Tuesday, October 22, 2024
Homeតារាខ្មែររ៉េត​ ស៊ូហ្សាណា ៖អាយុ២២ឆ្នាំសល់ទ្រព្យមិន​ក្រោម​កន្លះ​លានដុល្លារ

រ៉េត​ ស៊ូហ្សាណា ៖អាយុ២២ឆ្នាំសល់ទ្រព្យមិន​ក្រោម​កន្លះ​លានដុល្លារ

ភ្នំពេញ៖ស្រីស្រស់ធ្មេញចំពើសរ៉េត ស៊ូហ្សាណា បានធ្វើខួបកំណើតធំជាលើកទី១​កាលពីថ្ងៃ​ទី​១​ខែកម្ភៈ ឆ្នាំ២០២២ ដែលពេលនេះនាងមានអាយុ២២ឆ្នាំ​ហើយ។គេកត់សម្គាល់ថាការជប់​លៀ​ង​​ធំសម្រាប់ខួបកំណើតឆ្នាំនេះ​របស់​ហ្សាណា បន្ទាប់ពីនាងទើបបញ្ចប់ការសិក្សារថ្នាក់បរិញ្ញា​បត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅមហាវិទ្យាល័យRaffles  International   College  កាលពី​ថ្ងៃទី២៤ខែមករា ហេតុនេះហើយបានជាឪពុកម្ដាយរបស់នាងជប់​លៀងខួបធំ​ឲ្យ​នាងតែម្ដង​ដោយមានតារាសិល្បៈរួមអាជីពដែលជិតដិត​បានមកអបអរសាទរស្រីស្អាត​រូបនេះក្នុងថ្ងៃពិសេស​រប​ស់​នាងផងដែរ។

  គេកត់សម្គាល់ថានៅវ័យ២២ឆ្នាំនេះនាងរ៉េត ស៊ូហ្សាណា ដែលទើបចាប់អាជីពចម្រៀង​ជាង៤ឆ្នាំ​នេះនាងសល់​ទ្រព្យ​មិនក្រោមកន្លះលានដុល្លារ​នោះទេដែលនោះគិតតែពីលើផ្ទះ​ដែល​នាងបានទិញ២ល្វែងជាប់​គ្នាតម្លៃខ្ទង់ជាង​៣០ម៉ឺនដុល្លារកាលពីដើមខែមករាឆ្នាំ២០២១ និង​រថយន្ដ​ទំនើប​ម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារដែល​នាង​ទិញ​កាលពីចុង​ខែឧសភា​ឆ្នាំ២០២១ ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នាងហ្សាណា មិនត្រូវបានគេសង្ស័យពី​រឿង​មាន​ប្រុស​ឧបត្ថម្ភដូចតារាស្រីស្អាតផ្សេងៗទៀតនៅក្នុងសិល្បៈឡើយ   ព្រោះសម្អាងថានាងបាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជីវភាពធូធារតាំងពីមុននាងចូលសិល្បៈម្លេះ។ នៅថ្ងៃខួបកំណើតរបស់ហ្សាណា នេះដែរនាងមិនបង្ហាញ​ឲ្យគេ​ឃើញមានប្រុសណា​ស្និត​ស្នា​ល​​​ជាចំហដូចគូស្នេហ៍ឡើយ បើទោះជាតារាសាច់សខ្ចីរូបនេះធ្លាប់​បញ្ចេញ​សញ្ញាមាន​គូស្នេហ៍​តាំងពីពាក់កណ្ដាលឆ្នាំ២០២០ តាមរយៈការកាន់ដៃប្រុសម្នាក់ដោយបាំងមុខក៍ដោយ។          

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា បានធ្វើឲ្យអ្នកដែលធ្លាប់តែត្រូវបានគេរិះគន់ថា​នាងច្រៀង​មិន​កើត​បានតែរូប​សម្រ​ស់​នោះហាក់នៅទ្រឹង ក្រោយពីនាងចេញបទ”សង្ស័យ”ដែល​ប្រើស្ទីល​ច្រៀងស្រដៀងពេជ្រ សោភា ។អតីត​បេ​ក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះ​ក៍​ត្រូវបានគេព្យាករណ៍ថានាងអាច​នឹងត្រូវថៅកែ​លើកឲ្យ​ធ្វើ​ជាCoach ឬគណៈកម្មារការក្នុង​កម្មវិធី​ប្រលងចម្រៀងណាមួយរបស់ហង្សមាសនា​ពេលខាងមុខ​នេះដែរ ព្រោះ​សម្អាងថា​សូម្បី​តែនីកូ ជាតារាចម្រៀងធម្មតាម្នាក់ក៍ត្រូវម្ចាស់ផលិតកម្មធំ​នេះលើកបន្ដុបឲ្យកាន់តំ​ណែងធំនេះ​ដែរ ហេតុនេះហើយរឿងអីស្រីស្អាតនិងល្បីដូចហ្សាណា មិនអាចធ្វើ​បាន?ប៉ុន្ដែ​សម្រាប់​ទី​ផ្សារ​ចម្រៀ​ងហ្សាណា វិញ​អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថា​ពេលនេះ​នាង​​​មិនទាន់អាចប្រជែង​ជាមួយ​តារាស្រី​ឈាន​មុខ​របស់ហង្សមាសបានទេគឺត្រូវការ​ពេលវេលា​បន្ថែមទៀតព្រោះការច្រៀងបទជាភាសារ​ខ្មែរ​របស់​នាងមាន​កម្រិត៕

                          

RELATED ARTICLES