ជាមួយនឹងការទទួលបានពានរង្វាន់បាល់មាសរយៈពេល១០ ឆ្នាំៗជាប់គ្នា សហព័ន្ធបាល់ទាត់ស៊ុយអែតប្រកាសសាងសង់រូបសំណាកកីឡាករ Ibrahimovic នៅខាងក្រៅទីលានពហុកីឡដ្ឋាន Friends Arena ទីក្រុង Stockholm។កីឡាករជើងចាស់រូបនេះជាប់ពានរង្វាន់នេះលើកដំបូងកាលពីឆ្នាំ ២០០៥ លើកលែងតែឆ្នាំ២០០៦ បានទៅលើកីឡាករ Freddie Ljungberg។
កាលពីថ្ងៃចន្ទសហព័ន្ធបាល់ទាត់ស៊ុយអែតបានប្រកាសថា រូបសំណាកកីឡាករខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Man Utd នឹងមានកម្ពស់ ២,៧ម៉ែត្រ ។
ខ្សែប្រយុទ្ធដែលប្រកបអាជីពជាមួយ Manchester United បង្ហាញខ្លួនបាន ១១៤ប្រកួត និងស៊ុតបញ្ចូលទី៦២គ្រាប់ឲ្យជម្រើសជាតិ មុនពេលប្រកាសចូលនិវត្តក្រោយបញ្ចប់ការប្រកួតបាល់ទាត់យូរ៉ូ ២០១៦។
គួររំឮកថា ចាប់តាំងពីបង្កើតពានរង្វាន់បាល់មាសលើកដំបូងក្នុងឆ្នាំ ១៩៤៦ គ្មានកីឡាករណាម្នាក់ធ្លាប់ឈ្នះលើសពី២ដងនោះទេ មានតែ Zlatan Ibrahimovic ម្នាក់ប៉ុណ្ណោះ៕
ដោយ៖ ហេង ដេត