Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិទីក្រុងប៉េកាំងច្រានចោលការរិះគន់របស់អាមេរិកជុំវិញការមិនគោរពច្បាប់ WTO

ទីក្រុងប៉េកាំងច្រានចោលការរិះគន់របស់អាមេរិកជុំវិញការមិនគោរពច្បាប់ WTO

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧កុម្ភ ទីក្រុងប៉េកាំងបានច្រានចោលការវាយតម្លៃរបស់សហរដ្ឋអាមេរិកអំពីសមាជិក ភាពអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសចិនដោយនិយាយថាការរិះគន់របស់អាមេរិកមិនមានមូលដ្ឋាននៅក្នុងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ការសងសឹករបស់ក្រសួងពាណិជ្ជកម្មចិនបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា រយៈពេល 20 ឆ្នាំបន្ទាប់ពីចិនបានចូលជាសមាជិកគឺមិនបានអនុម័តច្បាប់របស់ WTO រក្សានិងពង្រីកវិធីសា ស្រ្តដឹកនាំដោយរដ្ឋរបស់ខ្លួន ធ្វើអោយរំខានដល់អាជីវកម្ម និងកម្មករនៅទូទាំងពិភពលោក។

របាយការណ៍ប្រចាំឆ្នាំដាក់ទៅកាន់សភាដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai ក៏បាននិយាយផងដែរថា ប្រទេសចិនមាន ប្រវត្តិដ៏យូរនៃការរំលោភ មិនយកចិត្តទុកដាក់ និងគេចវេសពី ច្បាប់របស់WTOដើម្បីសម្រេចគោលនយោបាយឧស្សាហកម្មរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានកត់សម្គាល់ថាសហរដ្ឋអាមេរិកបានដាក់ស្លាកប្រទេស ចិន ថាមិនតម្រង់ទិសទីផ្សារប៉ុន្តែបានបន្ថែមថាការកត់សម្គាល់ ទាំងនេះមិនមានមូលដ្ឋានយោងទៅតាមច្បាប់ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិហើយមិនស្របនឹងការពិតទាំងស្រុង” ។លោកក៏បានជំរុញឱ្យសហរដ្ឋអាមេ រិកធានានូវឧបករណ៍ពាណិជ្ជកម្មរបស់ខ្លួន អនុវត្តតាមច្បាប់របស់ WTO ជំនួសឱ្យការធ្វើឯកតោភាគីនិយមគាំពារ និយម និងការសម្លុតគូប្រកួត។

លោក Gao បាននិយាយថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹង អនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយសមហេតុផល និងជាក់ស្តែងចំពោះប្រទេសចិន៕

RELATED ARTICLES