Tuesday, October 22, 2024
Homeតារាខ្មែរបេប៊ី ៖នៅតែតាំងចិត្តបន្ដអាជីពចាស់

បេប៊ី ៖នៅតែតាំងចិត្តបន្ដអាជីពចាស់

ភ្នំពេញ៖បើទោះជាតារាចម្រៀងថោន នាងជុំ រចនាពេជ្រ ហៅបេប៊ី បានបាត់មុខពីបណ្ដារ​ឆាក​តន្រ្ដី​ទាំង​ឡាយ​រយៈពេលជាង២ឆ្នាំក្ដី ប៉ុន្ដែស្រីស្អាតសាច់សខ្ចីនេះមិនបោះ​បង់ក្ដីសង្ឃឹមក្នុង​អា​ជីព​ចម្រៀងឡើយ ថ្វីត្បិត​តែមាន​មានការបារម្ភខ្លះៗជុំវិញការពិបាក​ស្ដារទីផ្សារចម្រៀង​ឡើង​វិញក្ដី។បេប៊ី នៅតែតាំង​ចិត្ត​ថានាងត្រូវតែវិលមក​កាន់​ក្បាលមីក្រូសារជាថ្មីម្ដងទៀត ប៉ុន្ដែពេល​វេលាជាក់​លាក់មិនទាន់ត្រូវបានស្រីស្រស់កំណត់ឲ្យច្បាស់លាស់ទេ ព្រោះ​​សម្អាងថានាង​បាន​​ងាក​ទៅ​រកស៊ីច្រើនអំឡុងពេលកូវីដមិនទាន់ស្ងាត់ទាំង​ស្រុងនេះ។នាងថាទស្សនិកជន​ធ្លាប់តែ​ឃើញរូបនាងធ្វើMC ,សម្ដែងខារ៉ាអូខេ និងភាពយន្ដ រួមទាំងច្រៀងរាំលើឆាក តែពេលដែល​បាត់​មុខនាង​មួយ​អន្លើនេះគឺនាងបានក្លាយទៅជាស្រី្ដមេផ្ទះ​យ៉ាងចំណានម្នាក់ព្រោះចេះធ្វើម្ហូប​ជា​ច្រើន​មុខ។តារាសាច់ដូច​បណ្ដូ​លចេករូបនេះ​ថាក្រោយតំណើរការហាងការ​ហ្វេដល់​ទៅ៣ទី​តាំងផ្សេងៗគ្នាពេលនេះ​នាងត្រៀម​នឹងបើក​សម្ពោធសាខាទី៤នាពេលខាងមុខនេះហើយ ដែល​​មាន​ន័យ​ថាអំឡុងពេលបាត់ខ្លួនជាង២០ខែនេះនាង​បាន​សម្រេចបំណងធំតាមរយៈ​ការបើក​ហាងកាហ្វេដល់ទៅ៤។

  បេប៊ី មានរូបសម្រស់និងក្បាច់រាំមិនចាញ់នាងរ៉ាបី ឡើយទើបធ្វើឲ្យថោន មានស្រីស្អាត​ពូកែរាំ​ដល់ទៅ២ដួង​ប្រជែងគ្នា។តែបេប៊ី នៅមិនទាន់បញ្ចេញសម្ថភាពអស់នោះទេព្រោះ​ផែន​ការ​ណ៍​ដែលនាងចង់វាយលុកទីផ្សារ​ចម្រៀងផ្នែកយុវវ័យ​នោះត្រូវបានផ្អឹប​ព្រោះតែកូវីដ​។តែបេ​ប៊ី បានសន្យាថាការវិលវិញរបស់​នាងនាពេល​ខាង​មុខនេះគឺ​ថ្មីប្លែកជាងពេលមុនៗ​ហើយ​ជឿរ​ថាFan ទាំងឡាយនិងបន្ដគាំទ្រនាងដូចមុនជាមិនខានឡើយ។

ក្រៅពីបេប៊ី តារាដែលបើកហាងកាហ្វេមានដូចជានាងឌួង ហ្សីរីដា,មាស សុខសោភា ខណៈដែលគង់ វង្សយ៉ាទី បានចំាណាយទុនអស់៥ម៉ឺនដុល្លារ បើកហើយក៍បិតទៅវិញ។ចំពោះ​នាងរចនាពេជ្រ ហៅបេប៊ី វិញនាងថា​កាក់​កបណាស់ព្រោះលក់ដាច់ខ្លាំង ហើយនាងក៍​បញ្ជាក់​ថាការផ្អាកពី​ការរាំច្រៀងមួយរយៈ​ធំនេះមិនមែន​នាងមានគូ​ស្នេហ៍ហួងហែងនោះទេ​ តែជាការ​បង្កើតមុខរបរថ្មីក្រៅពីសិល្បៈ ហើយនៅពេលដែលវេលាសមស្របណា​មួយ​ថាអាចវិលមក​ច្រៀង​ដូចមុនបានហើយ នាងនឹងចាប់ផ្ដើមវាយលុកទីផ្សារចម្រៀងយកតែ​ម្ដង។ទស្សនិក​ជន​រងចាំ​មើលថាតើថៅកែស្រីរូបស្អាតនេះនឹងវិលវិលដូចការប្រកាសមែន ឬមួយក៍បេប៊ី ចេះតែ​រយាលៗពីសិល្បៈ​ហើយ​បន្ដបាត់មុខតទៅទៀត?

RELATED ARTICLES