ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបិតច្រកស្នេហ៍លោកថៅកែ”ប”ដែលជាម្ចាស់ក្លឹប និងហាងបញ្ចាំមួយនៅក្រុងសៀមរាប ជិតឈឹងតែម្ដងតាមរយៈការមិនព្រមផ្សះផ្សារស្នេហ៍ ហើយនាងធ្វើសកម្មភាពល្មើសសំណូមពរថៅកែដែលមិនចង់ឃើញនាងច្រៀងបទញាក់,លេងក្បាច់រាំ និងការថតMV ដែលមានតារាប្រុស្និតស្នាល។ប៉ុន្ដែក្រោយអ៊ីវ៉ា អស់និស្ស័យស្នេហ៍ជាង៨ឆ្នាំមកនេះលោក”ប”ដែលត្រូវបានគេស្គាល់ថាជាប្អូនលោកផ្កាយ៣ ម្នាក់ដ៍មានឥទ្ធិពលនោះនៅតែតាមដានគ្រប់សកម្មភាពរបស់អ៊ីវ៉ា ដដែលតែមិនផ្ទាល់នោះទេ ពោលគឺស៊ើបពីចម្ងាយហើយលោកនៅតែនិយាយប្រាប់មិត្តភក្ដិថាគ្មានតារាស្រីណាស្អាតល្អដូចស្រីនាថ ឡើយ។ការមិនប្ដូរចិត្តរយៈពេលជិត១០ឆ្នាំមកនេះបញ្ជាក់ថាឲ្យតែអ៊ីវ៉ា បើកភ្លើងខៀវនោះអ្វីៗនឹងល្អដូចដើមជាមិនខានដែលពេលនោះស្រីនាថ ទោះជាមិនចាំបាច់ចេញច្រៀងសម្ដែងក៍នាងមិនខ្វះលុយចាយមិនចេះអស់ដែរ។
ប៉ុន្ដែអ៊ីវ៉ា និងឪពុកនាងលោកអ៊ូ វ៉ាវ បែជាមិនចង់រំលឹកនឹកនាដល់ថៅកែទៅវិញ។អ៊ីវ៉ា ប្រកាសថានាងនឹងរៀបការនៅឆ្នាំ២០២៣ ខាងមុខនេះដែលពេលនោះនាងមានអាយុ៣០ឆ្នាំ តែនាងមិនប្រាប់ថាអ្នកណាជាកូនកំលោះនោះទេ ព្រោះមិនទាន់ច្បាស់លាស់។យ៉ាងណាគេអាចសន្និដ្ឋានបានថាគ្មានឈ្មោះលោកថៅកែ”ប”នោះទេដែលត្រូវបានជ្រើសយកធ្វើប្ដីនោះ បើទោះជាមុននេះលោកវ៉ាវ ថាចង់បានកូនប្រសារជាអ្នកមានវ័យចំណាស់បន្ដិចក្ដី តែអ៊ីវ៉ា នៅតែគិតថាប្រសិនបើនាងព្រមធ្វើជាភរិយាលោកថៅកែ ច្បាស់ជាអាជីពចម្រៀងនាងអាចនឹងត្រូវបញ្ចប់ជាមិនខាន ព្រោះបម្រាមនិងការហួងហែងទាំងឡាយរបស់ថៅកែមកលើនាងមិនអាចធ្វើឲ្យនាងបន្ដអាជីពចម្រៀងតទៅមុខទៀតបានឡើយ។
អ៊ីវ៉ា បានជ្រើសរើសការច្រៀងដោយគ្មានកុងត្រានៅសាន់ដេក្រោយពីនាងបានច្រានចោលសំណើររបស់ហង្សមាស និងថោន ដែលចង់បាននាងធ្វើជាសមាជិកតាំងពីឆ្នាំមុន ស្របពេលដែលមានព័តមានថាGalaxy ក៍ចាប់អារម្មណ៍ចង់បាននាងដែរ។ប៉ុន្ដែតាមដំណឹងថាបើអ៊ីវ៉ា ព្រមធ្វើសង្សារលោក”ប”ជាថ្មីនោះលោកចង់ឲ្យនាងចូលហង្សមាសដែលពេលនោះថៅកែនឹងជះលុយធំទិញអ្នកនិពន្ធល្អៗសរសេរបទចម្រៀងឲ្យនាងច្រៀងដើម្បីល្បីល្បាញថែមទៀត។តែអ៊ីវ៉ា ហាក់មិនចាប់អារម្មណ៍បំណងធំរបស់ថៅកែឡើយ ខណៈដែលទស្សនិកជនរងចាំមើលថាតើ២ឆ្នាំខាងមុខនេះទៀតអ៊ីវ៉ា ដែលគ្រងឈុតកូនក្រមុំមែនទែននោះ ស្វាមីនាងជាបុរសម្នាក់ណាទៅ?