ភ្នំពេញ៖អតីតតារាRock ដែលបច្ចុប្បន្នជាអ្នកលក់Online ដ៍ល្បីល្បាញម្នាក់ត្រូវបានគេស្គាល់ថាជាម៉ូលីកា មុននេះបន្ដិចនាងបានបញ្ចេញសារនៅលើផេក និងហ្វេសបុករបស់នាងភ្ជាប់ជាមួយរូបថតសខ្មៅគេងបិតភ្នែកអមដោយសំណេរថា”ចែកាសុំគេងរហូតហើយណាបងប្អូន គេងមួយផេកដែលខូច”។ដោយឡែកសារ១ផ្សេងទៀតថា”បងហា(ឆានុន)មើលកូនផងណាអូនសុំគេងមួយរយៈសិន ហត់ពេក ហើយឆាប់មកពីបាត់ដំបងវិញមកមើលកូនផង អូនសុំសម្រាលបន្ដិច”។ការចេញសារខ្លីទាំង២លើកនេះបង្កឲ្យអ្នកគាំទ្រតារាពូកែវោហាស័ព្ទរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែមានការបារម្ភពីសុខទុក្ខរបស់នាងដែលតាមរយៈរូបភាពនោះមើលទៅម៉ូលីកា ហាក់មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ង។ទោះជាយ៉ាងណាមុននាងទម្លាយសារដោយស្រងូតស្រងាត់នេះម៉ូលីកា ក៍បានសរសេរសារដែរថា”មនុស្សរឹងមាំតែសំបកក្រៅដូចខ្ញុំ ទៅប្រាប់គេថាខ្ញុំពិបាកចិត្តគេមិនជឿរ មានតែពាក្យថាខ្ញុំសម្ដែង”។ប៉ុន្ដែសារជាច្រើនរយៈពេលចុងក្រោយនេះគឺនាងពិបាកចិត្តរឿងខូចផេក ដែលរងផលប៉ៈពាល់ដល់អាជីវកម្មរបស់នាងដូចជាសារ១ផ្សេងទៀតក្នុងចំណោមសារចុងក្រោយនោះថា”មានតែអ្នកខូចផេកដូចខ្ញុំទេ ដែលយល់អារម្មណ៍មួយនេះ”។
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅម៉ូលីកា នៅព្រឹកថ្ងៃទី១១ខែកុម្ភៈ នេះតែតេចូលគ្មានអ្នកទទួលឡើយ។ទោះជាយ៉ាងណាយោងតាមអ្នកដែលស្និតម៉ូលីកា បង្ហើបថាតារាOnline ដែលអ្នកណាក៍ស្គាល់ដែរនេះនាងពិតជាមានការតុកស៊ិករឿងផេកដែលនាងរកស៊ីនោះជួបបញ្ហារមែន ហើយក្រៅពីនោះម៉ូលីកា ហាក់គ្មានវិបត្តិអ្វីផ្សេងទៀតទេព្រោះពេលនេះនាងមានជីវភាពធូធារមានផ្ទះវីឡារ ,រថយន្ដទំនើបៗជិះដែលអាចចាត់ទុកថាក្ដីបំណងប្រាថ្នាក្នុងជីវិតនាងគឺបានសម្រេចភាគច្រើនទៅហើយ។រឿងដែលស្រ្ដីគ្រប់រូបប្រាថ្នាចង់បាននោះគឺម៉ូលីកា មានស្វាមីដ៍ល្អម្នាក់គឺតារាសម្ដែងហុង មានុណ ហៅឆានុន ដែលលោកតែងតែព្យាយាមលើកទឹកចិត្តនិងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីភរិយានិងកូនស្រី។
អ្នកយកព័តមានយើងរងចាំការបំភ្លឺពីម៉ូលីកា ដែលជាថៅកែហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ជានិច្ច ជុំវិញការបញ្ចេញសារនិងរូបភាពយ៉ាងសោកសៅរបស់នាងដែលធ្វើឲ្យFan កំពុងតាមដាននិងចង់ដឹងពីភាពក្រៀមក្រំរបស់នាងនៅពេលនេះ៕