Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រី Quad ពង្រឹងសហប្រតិបត្តិការសន្តិសុខនិង សេដ្ឋកិច្ចទប់ទល់ឥទ្ធិពលចិន

រដ្ឋមន្ត្រី Quad ពង្រឹងសហប្រតិបត្តិការសន្តិសុខនិង សេដ្ឋកិច្ចទប់ទល់ឥទ្ធិពលចិន

រដ្ឋមន្ត្រីការបរទេសQUQD ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា បានចាប់ផ្តើមបើកកិច្ចពិភាក្សា នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីកាលពីថ្ងៃសុក្រ ក្នុងគោលដៅពង្រឹងសម្ព័ន្ធភាព Quad និងសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ពួកគេអោយកាន់តែស៊ីជម្រៅនៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលីលោកស្រី  Marise Payne និងសមភាគីឥណ្ឌា Subrahmanyam Jaishankar បានរៀបចំការ ជួបជុំគ្នាដោយផ្ទាល់លើកទីបីនៃតំណាងលទ្ធិប្រជាធិបតេយ្យឥណ្ឌូប៉ាស៊ីហ្វិកធំៗចំនួនបួន ដែលត្រូវបានគេស្គា ល់ថាជា The Quad។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉រីស៊ុនដែលជាម្ចាស់ផ្ទះបានប្រាប់ភ្ញៀវថាយើងរស់ នៅក្នុងពិភពលោកដ៏ផុយស្រួយ បែកខ្ញែក និងប្រកួតប្រជែង។ យើងត្រូវក្រោកឈរឡើង ប្រឆាំងចំពោះអ្នកដែល ចង់បង្ខិតបង្ខំយើង។ដោយមិននិយាយពីឈ្មោះប្រទេសចិន លោក ម៉រីស៊ុន បាននិយាយថា សមាជិកក្រុម Quad ទាំងបីយល់ពីការបង្ខិតបង្ខំនិងសម្ពាធដែលអូស្ត្រាលីធ្លាប់បានទទួល។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាទោះបីជាការគំរាមកំហែង របស់រុស្ស៊ីចំពោះ អ៊ុយក្រែន ដែលធ្វើអោយទីក្រុងវ៉ាស៊ីនតោនជាប់រវល់នៅពេលនេះក៏ដោយ បញ្ហារយៈពេលវែងគឺការកើនឡើង នៃអំណាចរបស់ចិន។ថ្លែងប្រាប់កាសែតអូស្ត្រាលីមុនកិច្ចប្រជុំ លោក Antony Blinken បានបញ្ជាក់ថា នៅក្នុង គំនិតរបស់ខ្ញុំ មានការងឿងឆ្ងល់តិចតួចថាមហិច្ឆតារបស់ចិនក្នុងរយៈពេលកន្លងមក គឺចង់ក្លាយជាមហា អំណាច យោធា សេដ្ឋកិច្ច ការទូត និងនយោបាយ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពិភពលោក។ជាមួយ គ្នានេះដែរលោកBlinken បាននិយាយថា ពួកគេកំពុងស្វែងរកការអភិវឌ្ឍន៍ និង “បញ្ជាក់ចក្ខុវិស័យលើបញ្ហាប្រ ឈមជាច្រើន ដូចជាការយល់ព្រមលើស្តង់ដារបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើបញ្ហាសុខភាពនិងការប្រែ ប្រួលអាកាសធាតុ។

ក្រៅពីបញ្ហានយោបាយប្រទេសទាំងបួនបានប្រើប្រាស់ក្របខ័ណ្ឌQuadដើម្បីប្តេជ្ញាចិត្តក្នុងការចែកចាយវ៉ាក់សាំងអោយបានចំនួន 1.3 ពាន់លានដូសខណៈជាង 500 លានបានផ្តល់រួចហើយ ៕

RELATED ARTICLES