Tuesday, October 22, 2024
Homeតារាខ្មែរពេជ្រ សោភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្សារថ្មីមិនសូវយល់ចិត្ត

ពេជ្រ សោភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្សារថ្មីមិនសូវយល់ចិត្ត

ភ្នំពេញ៖ពេជ្រ សោភា បានផាត់ចោលសំណើរសុំរៀបការរបស់លោកឆឹម សក្កដា នៅឆ្នាំ​២០​២​២​ នេះហើយ​នាង​លេង១ក្បាច់ដាច់ផ្ញារបុរសរូបសង្ហារ​នេះតាមរយៈការបណ្ដើរ​សង្សារថ្មីទៅ​កៀ​ក​កើយគ្នានៅខេត្តសៀមរាប ចំថ្ងៃ​បុណ្យឆ្លងឆ្នាំសកលទើបធ្វើឲ្យលោកសក្កដា គាំងរកអ្វីថ្លា​ថ្លែង​​មិនរួចឡើយ ហើយគិតតែរកដង្ហើម​ធំដេកតូច​ចិត្តតែ​ម្នាក់ឯង។ប៉ុន្ដែទាំងក្នុងនិងសិល្បៈ​មើល​ឃើញ​ថាតាំងពីពេជ្រ សោភា រកបានម្ចាស់ចិត្តថ្លើម​ថ្លៃថ្មីជា​ប្រុស​ខ្ពស់សង្ហារ​មិនចាញ់​លោកឆឹម សក្កដា ហើយនាងចាត់ទុកប្រុសនោះថាបានមកពីព្រះយេស៊ូគ្រិស្ដ​ប្រទាន​ឲ្យនាង​នោះពេលនេះ​ស្នេ​ហា​តារា​វ័យ៣៨ឆ្នាំបានបាត់បង់ភាពផ្អែមល្ហែម​ស្ទើតែទាំងស្រុង​តែម្ដងហើយ​សូម្បីតែ​នៅថ្ងៃ​សោ​ភា ឈឺចូលពេទ្យជាបន្ទាន់នោះក៍បុរសជិះសេះស​របស់នាងមិនមក​មើលថែ​របណ្ដូលចិត្តដែរ ដែល​សកម្មភាព​បែប​នេះគឺខុសគ្នាដាច់ពីលោកសក្កដា ដែលធ្លាប់តែថ្នាក់ថ្នម​ចិន្ដា នាងគ្រប់ពេលវេលា​ទាំងអស់។

  ទោះជាយ៉ាងណាក្នុងជំនួបកន្លងមកពេជ្រ សោភា ថាស្នេហាថ្មីរបស់នាង​មិនត្រូវការ​បង្ហាញ​អ្វី​គ្រប់យ៉ាងជាចំហ​នោះទេ គឺនាងសុខចិត្តសាងស្នេហ៍ដោយលាក់មុខ​តែម្ដង។ការ​វាចារបែបនេះមានន័យថាទោះជាសង្សារ​មក​បំ​ពេរយ៉ាងណាក៍សោភា មិនបញ្ចេញឲ្យគេឃើញ​ដែរ ប៉ុ​ន្ដែការតាំងចិត្តយ៉ាងនេះរបស់តារាហង្ស​មាសធ្វើឲ្យចំណង​ស្នេហានាងត្រូវ​បាត់បង់ទាំង​ស្រុងនូវភាពផ្អែមល្ហែមតែម្ដង។ដោយឡែកអ្នកនៅក្រៅរង្វង់សិល្បៈ​បានខ្សឹបខ្សៀវ​គ្នាថាមើលទៅសង្សារថ្មីរបស់សោភា ទោះជាស្អាតសង្ហារមែន ប៉ុន្ដែបុរសនោះ​ហាក់មិនសូវយល់ចិត្ត​សោ​ភា ដូច​លោកសក្កដា នោះទេ។ពួកគេបានលើកឡើងថារឿងដែលសោភា មិនចង់បង្ហាញ​មុខ​គូ​ស្នេហ៍នោះគឺព្រោះតែ​នាង​និងប្រុសនោះគឺនៅមិនទាន់ច្បាស់លាស់គ្នា១០០%ទេ ហេតុនេះ​ហើយបើបញ្ចេញមុខនិងអត្ត​សញ្ញាណ​គូ​ស្នេហ៍នៅពេលនេះហើយចំណងស្នេហាប្រែប្រួលនោះនាំឲ្យសោភា ប្រឈមខ្មាសមិត្តភក្ដិទើបនាងសុខ​ចិត្តព្យាយាមលាក់បាំង​សង្សារមិនឲ្យគេ​ស្គាល់បែបនេះ។

