Sunday, December 22, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ប្រឹងអស់នៅ?

ឱក សុគន្ធកញ្ញា ៖ប្រឹងអស់នៅ?

ភ្នំពេញ៖ក្រោយមានប្ដីនិងកូនវាមិនងាយស្រួលនោះទេ សម្រាប់តារាចម្រៀងដែលចង់ឲ្យទីផ្សារ​សិល្បៈ​របស់​គេ​ខ្លាំងក្លាដូចកាលនៅលីវឡើងវិញនោះព្រោះថាការប្រែប្រួលរូបសម្រស់ ,ឡើង​ទម្ងន់ក៍ជាកត្តានាំ​មកនូវ​ឧប​ស័ក្ក​ដែលពិបាកស្ដារមុខមាត់ឡើងវិញដែរ។ដោយឡែកសម្រាប់ឱក សុគន្ធកញ្ញា វិញទោះជាគ្រប់គ្នា​មើល​ឃើ​ញ​ថា​នាងជាតារា​ម្នាក់ដែលមានឥទ្ធិពលបំផុតនៅ​ហង្សមាសគឺក្រោយក្លាយជាប្អូនថ្លៃថៅកែ​ហង្សមាសនាងប្រៀប​បាន​ម្ចាស់ផលិតកម្មធំនេះក្ដី ប៉ុន្ដែមិនអាចបង្ខំឲ្យអ្នកគាំទ្រថា​នៅតែ​ស្មោះ​​​ស័គ្រស្ដាប់បទចម្រៀងនាងដូចមុនឡើយ ព្រោះ​ថា​ពេលនេះតារារៈមកថ្មីៗព្រោងព្រាតធ្វើ​ឲ្យFan របស់ពួកគេបែកខ្ញែក។ អ្នកជំនាញសិល្បៈ​មើល​ឃើញ​ថាឱក សុគន្ធកញ្ញា ​​នាងព្យាយាមខ្លាំងណាស់ក្នុងការរក្សារលំនឹងនៅហង្សមាស ដើម្បី​កុំឲ្យធ្លាក់ចុះ ក្នុង​នោះ​មានដូចជាទី១៖សម្រក​គីឡូ,ទី២៖ប្រើប្រាស់ជំនាញចាស់​តាមរយៈ​ការ​បញ្ចេញសម្ថភាពជានាថការីរបាំឡើងវិញ និងទី៣៖រឿងដែលគ្រប់គ្នា​មិននឹកស្មាន​ដល់នោះ​គឺភរិយារបស់លោកអ៊ឹង សុខលី រូបនេះព្រមសម្ដែង​ឈុត​ឆាក​ដែលនាងមិនធ្លាប់​បានលេង​ទាល់តែសោះក្នុងអាជីពនោះគឺការ​សម្ដែង​ជាខ្សែរឿងជាមួយសុខ ស្រីនាង តាម​រយៈ​ការ​ស្រ​លាញ់ស្រីដូចគ្នា​(ស្រលាញ់ភេទ​ដូច​គ្នា)។

អ្វីៗ​គ្រប់យ៉ាងត្រូវបានគេដឹងថាសុគន្ធកញ្ញា ប្រឹង​ប្រែង​ខ្លាំង​ណា​ស់​ដើម្បីកែ​ប្រែទីផ្សារ​ចម្រៀង​របស់នាងឲ្យស្ទុះ​ឡើង​ជាថ្មីម្ដង​ទៀត ប៉ុន្ដែអ្វីៗ​ហាក់មិនបានដូចចិត្តនោះទេ ព្រោះ​បទ​​ចម្រៀង​​របស់នាងមិនសូវមាន​សន្ទុះនៃ​ការ​គាំទ្រ ឬផ្ទុះ​ខ្លាំងដូចមុនឡើយ ខណៈដែលទស្ស​និកជនមើលឃើញ​ថារយៈពេលចុង​ក្រោយនេះ​តារាស្រី​នៅហង្ស​មាសមានតែរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលលោតឡើងជាង​មិត្តរួម​ក្រុម។​ប៉ុន្ដែសុគន្ធកញ្ញា នៅមានច្រកផ្លូវ​​២​ទៀត​​ដែល​សង្ឃឹមថាអាចកែកុនទីផ្សារសិល្បៈ​របស់នាង​ឲ្យត្រ​ដែត​ជាងនោះគឺទី១៖ការចាប់ដៃ​គ្នាជាមួយ​លោក​ខេម ប៊ុនថៃ ថតភាពយន្ដថ្មី និងទី២៖​ការចេញមុខ​ជាថ្មី​ធ្វើជា​Coach និងគណៈកម្មារការ​ប្រ​លង​ចម្រៀង​ទាំង៤គឺ​The Voice Cambodia ,The Voice Kids Cambodia ,Cambo​dian Idol និងX Factor Cambodia  ដែល​កម្មវិធី​ទាំង​នេះនៅក្រោមការ​គ្រប់គ្រងរបស់ស្វាមីនាង​លោក​អ៊ឹង សុខលី ។

