ទីបំផុតកងទ័ពឈ្លានពានរុស្ស៊ីបានវាយប្រហារ ទៅលើស្ថានីយ៍ទូរទស្សន៍ទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន កាលពីថ្ងៃអង្គារ ។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារមកលើស្ថានីយ៍ទូរទស្សន៍ដ៏ធំនេះបានរំខានដល់

ការងាររបស់ប៉ុស្តិ៍ទូរទស្សន៍ជាច្រើន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
គេមិនទាន់ដឹងច្បាស់ថាតើការផ្ទុះនេះបណ្តាលមកពីអ្វីពិតប្រាកដនោះទេ ប៉ុន្តែការបំផ្ទុះបានកើតឡើងភ្លាមៗ

បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានព្រមានអំពីការវាយប្រហារដែលនឹងកើតឡើងលើរដ្ឋធានីអ៊ុយក្រែន។ជាមួយគ្នានេះដែរសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបាននិយាយថា មនុស្ស 5 នាក់បានស្លាប់និង5នាក់ទៀតបានរងរបួស ។