យោងតាមប្រភពព័ត៌មានពីកាសែតថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១០ កុម្ភៈ ឆ្នាំ ២០២២ បានអោយដឹងថាប្រទេសហ្វីលីពីនបានសម្រេចបើកព្រំដែនរបស់ខ្លួនឡើងវិញទទួលភ្ញៀវទេសចរបរទេសបន្ទាប់ពីជាប់បម្រាមអស់រយៈពេលពីរឆ្នាំដើម្បីអនុវត្តវិធានការការពារកូវីដ-១៩ ។លោកស្រី Bernadette Romulo-Puyat រដ្ឋលេខាធិការទេសចរណ៍ បាននិយាយថាប្រទេសហ្វីលីពីនបើកទ្វារទទួលភ្ញៀវ ដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន១៥៧។
ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលពេញនិយមសម្រាប់រមណីយដ្ឋានឆ្នេរត្រូពិចរបស់ខ្លួនបានបានធ្លាក់ចុះភ្ញៀវទទេសចរចំនួន 82% នៅចន្លោះឆ្នាំ 2019 និង 2020 ។ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនរំពឹងថានឹងមានអ្នកមកដល់ប្រហែល 7,000 នាក់នៅថ្ងៃព្រហស្បតិ៍ ហើយ នឹងកើនឡើងដល់ 10,000 ទៅ 12,000 នាក់ជារៀងរាល់ថ្ងៃនៅក្នុងខែបន្ទាប់។
នាយកដ្ឋានទេសចរណ៍បាននិយាយថាកម្មករជាង 349000 នៅក្នុងប្រទេសហ្វីលីពីនពឹងផ្អែកលើវិស័យទេសចរណ៍។ ទីផ្សារទេសចរណ៍កំពូលរបស់ប្រទេសហ្វីលីពីនគឺភ្ញៀវមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចិន និងជប៉ុន៕