Tuesday, October 22, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ខឹងអ្នកណា?

ពេជ្រ សោភា ៖ខឹងអ្នកណា?

ភ្នំពេញ៖ថ្មីៗនេះពេជ្រ សោភា ហាក់បង្ហាញអារម្មណ៍មួម៉ៅក្ដៅចិត្តរហូតដល់​នាងព្រមានចាក​ចេញ​ពី​អាជីព​ចម្រៀងក្រោយជម្រះការងារចាស់អស់ទៀតផង។អ្នកតាមដានពេជ្រ សោភា ​​​​​​​​យល់ថាមើលទៅសោភា ហាក់​អាកអន់ស្រពោនចិន្ដា ជាមួយអ្នកណាម្នាក់នៅផលិតកម្ម​ឬ​ក្រុមហ៊ុន ទើប​Fan របស់នាងព្យាយាម​លួងលោម​ចិត្តសោភា ថាធ្វើចិត្តឲ្យត្រជាក់សិនទៅIdol ព្រោះ​គ្រប់​បញ្ហារសុទ្ធតែមានដំពោះស្រាយទាំងអស់ ទើបសោភា ​​​​​​​​​យល់ព្រមលុបសារ​នោះ​ចេញ​វិញ។

 ទោះជាយ៉ាងណាគេអាចសន្និដ្ឋានបានថាពេជ្រ សោភា ហាក់មិនសូវមានក្ដីសុខ​ប៉ុន្មាន​នោះទេ នៅហង្សមាស​ថ្វីត្បិតពេលនេះនាងកំពុងតែលេច​ធ្លោរក្នុងតំណែងជាគណៈកម្មាការ​ក្នុងកម្មវិធី​Beat The Best  ក្ដីតែកន្លងមក​ហង្ស​មាស​ហាក់មើលរំលងនាងជាបន្ដបន្ទាប់ ក្នុងការ​កាន់តំណែងធំ ខណៈដែលឱក សុគន្ធកញ្ញា ជាប្អូនថ្លៃ​រប​ស់ថៅកែហង្សមាសនោះត្រូវស្វាមី​របស់នាងប្រគល់ឲ្យកាន់តំណែងធំរហូតដល់ទៅ៤ផ្សេងៗគ្នាឯណ្ណោះ។ចំ​ពោះ​ពេជ្រ សោភា វិញាកាលពីខែកញ្ញាឆ្នាំ២០២០ មានព័តមានថាថៅកែ​Galaxy ចង់ទិញនាងតម្លៃដល់ទៅ​៣០​ម៉ឺន​ដុល្លា​រ​​​ដើម្បីឲ្យតារាជ្រកនៅហង្សមាសជាង១៦ឆ្នាំរូបនេះទៅ​ចាប់ដៃជាមួយលោក​ស្នាយ​។ប៉ុ​ន្ដែសោភា សម្រេ​ច​ចិត្តបន្ដ​នៅជាមួយហង្សមាសបើទោះជានាងហាក់ពិបាករកដៃគូថ្មីដែល​យ​ល់​ចិត្ត​ក្រោយចែកផ្លូវគ្នាជាមួយងួន ដេវីត និង​រឿងដែលសោភា ពិបាករក​ជំនួយកាន់​តែខ្លាំង​នោះគឺការចាកចេញរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ពីហង្ស​មាសធ្វើឲ្យនាងលែង​មាន​មាន​ដៃគូដ៍សាកសមទៀតហើយ។

  ពេជ្រ សោភា ដែលត្រូវថៅកែលែងមើលរំលងហើយប្រគល់កៅអីគណៈកម្មារការBeat The Best នៅរដូវ​កាលទី​១នោះនាងក៍ត្រូវបានគេរំពឹងថា​នឹងទទួលបានតំណែងខ្លះដែល​នៅ​សល់​របស់ព្រាប សុវត្ថិ ក្នុងចំណោម​កម្មវិធី​ទាំង​៣ដែលនៅទំនេរមានដូចជាThe Voice Kids Cambodia ,Cambodian Idol និងCambodian Idol Junior ជា​ដើម ខណៈដែលតារា​បន្ទាប់​មានសុគន្ធ និសា និងលោកខេម ប៊ុនថៃ ក៍ត្រូវបានគេមើលឃើញថា​អាចមាន​សង្ឃឹ​មក្នុងការ​ត្រងបានតួនាទីនេះផងដែរ។តែក្រោយពេជ្រ សោភា ចង់បោះបងើអាជីពចាស់កណ្ដាលទីនេះ​គេជឿរថា​ថៅកែហង្សមាសនឹងលើកទឹកចិត្តនាងតាមរយៈការឲ្យតំណែងធំបន្ថែមឲ្យសោភា ជាងតារាផ្សេងទៀត​ជាមិន​ខាន​។

