Tuesday, October 22, 2024
Homeតារាខ្មែរហេតុអីតន់ ច័ន្ទសីម៉ា៖ ខ្លាចម្លេះ?

ហេតុអីតន់ ច័ន្ទសីម៉ា៖ ខ្លាចម្លេះ?

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា តែងតែប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថាបេះ​ដូងនាងនៅទំនេរមិនទាន់​មាន​អ្នកឃុំគ្រង​ឡើយ​ដែលការថ្លែងបែបនេះរបស់តារាវ័យ២៥ឆ្នាំធ្វើឲ្យ​Fan  មួយចំនួនមិនអស់ចិត្ត​ព្រោះសម្អាង​ថានាង​ស្អាត​និងល្បី​ប៉ុណ្ណឹ​ងដែររឿងអីអត់ប្រុសស្រលាញ់។តែសីម៉ា នៅតែថាអ្នក​ពិ​សេ​ស​​របស់​នាងគឺជាអ្នកគាំទ្រនោះឯង គ្មាន​អ្នក​ណាផ្សេងទេ។យ៉ាងណាចម្លើយរបស់សីម៉ា បែប​នេះគឺគ្រាន់តែជាការចង់លាក់បាំង​រឿងម្ចាស់​បេះដូង​ប៉ុណ្ណោះ​ព្រោះនៅក្នុងសិល្បៈអ្នកណា​ក៍បានដឹងថាសីម៉ា ត្រូវបុរសពោះម៉ាយម្នាក់តាមស្នេហ៍យ៉ាងប្រកិតបំផុត ហើយ​អា​ជីព​ចម្រៀង​របស់​នាងអាចប្រឈមភាពប្រែប្រួល​ទៀតផងប្រសិនបើនាងបដិសេធ​ប្រុសម្នាក់​នោះ។តារា​ដែល​ស្និតសីម៉ា បានបង្ហើបថាប្រសិនបើច័ន្ទសីម៉ា ព្រមបង្ហាញស្នេហ៍ជាចំហនោះក៍គ្មាន​ឧប​ស័ក្ក​ធំ​ឡើ​យ​ ព្រោះ​ថា​ប្រុស​នោះបានលែងលះជាមួយប្រពន្ធដាច់​អស់ទៅហើយបើទោះជា​លោកនៅតែ​ស្និត​ភរិយាដើមក្ដី។

 តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាងច្រៀងស្ទីលអ្នកនាងខាត់ សុ​ឃីម ព្រោះស្អកដូចគ្នា​ហើយពេលច្រៀងបទ​កន្ទ្រឹមរឹតតែប្រហែលគ្នាទៀត។ការឈ​ជើងនៅ​Galaxy រយៈពេលខ្លីនេះធ្វើឲ្យនាងច័ន្ទសីម៉ា ផ្លាស់ប្ដូរស្ទើគ្រប់បែបយ៉ាងទាំងអស់​ទាំងកេរ្ដិ៍​ឈ្មោះ រូបសម្រស់ និងជីវភាព ព្រោះថាពេលនេះនាង​បានកា្លយ​ទៅ​ជាតារា​ផ្នែកយុវវ័យលំដាប់​ជូរមុខគេដែលមានប្រៀបជាងនាងរ៉េត ស៊ូហ្សាណា ,រ៉ាប៊ី និងយូរី ជាដើម។ដោយ​ឡែក​លោក​យឹម តាស្រង់ អ្នកគ្រប់គ្រងGalaxy ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលនេះសីម៉ា គឺជាតា​រា​លំដាប់​Grade​ A ដែល​ច្រៀងConcerts ធំនៅតាមខេត្ត១កម្មវិធីស៊ីថ្លៃ៥០០០ដុល្លារ។ ប៉ុន្ដែ​ក្រោយច័ន្ទសីម៉ា ត្រូវ​មេកំ​ណត់​តម្លៃខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បែបនេះ​ធ្វើឲ្យ​បណ្ដារអ្នករៀបចំ​កម្ម​វិធី​ប្រគុំតន្រ្ដីមួយចំនួន​ថ្ងូរដូច​ព្រាប ថាពួកគេគ្មានលទ្ធភាព​ជួលអតីត​អ្នកស្មូត​លេខ១ប្រចាំខេតត្ត​តា​កែវ​រូបនេះឡើងឆាកឡើយ ព្រោះថ្លៃពេក​។ភ្លាមៗនោះ​លោកតា​ស្រង់ ថាបើគេមិន​ហ៊ានហៅ​ច្រៀងក៍មិនអីដែរព្រោះថាពេលនេះGalaxy មានលទ្ធភាព​ចិញ្ចឹម​តារារបស់ខ្លួន​ឲ្យរស់បាន​ស្រួ​ល​ហើយ។

 គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ដែលសម្រស់ប្រែប្រួលទៅតាមទឹកលុយ​នោះនាងធ្លាប់សារ​ភាពថា​បាន​កែច្រមុះ និង​ចាក់តចង្ការឲ្យវែងមែន តែផ្នែកផ្សេងៗទៀតនាងមិន​បានធ្វើដូចគេ​សង្ស័យនោះទេ។អតីតតារាចម្រៀងនៅ​ហាងវី​ហ្រេ្វន​ដែលធ្លាប់ច្រៀង១យប់បានតែជាង១០ដុល្លារ និងធ្លាប់រស់នៅផ្ទះជួលម្ដុំស្ដុបDN ហើយត្រូវឆោឆក់ទូរស័ព្ទ​ពេលជិះម៉ូតូរូបនេះ​បច្ចុប្បន្ន​នាង​មាន​រថយន្ដទំនើបជិះ និងរស់នៅផ្ទះយ៉ាងប្រណិតផងដែរ។ទស្សនិកជនរង​ចាំ​មើលថា​តើពេល​ណា​ទៅទើបច័ន្ទសីម៉ា ឈប់ខ្លាចនិងហ៊ានបង្ហាញមុខសង្សារឲ្យគេស្គាល់?

RELATED ARTICLES