  ពេជ្រ សោភា បានធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំមកហើយក្រោយនាង​ចែកផ្លូវជាមួយអតីត​ប្ដី​លោកឡៅ ឆលី ដែល​ជាទាហានអាកាសអាមេរិក។នាងត្រូវបានគេចាត់​ទុកថាជាតារាដែល​ជោគជ័យ​តែអាជីពសិល្បៈប៉ុណ្ណោះ តែរឿង​ស្នេហាបានបរាជ័យជាបន្ដបន្ទាប់ ។ប៉ុន្ដែការលើក​ឡើង​បែបនេះត្រូវបានសោភា ច្រានចោលដោយអះអាង​ថា​ជា​រឿងមិនអាច​ទទួលយក​បាន​ព្រោះជីវិតជាស្រ្ដីមេម៉ាយមានអីមិនល្អទៅបើពោពេញទៅ​ដោយសេរីភាព​បែប​នេះ?​សោភា ក៍ធ្លាប់វាចាថាលើលោកនេះគ្មានស្រី្ដណាម្នាក់ចង់បានប្ដីដូចបទចម្រៀង”ទុក្ខស្រី ប្ដីកាន់លុយ”​នោះ​ទេ។សោភា ​ថាដោយសារតែនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្ដងរួចមកហើយ ហេតុ​នេះ​ពេល​មានស្នេហ៍​ថ្មី​នាង​មិនត្រូវការ រៀបការជាលើកទី២នោះទេ។

 ពេជ្រ សោភា ហាក់មានយ៊ីអ៊ុនល្អនៅរយៈពេលចុងក្រោយនេះព្រោះបានធ្វើBA ឲ្យក្រុម​ហ៊ុនមួយដោយស៊ីថ្លៃ​ដល់​ទៅ៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ ហើយនាងក៍ក្លាយជាគណៈកម្មារ​ការ​លេច​​ធ្លោរម្នាក់ក្នុងកម្មវិធីប្រលងចម្រៀងBeat The Best ផងដែរ។អ្នកមេម៉ាយសាច់ចាំ​រូបនេះ​ក៍ពិ​បាក​​រកតារា​ណាដែលអាចប្រៀបធៀបជាមួយនាងបានដែរព្រោះ​ទោះជាកូវីដ២ឆ្នាំជាប់គ្នា​ធ្វើ​ឲ្យនាងបាត់បង់ការច្រៀងសម្ដែងConcerts ធំៗតាមបណ្ដារខេត្តទាំងស្រុងក្ដី តែសោភា បាន​ក្លាយទៅជាតារាដែលលេងម៉ូដឡានកាលីពជាងគេនៅឆ្នាំ២០២១-២០២២ ។សោភា បានចំ​ណាយ​លុយ​ក្បែរ១​លានដុល្លារទិញរថយន្ដទំនើបជិះឆ្លាស់គ្នាមិនចាញ់តារាប្រទេសជិតខាងឡើយដែលក្នុងនោះមានដូចជាPorsche, Mercedes, Audi ,Bmw និងRange Rover ជាដើម ខណៈដែលប្រភេទឡានMercedes ដែលនាងជិះត្រូវ​បានគេ​ដឹង​ថាមានតែ៦គ្រឿង​ប៉ុណ្ណោះ​នៅ​ស្រុកខ្មែរ។តារាធ្លាប់ល្បីថាមានកូនស្រី១តែនាងប្រកែករូបនេះ​ក៍ជា​អ្នកនិយម​ចូលចិត្ត​ពាក់​នាឡិការដៃថ្លៃៗផងដែរដូចជាRolex និងRichard Mille ដែល១គ្រឿងស្មើតម្លៃផ្ទះវី​ឡារ១។ជុំ​វិញ​ការ​កើនទ្រព្យ​និងលេងសម្ភារៈនិយមកាន់​តែឡូយឆាយនេះធ្វើឲ្យមានការសង្ស័យថា​សោ​ភា មានគូស្នេហ៍ឧបត្ថម្ភ តែតារាច្រៀងនៅហង្សមាសជាង១៦ឆ្នាំរូបនេះថាទឹក​លុយទាំងនោះ​បាន​មក​ពីអាជីពសិល្បៈ និងការរកស៊ី។

  មហាជនរងចាំមើលថាតើចំណងស្នេហាថ្មីរបស់ពេជ្រ សោភា ជាមួយប្រុសសង្ហារលាក់​មុខ​នោះអាចរក្សារ​បានយូអង្វែងឬអត់?ឬមួយគ្រាន់តែជាស្នេហ៍១ផ្សែងបារី?

RELATED ARTICLES