ភ្នំពេញ៖ តារាសម្ដែងរូបស្រស់សោភាកញ្ញា អូ ដាវី បានបង្ហាញខ្លួនចេញមុខគាំទ្រការតាំងប៊ូតមួយនៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីពេលថ្មីៗនេះដែលក្នុងនោះមានការដាក់តាំងគឺសុទ្ធតែជាផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗមានដូចជាផលិតផលខ្មែររបស់សិប្បកម្ម សុខ គីម SK ដែលមានម្សៅរមៀត ម្សៅពន្លៃ ម្សៅខ្ញី តែងតែយកចិត្តទុកដាក់ចំពោះគុណភាពជាចម្បង ហើយដែលផលិតផលលោកស្រីផ្តល់គុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងការការពារខ្ពស់ពីមេរោគផ្តាសាយពិសេសកំឡុងកូវីដនេះតែម្តង។ បើនិយាយពីកាហ្វេវិញ កញ្ញា ដាវី បានបញ្ជាក់ថា នាងចូលចិត្តទទួលទានកាហ្វេកញ្ចប់សរីរាង្គអេហ្វកាហ្វេណាស់មុនទៅធ្វើការ ព្រោះវាមានរស់ជាតិឈ្ងុយឆ្ងាញ់ និងជាកាហ្វេសរីរាង្គដាំដុះដោយកសិករជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី និងចុងក្រោយគេនោះគឺសាប៊ូកូនបុត្រ ដែលគ្រប់មុខនៃផលិតផលគឺសុទ្ធសឹងតែជាតម្រូវការរបស់នារីមេផ្ទះគ្រប់រូប និងតាមបណ្តាហាងផ្សេងៗដោយសាប៊ូកូនបុត្រផ្តល់នូវអត្ថប្រយោជន៍៣ក្នុងពេលតែមួយ សន្សំសំចៃ គុណភាព ប្រណិតភាព។



ដាវី បានឲ្យដឹងថាវាជារឿងដែលនឹកស្មានមិនដល់សោះដែលនាងបានឃើញផលិផលខ្មែរដែលមានគុណភាពដាក់បង្ហាញនៅថ្ងៃពិសេសនេះសោះ កញ្ញាដាវីប្រាប់ថាឲ្យតែជារបស់ខ្មែរគឺនាងគាំទ្រ១០០%តែម្ដង ព្រោះរបស់ខាងលើនេះផលិតចេញពីធម្មជាតិពិតៗ គ្មានជាតិគីមី និងអនុឡោមតាមបទដ្ឋាននានា ពិសេសគឺជាផលិតផលដែលមនុស្សគ្រប់រូបមិនអាចខ្វះបាននិងចាំបាច់បំផុតសម្រាប់ការរស់នៅ សូម្បីតែកញ្ញាក៏ទទួលទាន និងប្រើប្រាស់ដែរ។


តារាសម្ដែងខ្ពស់ស្រឡះទឹកមុខមានមន្ដស្នេហ៍រូបនេះបន្ថែមថាក្រៅពីចូលរួមគាំទ្រផលិតផលជាស្នាដៃកូនខ្មែរយ៉ាងពេញទំហឹងនេះ នាងក៏ជាអ្នកចូលចិត្តទស្សនាការប្រកួតបាល់ទាត់ផងដែរ ហេតុនេះហើយត្រូវតែឆ្លៀតចូលទស្សនានិងគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា ពិសេសបានឃើញដោយផ្ទាល់នូវស្ដាតដ៏អស្ចារ្យមរតកតេជោនេះគឺធ្វើឲ្យនាងពិតជារីករាយ។

លោក ចាប មិថុនា ជាសហស្ថាបនិក ប្រេនកាហ្វេក្នុងស្រុកដែលកំពុងមានឈ្មោះបោះសម្លេងមួយយីហោ អេហ្វកាហ្វេ បានឲ្យដឹងថាបច្ចុប្បន្នផលិតផលអេហ្វកាហ្វេសរីរាង្គមានលក់នៅតាមបណ្តារម៉ាត និងផ្សារទំនើបក្នុងទីក្រុងភ្នំពេញ នៅតាមបណ្តាខេត្តមួយចំនួន ខណៈក្រុមហ៊ុនកំពុងពង្រីកទីផ្សារបន្ថែមទៀតផងដែរ។ លោកបានបន្ថែមថា សព្វថ្ងៃនេះផលិតផលអេហ្វកាហ្វេសរីរាង្គកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ រួមទាំងដៃគូសហការនានា។

ជាមួយគ្នានេះ ម្ចាស់ប្រេនផលិតផលក្នុងស្រុកទាំងបីរូបគឺលោកស្រី ម៉ៅ ស៊ីវហៀង អគ្គនាយិកាសិប្បកម្ម សុខ គីម SK លោកស្រី ទី សាវដ្តី អគ្គនាយិកាសិប្បកម្មសាប៊ូកូនបុត្រ និងលោក ចាប មិថុនា សហស្ថាបនិក អេហ្វកាហ្វេសរីរាង្គ ស្នើរសុំឲ្យអថិជនទាំងអស់ចូលរួមគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែផុសផុល ដើម្បីលើកកម្ពស់ការផលិត បង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសលើកមុខមាត់ផលិតផលក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ។

ដោយឡែកសម្រាប់ការតាំងផលិតផលកូនខ្មែរខាងលើដោយដាក់នៅប៊ូតពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺមានរយៈពេល៦ថ្ងៃ ដែលម្ចាស់ប្រេនទាំង៣រូបអះអាងថា នេះជាឱកាសកាសដ៏ល្អមួយសម្រាប់បងប្អូនអ្នកមកទស្សនារការប្រកួតបាល់ទាត់ ហើយបានស្គាល់ និងទិញផលិតផលរបស់ខ្មែរ ហើយក្រៅពីការតាំងប៊ូតនៅពហុកីឡាដ្ឋាននេះ ក្រុមហ៊ុនទាំង៣ក៏មានគម្រោងផ្សព្វផ្សាយផលិតផលទាំងអស់នេះនៅទីប្រជុំជន និងបណ្ដារកម្មវិធីផ្សេងៗទៀត ដើម្បីឲ្យពលរដ្ឋបានស្គាល់កាន់តែច្បាស់ផងដែរ៕
