Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិលោកស្រី​ Angela Merkel ប្រកាស ឈរឈ្មោះ បោះឆ្នោត​ អាណត្តិទី៤

លោកស្រី​ Angela Merkel ប្រកាស ឈរឈ្មោះ បោះឆ្នោត​ អាណត្តិទី៤

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាល្លឺម៉ង់៖ លោកស្រីអធិការ បតីអាល្លឺម៉ង់ Angela Merkel ដែលស្ថិត ក្នុងចំណោម មេដឹកនាំដែល មានអំណាចបំផុត លើពិភពលោកបានប្រកាស អំពីការសម្រេច ចិត្តរបស់ លោកស្រី លើការឈរ ឈ្មោះបោះឆ្នោត អាណត្តិទី៤ ជាថ្មីម្តងទៀត ។

លោកស្រី Angla Merkel បានបញ្ចប់ការ ពិចារណាអំពី ជីវិតនយោបាយ នាពេលអនាគត របស់លោក ស្រីតាមរយៈ ការលើក ឡើងថាលោកស្រីនឹង ឈរឈ្មោះ បោះឆ្នោត អាណត្តិទី៤ នៅក្នុងការ បោះឆ្នោត សហព័ន្ធឆ្នាំក្រោយនេះ ។

លោកស្រីបានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មានក្នុង សន្និសិទ សារព័ត៌មាន ក្នុងទីក្រុងប៊ែរឡាំង ថា ខ្ញុំបានសញ្ជឹងគិតយ៉ាងច្រើនលើសលុបអំពីរឿងនេះ ។ ការសម្រេច ចិត្តសម្រាប់ អាណត្តិទី៤ បន្ទាប់ពី រយៈពេល១១ឆ្នាំ មកនេះគឺជាអ្វីមួយ…. ប៉ុន្តែវាមិនសំខាន់ឡើយ មិនមែនចំពោះ ប្រទេសជាតិ មិនមែន ចំពោះបក្ស ខ្ញុំគិតថា វាក៏ជាការ មាន មនសិកាសម្រាប់ ខ្លួនខ្ញុំផ្ទាល់ដែរ ។

4

លោកស្រី Angla Merkel 

លោកស្រីអធិការបតី ដែល មានវ័យ៦២ឆ្នាំ ហើយនោះ បានថ្លែង ថាការបោះ ឆ្នោតនៅពេលខាងមុខ នឹងមានការលំបាក ។ យើងនឹងប្រហែលជារងការរិះគន់ពីគ្រប់ទិសទី ពីបក្សស្តាំនិយម ហើយ ក៏ដោយសារតែ ការប្រេះឆានៃសង្គម របស់យើងក៏ ដូចជាបែក បាក់មកពីបក្សឆ្វេងនិយម ផងដែរ ។

លោកស្រី Merkel បានក្រើនរំលឹក ជាមុនដល់ សមាជិកកំពូលៗ របស់លោក ស្រីក្នុងជួរបក្ស សហភាពអ្នក កាន់លទ្ធិប្រជាធិ បតេយ្យនៃគ្រិស្តសាសនិក (CDU ) អំពីការ សម្រេចចិត្តឈរ ឈ្មោះកាលពី ប៉ុន្មានថ្ងៃមកនេះ ។

ការកំណត់ដទៃ ទៀតសម្រាប់ លោកស្រីនឹង ក្លាយជាសារសំខាន់ ដោយសារតែ ផ្នែកមួយនៃ ការបោះឆ្នោត របស់អាល្លឺម៉ង់ កំពុងស្វែងរកស្ថិរភាពក្នុងពេលវេលា មិនជាក់ លាក់មួយ បន្ទាប់ពី មានការបោះឆ្នោត ចាកចេញ ពីសហគម អឺរ៉ុបនៅ ចក្រភពអង់គ្លេស ការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកនិង ការកើនឡើង នៃចលនាអ្នក ប្រជានិយមក្នុង បណ្តាប្រទេស នៅតំបន់អឺរ៉ុប មួយចំនួន ។

លោកបានគូសបញ្ជាក់ ថាមានភាពតាន តឹងជាច្រើន លើសលុបក្នុង សហគមអឺរ៉ុប ដែលបានពាំ នាំមកនូវ វិបត្តិអឺរ៉ុប ដូចយ៉ាងការចោទជា សំណួរអំពី ជនភៀសខ្លួន និង ការសម្រេច ចិត្តចាកចេញ ពីសហគម អឺរ៉ុបរបស់ ចក្រភព អង់គ្លេសជាដើម ។

 

 

 

RELATED ARTICLES