Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិតើលោក វ្ល៉ាឌីមៀ ពូទីន ធ្វើអ្វីខ្លះបានជាមេដឹកនាំពិភព​លោក​​​ថ្កោលទោស?

តើលោក វ្ល៉ាឌីមៀ ពូទីន ធ្វើអ្វីខ្លះបានជាមេដឹកនាំពិភព​លោក​​​ថ្កោលទោស?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងទទួលស្គាល់សាធារណរដ្ឋ Donbass ដែលបំបែកខ្លួនប្រកាសដោយខ្លួនឯងចំនួនពីរនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនជាប្រទេសអធិបតេយ្យភាព ខណៈដែលការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅតែបន្តកើនឡើង។ថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីល្ងាចថ្ងៃចន្ទលោកពូទីនបានចុះហត្ថលេខាលើក្រឹត្យនេះដោយនិយាយថាខ្ញុំយល់ថាវាចាំបាច់ដើម្បីធ្វើការសម្រេចចិត្តដែលគួរតែត្រូវបានធ្វើឡើងជាយូរមកហើយដើម្បីទទួលស្គាល់ភ្លាមៗនូវ តំបន់ សាធារណរដ្ឋប្រជាមានិតDonetsk (DPR) និង Lugansk (LPR)ឥឡូវនេះសមាជិក​សភា​នឹង​ត្រូវបានស្នើឱ្យពិចារណាសេចក្តីថ្លែងការណ៍នៃមិត្តភាព និងការគាំទ្រជាមួយតំបន់ទាំងពីរ។សាធារណរដ្ឋទាំងពីរបានប្រកាសស្វ័យភាពរបស់ខ្លួនពីការគ្រប់គ្រងរបស់ទីក្រុងគៀវ ក្នុងឆ្នាំ ២០១៤។លោកបាននិយាយថាការផ្លាស់ប្តូរនេះគឺជាលទ្ធផលដោយផ្ទាល់នៃការបរាជ័យនៃកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ 2014 ដែលត្រូវបានរៀបចំឡើងដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ លោកបានបន្តថាពួកគេមិនចាប់អារម្មណ៍នឹង​ដំ​ណោះ​​ស្រាយដោយសន្តិវិធីទេ ពួកគេចង់ចាប់ផ្តើមប្រយុទ្ធគ្នា។ជារៀងរាល់ថ្ងៃពួកគេកំពុងប្រមូលផ្តុំកងទ័ពនៅ Donbass។

លោក ពូទីន បញ្ជាឱ្យយោធារុស្ស៊ី ធានាសន្តិភាពនៅ Donbass

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ធានាសន្តិភាពនៅក្នុងសាធារណរដ្ឋ Donetsk និង Lugansk ដែលទើបត្រូវបានទទួលស្គាល់ថ្មី ។ទីក្រុងម៉ូស្គូបានទទួលស្គាល់ជាផ្លូវការនូវឯករាជ្យនៃតំបន់ផ្តាច់ខ្លួនពីគ្នាពីរកាលពីថ្ងៃចន្ទ។លោកពូទីនបានណែនាំក្រសួងការពារជាតិឱ្យបញ្ជូនកងរក្សាសន្តិភាពចូលទៅក្នុង Donbass និងប្រាប់ក្រសួង​ការ​បរទេសឱ្យបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋទាំងពីរនេះ។Donetsk និងLuganskបានប្រកាសឯករាជ្យពីទីក្រុង​គៀវក្នុងឆ្នាំ 2014បន្ទាប់ពីអ្នកជាតិនិយមគាំទ្រដោយសហរដ្ឋអាមេរិកបានផ្តួលរំ​លំរដ្ឋាភិបាលជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារ Maidan ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធមិនទទួល​ស្គាល់ពួកគេរហូតមកដល់ពេលនេះដោយនិយាយថាបញ្ហានេះគឺជាកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនហើយចាំបាច់ត្រូវដោះស្រាយដោយយោងតាមកិច្ចព្រមព្រៀងទីក្រុងMinskដែលបានបង្កើតឱ្យមានបទឈប់បាញ់គ្នា ឆ្នាំ 2015 ។

រុស្ស៊ីប្រាប់UN ថា មិនឱ្យមានការបង្ហូរឈាមនៅក្នុងតំបន់ Donbass

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនភាគខាងកើតបាន​ឈាន​ដល់ ចំណុចនៃដំណើរផ្សងព្រេងយោធាអ៊ុយក្រែនថ្មីមួយដែលរុស្ស៊ីមិនអាចអនុញ្ញាតអោយទេ ហើយបានប្តេជ្ញា​ថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យការបង្ហូរឈាមថ្មីកើតឡើងនៅក្នុងតំបន់នោះទេ។ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vasily Nebenzia ក៏បានព្រមានមហាអំណាចលោកខាងលិចឱ្យ គិតឡើងវិញ និងកុំធ្វើឱ្យស្ថានភាពអ៊ុយ​ក្រែនកាន់តែអា​ក្រក់ទៅៗ។

