Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិជំនួប ពូទីន-បៃឌិន ៖អាចពន្យាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ជំនួប ពូទីន-បៃឌិន ៖អាចពន្យាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីRIAបានរាយការណ៍កាលពីល្ងាចថ្ងៃសុក្រដោយដកស្រង់សម្តីលោកDmitryPeskovអ្នកនាំពាក្យវិមានក្រឹមឡាំងកិច្ចចរចារវាងប្រធានាធិបតីរុស្ស៊ីនិងអាមេរិកនឹងធ្វើឡើងនៅថ្ងៃសៅរ៍ត្រូវនឹងថ្ងៃអាទិត្យម៉ោងនៅកម្ពុជា បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបាននិយាយថារុស្ស៊ីបាន ប្រមូលផ្តុំកងទ័ពគ្រប់គ្រាន់នៅជិតអ៊ុយក្រែន ដើម្បីបើកការឈ្លានពានដ៏ធំមួយដែលទំនងជាចាប់ផ្តើមដោយការវាយលុកតាមអាកាស។លោកPeskovបាននិ យាយថាសហរដ្ឋអាមេរិកបានផ្តួចផ្តើមការ ហៅទូរស័ព្ទនេះហើយចង់ជួបគ្នាកាន់តែឆាប់ ខណៈរុស្ស៊ីចង់ជួបប្រ ជុំនៅថ្ងៃចន្ទ ។

អាមេរិកព្រមានៈរុស្ស៊ីអាចចាប់ផ្តើមឈ្លានពានអ៊ុយក្រែនឆាប់ៗ

កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានព្រ មានថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាក៏បានហើយពលរដ្ឋ អាមេរិកគួរតែចាកចេញជាបន្ទាន់។សេតវិមានក៏បាននិយាយកាលពីថ្ងៃសុក្រដែរថាការឈ្លានពានអាច ចាប់ផ្តើម ជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសដែលនឹងធ្វើឱ្យការចាកចេញមានការលំបាក និងមានគ្រោះថ្នាក់ ដល់ជនស៊ីវិល។នេះបើយោងតាមការចេញផ្សាយរបសបណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានជំរុញឱ្យបណ្តាប្រទេសជុំវិញពិភពលោកចេញការព្រមានជាថ្មីដល់ពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន។ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងហូឡង់ ស្ថិតក្នុងចំណោមប្រទេស ដែលជំរុញឱ្យពលរដ្ឋចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បាននិយាយថា កងកម្លាំងរុស្ស៊ីឥឡូវនេះស្ថិតក្នុងទីតាំងមួយដើម្បី អាចបង្កើនសកម្មភាព យោធាដ៏ធំ មួយ។យើងច្បាស់ជាមិនអាចទស្សន៍ទាយពីអនាគតបានទេ យើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែ ឥឡូវនេះហានិភ័យគឺខ្ពស់ណាស់។

រុស្ស៊ីអាចលុកលុយអ៊ុយក្រែននៅសប្តាហ៍ក្រោយ

សារព័ត៌មានBloomberg ដកស្រង់ប្រភពអនាមិក បានរាយការណ៍កាលពីថ្ងៃសុក្រថា រុស្ស៊ីអាចនឹងឈ្លានពាន ប្រទេសអ៊ុយក្រែន ភ្លាមៗនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ។Bloomberg បានរាយការណ៍ ថា សកម្មភាពអាច មានចាប់ពី ការបង្កហេតុនៅក្នុងតំបន់Donbasរហូតដល់ការវាយលុកលុយដល់រដ្ឋធានីគៀវ របស់អ៊ុយក្រែន.

អាមេរិកជម្លៀសមន្ត្រីទូតចេញពីអ៊ុយក្រែន

 មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ក្រសួងការបរទេសបានប្រកាសកាលពីព្រឹកថ្ងៃសៅរ៍ថា បុគ្គលិកអាមេរិក ស្ទើរតែទាំងអស់នៅស្ថានទូតទីក្រុងគៀវ នឹងត្រូវតម្រូវឱ្យចាកចេញមុនពេលមានការឈ្លានពានពីរុស្ស៊ី។មន្ត្រីមួយចំនួនតូចអាចនឹងបន្តនៅក្នុងទីក្រុង គៀវប៉ុន្តែភាគច្រើននៃជនជាតិអាមេរិកជិត 200 នាក់នៅស្ថានទូត នឹងត្រូវបញ្ជូនចេញ ឬផ្លាស់ប្តូរទីតាំងទៅភាគខាងលិច ក្បែរព្រំដែនប៉ូឡូញ ដូច្នេះសហរដ្ឋអាមេរិកអាចរក្សាវត្ត មានការទូតនៅក្នុងប្រទេសបាន៕

RELATED ARTICLES