Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិក្រសួងការពារជាតិៈ ទាហានរុស្ស៊ីស្លាប់ 498 និងរបួស1597 នាក់

ក្រសួងការពារជាតិៈ ទាហានរុស្ស៊ីស្លាប់ 498 និងរបួស1597 នាក់

នៅក្នុងរបាយការណ៍ដំបូងចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាទាហានរុស្ស៊ី 498 នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង 1597 នាក់ទៀតរងរបួសតែមិនបានបង្ហាញតួលេខសព្វាវុធដែលរងការខូចខាតអោយដឹងនោះទេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAljazeera កាលពីថ្ងៃពុធទី២មីនា​២០២២។

ជាមួយគ្នានេះដែរអ្នកនាំពាក្យក៏បានអោយដឹងផងដែរថា ទាហានអ៊ុយក្រែនជាង 2870 នាក់ត្រូវបានសម្លាប់ និងប្រហែល 3700 នាក់ទៀតរងរបួស ខណៈដែល 572 នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយជនជាតិរុស្ស៊ី។

 មន្ត្រីអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ ហើយក៏មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗដែរ។

ងាកមកស្តាប់ខាងអ៊ុយក្រែនវិញម្តងបានរាយការណ៍ថារុស្ស៊ីបានបាត់បង់រួមមាន៖ ស្លាប់កងទ័ព ៥ ៨៤០ នាក់ យន្តហោះ ៣០ គ្រឿង​​​​​​​​​​​​​​​​​​​​​​​​​ ​ឧទ្ធម្ភាគចក្រ ៣១ គ្រឿង​​​​​ ​រថក្រោះរហូតដល់ 211 គ្រឿង​​រថពាសដែក 862 គ្រឿង  កាំភ្លើងធំចំនួន ៨៥9 ធុងសាំងចំនួន ៦០ រថយន្ត៣៥៥ គ្រឿង ​និងគ្រាប់រ៉ុក្កែត MLRS ចំនួន៤០គ្រាប់ ។

ចំណែកឯសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា ជនស៊ីវិលជាង 2000 នាក់បានស្លាប់ ទោះបីជាវាមិនអាចផ្ទៀងផ្ទាត់ការអះអាងនោះក៏ដោយ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានកត់ត្រាការស្លាប់របស់ជនស៊ីវិលចំនួន 136 នាក់ក្នុងនោះមានកុមារចំនួន 13 នាក់ផងដែរ៕

RELATED ARTICLES