Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិWHO៖ ដំណាក់កាលឆ្លងរាតត្បាតជំងឺកូវីដ-១៩ អាច បញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

WHO៖ ដំណាក់កាលឆ្លងរាតត្បាតជំងឺកូវីដ-១៩ អាច បញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រទី១១ កុម្ភៈ២០២២ថាដំណាក់កាលស្រួចស្រាវនៃជំងឺរាតត្បាតជំងឺកូវីដ-១៩អាចបញ្ចប់នៅឆ្នាំនេះប្រសិនបើប្រជាជនប្រហែល70ភាគរយទូទាំងពិភពលោកទទួលបានថ្នាំបង្ការ។នេះបើយោងតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានបារាំងAFP។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅ នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ Afrigen Biologics and Vaccines ដែល បានផលិតវ៉ាក់សាំង mRNA Covid ដំបូងបង្អស់នៅទ្វីបអាហ្រ្វិកបន្ទាប់ Moderna លោក រំពឹងទុកថាដំណាក់កាល ស្រួចស្រាលនៃជំងឺរាតត្បាតនេះនឹងបញ្ចប់នៅឆ្នាំនេះ។ពិតណាស់ជាមួយនឹងលក្ខខណ្ឌ នៃការចាក់វ៉ាក់សាំង អោយបាន ៧០ ភាគរយ (គោលដៅត្រូវបានសម្រេច) នៅពាក់កណ្តាលឆ្នាំនេះ ប្រហែលជាខែមិថុនា ឬកក្កដា។លោកបានបន្តថាប្រសិនបើយើងសម្រេចគោលដៅចាក់វ៉ាក់សាំងមានន័យថាយើងអាចបញ្ចប់ការឆ្លងបានហើយនោះជាអ្វីដែលយើងកំពុងរំពឹងទុក។វាស្ថិតនៅក្នុងដៃរបស់យើង។ វាមិនមែនជាបញ្ហានៃឱកាសទេតែ វាជាបញ្ហា នៃការជ្រើសរើស។

ប្រធានWHO រូបនេះបាននិយាយថា យើងរំពឹងថាការផលិតវ៉ាក់សាំងនៅទីនេះនឹងកាន់ តែសមស្របទៅនឹងបរិ បទដែលវានឹងត្រូវបានប្រើប្រាស់ជាមួយនឹងតម្លៃទាប។វ៉ាក់សាំងនេះនឹងត្រៀមរួចរាល់សម្រាប់ការសាកល្បងព្យា បាលនៅខែវិច្ឆិកា ជាមួយនឹងការអនុម័តរំពឹងទុកនៅឆ្នាំ 2024។

RELATED ARTICLES