ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនត្រូវបានរារាំង។
ការប៉ុនប៉ងជីវិតរបស់លោកVolodymyr Zelenskyy ត្រូវបានគ្រោងទុកដោយសមាជិកនៃអង្គភាពឥស្សរជន
Kadyrovtsy។នេះបើយោងតាមការដកស្រង់សម្តីលោក Oleksiy Danilovលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនិង
ការពារជាតិអ៊ុយក្រែន។

Kadyrovites គឺជាអង្គការយោធាមួយនៅតំបន់ Chechnya ប្រទេសរុស្ស៊ីដែលបម្រើជាកងការពារប្រមុខនៃសាធារណរដ្ឋ Chechen ។ ពាក្យ Kadyrovtsy ត្រូវបានគេប្រើជាទូទៅនៅក្នុង Chechnya ដើម្បីសំដៅទៅលើកងកម្លាំងប្រដាប់អាវុធណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រមុខនៃសាធារណរដ្ឋ Chechen ។ប្រតិបត្តិការ

ពិសេសដែលត្រូវធ្វើដោយផ្ទាល់ដោយ Kadyrovtsyដើម្បីសម្លាប់ប្រធានាធិបតីរបស់យើងត្រូវបានគេដឹងយ៉ាងពេញលេញចំពោះយើងនៅថ្ងៃនេះ។ ខ្ញុំអាចនិយាយបានថាយើងបានទទួលព័ត៌មានពីតំណាងនៃ សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី(FSB)ដែលមិនមានបំណងប្រាថ្នាចង់ចូលរួមក្នុងសង្រ្គាមបង្ហូរឈាមនេះ។ អរគុណចំពោះរឿងនេះ ។