  មតិមហាជនយល់ឃើញថាឱក សុកន្ធកញ្ញា ខំប្រឹងដើរគេចចេញពីការជាន់ដានតារា​មួយចំនួន​ទៀត​ដែលឲ្យតែ​ពួកគេមានប្ដីនិងកូនហើយគឺមិនអាចស្ដារ​មុខមាត់ឡើងវិញបាន​នោះ​ទេព្រោះ​ខ្លះធ្លាក់​ហៅមិនឭឡើយ។ប៉ុន្ដែ​អ្នក​ជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ផ្ដាំ​ទៅអ្នកគាំទ្រ​សុគន្ធកញ្ញា ថាកុំឲ្យមានការបារម្ភច្រើនអីព្រោះដាច់ខាត​ហង្ស​មាស​នឹងមិន​បណ្ដោ​យ​ឲ្យ​សុ​គន្ធ​កញ្ញា ធ្លាក់ចុះជាដាច់ខាត។

  ឱក សុគន្ធកញ្ញា មានអាយុ៣៥ឆ្នាំហើយតែសម្រស់របស់នាងមិន​ប្រែប្រួលខ្លាំងនោះទេ​ក្រោយ​មានកូននិងប្ដីនេះ គឺគ្រាន់តែរាងឡើងគីឡូជ្រុលបន្ដិចទើប​អ្នកខ្លះហៅនាងថា​”បែក​សា​ច់​”​​ជាង​មុន។ទោះជាទីផ្សារចម្រៀងរបស់​សុ​គន្ធ​កញ្ញា មិនទាន់កក្រើកដូចមុនក្ដី តែជីវិតនាង​ពោ​ពេញទៅដោយក្ដីសុខព្រោះស្វាមីនាងលោកសុខលី ដែល​ធ្លាប់លេចឭថាមានសង្សារជា​តារា​ស្រីស្អាតៗជាច្រើនមកហើយនោះពេលនេះលោក​ស្រលាញ់និងថ្នាក់ថ្នម​ភរិ​យាដូចកែវភ្នែកដោយគ្រប់ពេលអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសរូបនេះតែងតែហៅសុគន្ធកញ្ញា ថាជា”ឧត្តម​ភរិ​យា”ទៀតផង។រីឯសុគន្ធកញ្ញា វិញក្រោយមានប្ដីជាង២ឆ្នាំនេះនាងមិន​ដែលឡើងច្រៀង​សម្ដែង​នៅប៉ុស្ដិ៍ទូរ​ទស្សន៍​ផ្សេងៗដូចមុននោះទេគឺច្រៀងឲ្យតែប៉ុស្ដិ៍ស្វាមីនាងប៉ុណ្ណោះ ខណៈ​ដែលប្រាក់ចំណូលពីសិល្បៈរបស់នាង​ក៍មិន​ធ្លាក់​ចុះខ្លាំងដែរព្រោះគេឃើញតារាកូន១រូបនេះនៅតែក្ដាប់បានទីផ្សារស្ពតពាណិជ្ជកម្មធំៗដដែល។មជ្ឈដ្ឋានមហាជនរងចាំមើលថាតើក្រោយឱក សុគន្ធកញ្ញា ហ៊ានលេងស្រលាញ់​ភេទ​ដូចគ្នាជាមួយសុខ ស្រីនាង នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឬអត់?​ឬមួយ​ក៍ប្អូនថ្លៃថៅកែហង្សមាសលែងឡើង​ទៀត​ហើយ​?

RELATED ARTICLES