ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រហែល ២០០នាក់ រួមទាំងមេបញ្ជាការកងវរសេនាតូចម្នាក់ត្រូវ បានគេរាយ ការណ៍ថាបានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរយៈពេលបីថ្ងៃជាមួយកងទ័ពឯករាជ្យ Kachin (KIA) នៅក្នុងទីប្រជុំជន Hpakant រដ្ឋ Kachin ។នេះបើយោងតាមអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយThe Irrawaddy ចេញផ្សាយកាលពីថ្ងៃទី៧ខែកុម្ភៈ២០២២ ។ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបបយោធា និង ក្រុម KIA បានកើតឡើងនៅជិតភូមិ Kat Hmaw ក្នុងខេត្ត Hpakant តាំងពីថ្ងៃព្រហស្បតិ៍ ។នេះបើយោងតាមអ្នក ស្រុក និងសារព័ត៌មានដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Kachin ។
ប្រភពព័ត៌មានដដែលនោះបានអោយដឹងទៀតថាមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ចំពេលមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់។ មេបញ្ជាការកងវរសេនាតូចយោធាម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ទាហានរបបយោធាជាង ២០០នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃខណៈការប៉ះទង្គិចគ្នានៅតែបន្ត។ កងកម្លាំងការពារប្រជាជន (PDF) បានចូលរួមជាមួយកងវរសេនាតូចរបស់ KIA ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់របបនេះ។បន្ទាប់ពីមានការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ របបយោធាបានបើកការវាយប្រហារតាមផ្លូវអាកាសដោយមិនរើស អើងប្រឆាំងនឹងកងទ័ពKIAនិងគោលដៅជនស៊ីវិលនៅក្នុងតំបន់ ។
អ្នកស្រុកម្នាក់បានប្រាប់ The Irrawaddy ថារបបយោធាបានប្រើកម្លាំងទ័ពអាកាស របស់ខ្លួនដើម្បីទម្លាក់គ្រាប់ បែកកាលពីថ្ងៃសៅរ៍មុនពេលការវាយប្រហារតាមអាកាស។ជនស៊ីវិលពីរនាក់ក៏ត្រូវបានសម្លាប់ និងពីរនាក់ផ្សេង ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលយន្តហោះចម្បាំងយោធា និងឧទ្ធម្ភាគចក្រមួយគ្រឿងបានវាយប្រ ហារដោយមិនរើសអើងភូមិ Kat Hmaw កាលពីថ្ងៃសៅរ៍។ ផ្ទះមួយចំនួនត្រូវបានបំផ្លាញក្នុងការវាយ ប្រហារផ្លូវ អាកាសរបស់របបយោធា។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលយោធាក៏បានប្រើយន្តហោះចម្បាំងពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីវាយ ប្រហារទាហាន KIA នៅក្នុងតំបន់។Kachinwaves ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នៅម៉ោង 4 ទៀបភ្លឺនៅព្រឹកថ្ងៃច័ន្ទ ការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងភូមិ Phankharkone សង្កាត់Bamawនៅពេល ក្រុមមិនស្គាល់អត្តសញ្ញាណមួយបានវាយប្រហារប៉ុស្តិ៍ប៉ូលិសយោធានៅក្នុងភូមិ៕