Thursday, November 21, 2024
Homeបច្ចេកវិទ្យាតើ Instagram គឺជាអ្វី?

តើ Instagram គឺជាអ្វី?

Instagram គឺជាសេវាចែករំលែករូបថតចល័ត ចែករំលែកវីដេអូ និងបណ្តាញសង្គម ដែលអនុញ្ញាតឱ្យអ្នកប្រើថតរូបភាព និងវីដេអូ ហើយចែករំលែកជាសាធារណៈ ឬជាលក្ខណៈឯកជន នៅលើកម្មវិធី ដូចជា តាមវេទិកាបណ្តាញសង្គមៈ Facebook, Twitter, Tumblr, និង Flickr ។
កាលពីដំបូង លក្ខណៈពិសេសរបស់វា គឺកំណត់រឹមរូបថតឱ្យមានរាងការេ ដែលស្រដៀងគ្នានឹងរូបភាព Kodak Instamatic និងរូបភាព Polaroid SX-70។ នៅខែសីហា ឆ្នាំ២០១៥ កំណែ7.5 ត្រូវបានចេញ ដែលអនុញ្ញាតឱ្យអ្នកប្រើបង្ហោះរូបថតឌីជីថលយ៉ាងទូលំទូលាយ។ រយៈពេលអតិបរមាសម្រាប់វីដេអូ Instagram គឺ ៦០វិនាទី។

លោកKevin Systrom និងលោក Mike Krieger
លោកKevin Systrom និងលោក Mike Krieger

Instagram ត្រូវបានបង្កើតឡើងដោយលោក Kevin Systrom និង លោក Mike Krieger នៅខែតុលា ឆ្នាំ២០១០ ជាកម្មវិធីទូរស័ព្ទចល័ត ដោយឥតគិតថ្លៃ។ សេវាកម្មនេះបានកើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយ មានអ្នកប្រើយ៉ាងសកម្មជាង ១០០ លាននាក់ ត្រឹមខែមេសា ឆ្នាំ២០១២ និងជាង៣០០លាននាក់ ត្រឹមខែធ្នូ ឆ្នាំ២០១៤។ Instagram ត្រូវបានចែកចាយតាមរយៈ App Store របស់ Apple និង Google Play។ វាអាចប្រើប្រាស់សម្រាប់ iPhone, iPad, iPod, iPod Touch និងទូរស័ព្ទប្រើ Android ខណៈកម្មវិធី Instagram ភាគីទីបី អាចប្រើប្រាស់សម្រាប់ BlackBerry ១០ និងឧបករណ៍ Nokia-Symbian។
កម្មវិធីនេះ ត្រូវបានទិញដោយហ្វេសប៊ុក នៅខែមេសា ឆ្នាំ២០១២ ក្នុងចំនួនទឹកប្រាក់ និងភាគហ៊ុនប្រហែល១ពាន់លានដុល្លារ។ នៅឆ្នាំ២០១៣ Instagram បានទទួល កំណើន ២៣% ខណៈហ្វេសប៊ុក ដែលជាក្រុមហ៊ុនមេមានកំណើនត្រឹម ៣% ប៉ុណ្ណោះ៕

RELATED ARTICLES