សាធារណរដ្ឋDonbassផ្តល់សច្ចាប័នលើសន្ធិសញ្ញាជាមួយរុស្ស៊ី

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងពេលដំណាលគ្នាកាលពីថ្ងៃអង្គារ សភានៃសាធារណរដ្ឋប្រជាមា​និត Donetsk និងក្រុមប្រឹក្សាប្រជាជន Lugansk បានប្រកាសថាការសម្រេចចិត្តផ្តល់សច្ចាប័នលើសន្ធិសញ្ញា​មិត្ត​ភាពនិងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីត្រូវបានអនុម័តដោយសភាទាំងពីរ។ឥឡូវនេះសភារុស្ស៊ីនឹងពិចារណាលើកិច្ចព្រមព្រៀងនៅថ្ងៃអង្គារហើយគណៈកម្មការសភាស្តីពីកិច្ចការអន្តរជាតិបានផ្តល់អនុសាសន៍រួចហើយក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។ កាលពីសប្តាហ៍មុន មុនពេលលោក ពូ​ទីន ប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួន សមាជិកសភាចំនួន 351 នាក់បាន​គាំទ្រចលនាអំពាវនាវឱ្យវិមានក្រឹមឡាំង គាំទ្រឯករាជ្យភាពរបស់ពួកគេ។ សមាជិកសភាតែ១៦រូបប៉ុណ្ណោះដែលបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ ហើយម្នាក់ទៀតអនុបវាទ។

មេដឹកនាំពិភពលោកថ្កោលទោស លោក វ្ល៉ាឌីមៀ ពូទីន 

កាលពីថ្ងៃអង្គារមេដឹកនាំពិភពលោកបាន ថ្កោលទោសប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន  និងព្រមាន​ដាក់ទណ្ឌកម្មដែលអាចកើតមាន បន្ទាប់ពីគាត់បានបញ្ជាកងកម្លាំងរបស់គាត់ចូល​ទៅក្នុងតំបន់បំបែកខ្លួន​នៃ​ភាគខាងកើតអ៊ុយក្រែន។

អាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោកDmytroKulebaដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។សេតវិមានបានចេញបទបញ្ជាប្រតិបត្តិមួយដើម្បីរឹតបន្តឹងការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់បំបែកខ្លួន ហើយវិធានការបន្ថែម ដែលទំនងជាទណ្ឌកម្មនឹងត្រូវប្រកាសនៅពេលក្រោយ។

អង្គការសហប្រជាជាតិ

ជាមួយគ្នានេះដែរ នៅឯអង្គការសហប្រជាជាតិ ក៏មានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខកាល​ពីយប់ថ្ងៃចន្ទ ត្រូវបានកោះហៅដោយអ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសចំនួនប្រាំមួយផ្សេងទៀត។

ចិន

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់រុស្ស៊ី បានបន្លឺសំឡេងយ៉ាងប្រុងប្រយ័ត្នដោយអំពាវនាវឱ្យមាន​ការអត់​ធ្មត់ និងដំណោះស្រាយការទូតចំពោះវិបត្តិនេះ។

កូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជេអ៊ីនបាននិយាយថា អធិបតេយ្យភាព និងទឹកដីរបស់អ៊ុយក្រែន ត្រូវតែ​គោរព។ ការប៉ះទង្គិចគ្នា​ផ្នែកយោធាប្រឆាំងនឹងការចង់បានរបស់សហគមន៍អន្តរជាតិ​នឹងនាំមកនូវផលប៉ះ​ពាល់​យ៉ាងធំធេងនៅក្នុងនយោបាយ និងសេដ្ឋកិច្ចមិនត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែដល់ពិភពលោកទាំងមូល។

ជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូគីស៊ីដា បានរិះគន់រុស្ស៊ីចំពោះការរំលោភលើបូរណភាពទឹកដីអ៊ុយក្រែន ហើយ​បាននិយាយថា ប្រទេសរបស់លោកនឹងពិភាក្សាអំពី សកម្មភាពធ្ងន់ធ្ងរ” ដែលអាចធ្វើទៅបាន រួមទាំងការដាក់​ទណ្ឌកម្មជាមួយសហគមន៍អន្តរជាតិ។លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “សកម្មភាពរបស់​ពូ​ទីន​គឺមិនអាចទទួលយកបានទេ ហើយយើងបង្ហាញពីការថ្កោលទោសយ៉ាងខ្លាំងរបស់យើង។

នូវែលសេឡង់

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta បាននិយាយថាមិនមានមូលដ្ឋាននៅ​ក្រោម​ច្បាប់​អន្តរជាតិ​សម្រាប់លោកពូទីនក្នុងការទទួលស្គាល់តំបន់បំបែកខ្លួនរបស់អ៊ុយក្រែននោះទេ។

អូស្ត្រាលី

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កុតម៉រីស៊ុន បាននិយាយថា រុស្ស៊ីគួរតែដកខ្លួនចេញដោយគ្មានលក្ខខណ្ឌ​ចេញ​ពីទឹកដីអ៊ុយក្រែន ហើយឈប់គំរាមកំហែងអ្នកជិតខាងរបស់ខ្លួន។ លោកបានបន្តថាសកម្មភាពរបស់​រុស្ស៊ីគឺមិន​អាចទទួលយកបាន។ក្រៅពីនេះនៅមានមេដឹកនាំ ជាច្រើនទៀតដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោល​ទោស​រុស្ស៊ី៕

RELATED ARTICLES