  ក្រៅពីចេញសារចម្លែកៗរឿងចង់ដកខ្លួនពីសិល្បៈនេះពេជ្រ សោភា ក៍ទម្លាយសារថ្មី​មួយ​ទៀតដែលដាស់​តឿន​ដល់ស្រ្ដីគ្រប់រូបកុំឲ្យខ្លាចជីវិតក្នុងភាពជាស្រ្ដីមេម៉ាយផងដែរ ប្រសិន​បើ​ពួកគេមានស្វាមីមិនមានទំនួល​ខុសត្រូវ​នោះដែលការលើកឡើងរបស់សោភា នោះបញ្ជាក់​ថា​ជីវិត​ជាស្រី្ដមេម៉ាយរបស់នាងជាង៥ឆ្នាំកន្លងមកនេះសោភា គ្មានវប្បដិសារីឡើយ។ពេជ្រ សោភា ថ្លែងថា”ពាក្យមួយដែល​ខ្ញុំបានប្រាប់ទៅបងប្អូន​ស្រី្ដទាំងអស់​កុំខ្លាច​ពាក្យ​ថា​មេម៉ាយ កុំគិតខ្លាចកូនអត់ប៉ា បើមេម៉ាយអ្នកមានក្ដីសុខគឺបានហើយ បើគ្រាន់តែចង់បានប៉ា​ឲ្យ​កូនហៅ ទាំងប៉ា​មិនដែលដឹងសុខទុក្ខសោះពីកូន នោះមិនសមមកធ្វើប៉ារបស់អ្នកទេ”។

  សូមបញ្ជាក់ថាពេជ្រ សោភា ធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យតែ​អា​ជីពសិល្បៈប៉ុណ្ណោះតែរឿង​ស្នេហាសូន្យព្រោះនាងប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសារ។តែសោភា ច្រានចោលដោយអះ​អាងថាគ្មាន​អ្នក​ណាចង់បានប្ដី”ទុកស្រី្ដ ប្ដីកាន់លុយឡើយ”​។សោ​ភា ដែលធ្លាប់តែបង្ហាញស្នេហ៍ជាចំហ កៀកកើយជា​មួយលោក​សក្កដា ជាង៤ឆ្នាំនោះបានធ្វើ​ឲ្យប្រុសរូបសង្ហារនោះខ្ទាតដល់ជញ្ជាំង ព្រោះតែនៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈាន​ចូល២០​២២ នោះសោភា បណ្ដើរសង្សារសារថ្មីទៅកៀកកើយគ្នាយ៉ាងមានក្ដីសុខនៅខេត្តសៀមរាប ។តែសោភា មិនហ៊ានបង្ហាញមុខសង្សារក្រោយជាសាធារណៈនោះ​ទេគឺព្យាយាមលាក់មុខគូ​ស្នេហ៍​ថ្មីហើយឲ្យ​ឃើញតែពី​ផ្នែក​ខាងក្រោយខ្នងប៉ុណ្ណោះទើបធ្វើឲ្យស្នេហាសោភា បាត់បង់​ភាពផ្អែមល្ហែមស្ទើ​តែ​ទាំស្រុង។ ប៉ុន្ដែថ្មីៗនាងបង្ហាញ​សញ្ញាចង់រៀបការជាមួយប្រុសស្អាត​ដែលនាងថាបានមកពី​ព្រះ​​យេស៊ូគ្រិស្ដប្រទានឲ្យនាង ខណៈលោកសក្កដា ឈឺចិត្តពេកបានរត់​ទៅស្និតស្នេហ៍​ថៅកែ​ពេជ្រម្នាក់តបទៅនាងវិញ។មហាជនរងចាំមើលថាតើពេជ្រ សោភា រក្សារសង្សារថ្មីបានយូអង្វែងដែរឬអត់?

RELATED ARTICLES