Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន ៖ដាក់ផែនការចាក់ដូសជំរុញ១លាននាក់ក្នុង មួយថ្ងៃនិងដាក់អោយប្រើប្រាស់ថ្នាំគ្រាប់

ជប៉ុន ៖ដាក់ផែនការចាក់ដូសជំរុញ១លាននាក់ក្នុង មួយថ្ងៃនិងដាក់អោយប្រើប្រាស់ថ្នាំគ្រាប់

កាលពីថ្ងៃចន្ទទី ៧កុម្ភៈ ២០២២ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា(Fumio Kishida) បាននិយាយថា ប្រទេសជប៉ុនមានគោលបំណងចាប់ផ្តើមផ្តល់ការចាក់ថ្នាំបង្ការ រោគកូវីដ-១៩ ដូសជំរុញអោយបានចំនួន 1 លាននាក់ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់រលកថ្មីនៃមេរោគបំប្លែងថ្មីអូមីក្រុន។នេះបើយោង តាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។

យោងតាមមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា មានករណីឆ្លងថ្មីលើសពី 100000 នាក់ ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ជាលើកដំបូងកាលពីសប្តាហ៍មុន ប៉ុន្តែមានតែ៤,៨ ភាគរយក្នុងចំណោមប្រជាជនសរុប១២៥ លាននាក់ដែលទទួ លបានការចាក់ដូសជំរុញទី 3 គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន។លោកគីស៊ីដា បាននិយាយនៅឯកិច្ចប្រជុំសភាថា ភាគរយនេះគឺទាបជាងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាង 50 ភាគរយនៃចំនួនប្រជាជនបានចាក់ ដូសជំរុញដូច្នេះរដ្ឋាភិបាលត្រូវតែកំណត់គោលដៅច្បាស់លាស់ ដើម្បីចាក់ថ្នាំបង្ការដូសជំរុញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរលោកគីស៊ីដាក៏បាននិយាយដែរថា រដ្ឋាភិបាលនឹងពិចារណាផ្តល់ការអនុម័តដាក់អោយប្រើ ប្រាស់ ថ្នាំគ្រាប់សម្រាប់ការព្យាបាលកូវីដ-១៩ដែលផលិតដោយ ក្រុមហ៊ុន Shionogi & Co Ltd ។លោកបានប្រាប់កិច្ចប្រជុំគណៈកម្មាធិការសភាតាមទូរទស្សន៍ពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំដែលត្រូវបានបញ្ជាក់ដោយការសាកល្បងព្យាបាលហើយយើងចង់ពិនិត្យមើលវាភ្លាមៗ។

ក្រុមហ៊ុនShionogi បាននិយាយដោយឡែកពីគ្នាថា លទ្ធផលថ្មីពីការសាកល្បងព្យាបាលដែលកំពុងបន្តនៃឱសថ ដែលត្រូវបានគេស្គាល់ថា S-217622 បានបង្ហាញ ភាពខុសគ្នាយ៉ាងសំខាន់នៅក្នុងឥទ្ធិពលប្រឆាំងមេរោគក៏ដូច ជាការធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញា។ក្រុមហ៊ុនខាងលើក៏បានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនគ្រោងនឹងបញ្ជូនទិន្នន័យសាកល្បងទៅកាន់និយតករឱសថជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ៕

RELATED ARTICLES