Tuesday, October 22, 2024
Homeសន្ដិសុខសង្គមឃាត់ខ្លួនស្ត្រីលក់អនឡាញ ពីបទបរិហារកេរ្តិ៍ ជេរប្រ មាថ

ឃាត់ខ្លួនស្ត្រីលក់អនឡាញ ពីបទបរិហារកេរ្តិ៍ ជេរប្រ មាថ

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងសមត្ថ កិច្ចនៃនាយកដ្ឋាននគរបាលព្រ ហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួន យោងតាមដីការបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការ ប្តឹងរបស់ដើមបណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។

ករណីឃាត់ខ្លួនស្ត្រីខាងលើនេះ បានធ្វើឡើងនៅរសៀលម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសៅ លី ឈីង អាយុ២៩ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្ត្រីខាងលើ បានរៀបចំចាកចេញ ពីផ្ទះឡើងលើរថយន្ត បំណងបើកចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនចូលទៅក្នុងរថ យន្តដើម្បីបន្តនីតិវិធីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តែម្តង៕

RELATED ARTICLES