Tuesday, October 22, 2024
Homeតារាខ្មែរបាន មុន្នីល័ក្ខ ៖សម្រស់ប្រែប្រួល ក្រោយចែកផ្លូវDj Cake ៣ឆ្នាំ

បាន មុន្នីល័ក្ខ ៖សម្រស់ប្រែប្រួល ក្រោយចែកផ្លូវDj Cake ៣ឆ្នាំ

ភ្នំពេញ៖តារាចម្រៀងសំនៀងក្រអួនក្រអៅនាងបាន មុន្នីល័ក្ខ ត្រូវបានគេកត់សម្គាល់ថា​សម្រស់​របស់​នាងមាន​ការប្រែប្រួលច្រើននៅរយៈពេលចុងក្រោយនេះដូចជាស្បែកសាច់កាន់តែសខ្ចីនិងចង្ការវែងហើយស្រួចជាងមុនទើបនាំឲ្យមានការសង្ស័យថាតារាថោនរូបនេះកែសម្ផស្សដើម្បីយកត្រេមុខអក្សរV ។ប៉ុន្ដែការទាក់ទង​សុំការ​បំ​ភ្លឺពីមុន្នីល័ក្ខ មិនទាន់ទទួលបានចម្លើយ​ឡើយ​កាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទនាងតេមិនចូល។យ៉ាងណា​គេ​កត់​សម្គាល់ថាភាពប្រែប្រួលសម្រស់របស់មុន្នីល័ក្ខ នៅពេលនេះក្រោយពីនាងបានចែកផ្លូវគ្នា​ជាមួយអតីតគូ​ដណ្ដឹ​ង​​លោក​Dj Cake អស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្ដែអ្នកទាំង២មិនបានយកគ្នាជាសត្រូវ​នោះទេ​ពោល​គឺ​នៅ​ពេលដែលជួបគ្នាដោយចៃដន្យនៅកម្មវិធី​ណាមួយនោះអតីតគូស្នេហ៍តារា១គូនេះ​នៅតែ​និយាយរកគ្នាដូចមុន​ហើយ​ថែមទាំងថត​រូបជុំគ្នាហាក់គ្មានរឿងអ្វីកើត​ឡើង។ប៉ុន្ដែមុន្នី​ល័ក្ខ ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថាម្ដាយ​នាងមិន​ចង់ឲ្យខាងសារព័តមានភ្ជាប់ការសរសេរ​អត្ថបទនាងដោយរំលឹករឿងអតីតកាលជាមួយDj Cake ទៀត​ឡើយព្រោះថាជា​រឿងចាស់​យូរណាស់ហើយ ។

  អតីតតារាចម្រៀងហង្សមាសបាន មុន្នីល័ក្ខ ត្រូវបានគេចាត់ទុកថានាងច្រៀងបទស្លូវ​បានល្អជាងគេនៅថោន ក្រោយមាស សុខសោភា ដើរចេញទើបធ្វើឲ្យបណ្ដារកម្មវិធីមង្គល​ការជាច្រើនតែងតែលេចមុខនាង។ប៉ុន្ដែ​មុន្នី​ល័ក្ខ ដែលមុននេះឈឺក្រពះខ្លាំងរហូតចូល​ដេក​ពេទ្យជាបន្ទាន់នោះហាក់ចាញ់ប្រៀបការ​ច្រៀងបទញាក់និង​លេងក្បាច់រាំរបស់តារារួមទ្រនុំនាងរ៉ាប៊ី ទៅវិញទើបធ្វើឲ្យនាងមិនសូវមានសន្ទុះលេចធ្លោរខ្លាំងឡើយនៅថោន ។ដោយឡែក​ទាក់​ទង​​រឿង​បេះ​​ដូងវិញមុន្នីល័ក្ខ ក៍មិនដែលបង្ហាញការកៀកកើយគូស្នេហ៍​ថ្មីជាចំហម្ដង​ណា​ដែរ បើទោះជាមុននេះមានព័តមានថាថៅកែដីឡូតិ៍ម្នាក់​ជាប់ចិត្តខ្លាំងទាំងសម្លេងនិងរូបឆោម​នាង​ក្ដី។

  ក្រៅពីបាន មុន្នីល័ក្ខ តារាដែលចេញពីហង្សមាសចូលថោន មានដូចជានាងសុន ស្រី​ពេជ្រ​,យក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​ថិតរដ្ឋា និង​ឈិត សុវណ្ណបញ្ញា ជាដើម តែពួកគេមិនសូវទទួលបានភាព​ជោគជ័យ​ខ្លាំង​នោះ​ទេ។ដោយឡែក​សម្រាប់​មុន្នីល័ក្ខ នៅរដូវក្ដៅនេះនាងរក​ប្រាក់ចំណូល​បានច្រើនពី​ការច្រៀងតាម​បណ្ដា​រ​កម្មវិធីដែលរៀបចំដោយAgency ទាំង​ឡាយ៕

RELATED ARTICLES