Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោត ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោត ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

កាលពីថ្ងៃពុធទី២កុម្ភៈឆ្នាំ២០២២មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដោយសំឡេងគាំទ្រយ៉ាងលើសលប់ទៅលើច្បាប់ដំណោះស្រាយទាមទារឱ្យរុស្ស៊ីដកខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់និងថ្កោលទោសដ៏ខ្លាំងចំពោះការឈ្លានពានរបស់ទីក្រុងមូស្គូ។

បន្ទាប់ពីការជជែកដេញដោលវិសាមញ្ញអស់រយៈពេលជាងពីរថ្ងៃដែលបានឃើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍នោះប្រទេសចំនួន141ក្នុងចំណោមរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន193បានបោះឆ្នោតគាំទ្រ

ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសចំនួន ៣៥ ដែលបានអនុបវាទខណៈប្រទេសចំនួន គឺប្រទេសអេរីត្រេ កូរ៉េខាងជើង ស៊ីរី បេឡារុស និងរុស្ស៊ី បានបោះឆ្នោតប្រឆាំង។

ច្បាប់ដំណោះស្រាយ បដិសេធការឈ្លានពានអ៊ុយក្រែន ស្ថិតក្នុងលក្ខខណ្ឌខ្លាំងបំផុតនិងថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីវ្ល៉ាឌីមៀពូទីនក្នុងការព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ លោក Olof Skoog បាននិយាយថា ការបោះឆ្នោតនេះគឺ មិនមែនសម្រាប់តែអ៊ុយក្រែនទេប៉ុន្តែវាជាការការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ដែលយើងទាំងអស់គ្នាបានចុះហត្ថលេខា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា សាររបស់មហាសន្និបាតគឺខ្លាំង និងច្បាស់។លោកបានបន្តថាថាបញ្ចប់អរិភាពនៅក្នុងអ៊ុយក្រែនិងឈប់បាញ់ឥឡូវនេះ

ចំណែកប្រមុខការទូតអាមេរិក លោក អាន់តូនី ប្លីងខិន វិញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាប្រទេសចំនួន១៤១ បានដឹង មនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយនេះ ជាការគំរាមកំហែង ចំពោះសន្តិសុខនៅអឺរ៉ុប និងសណ្តាប់ធ្នាប់ទាំងមូល។

ច្បាប់ដំណោះស្រាយដែលត្រូវការសំឡេងភាគច្រើន​​ 2 ភាគ 3 ដើម្បីអនុម័តក៏បានអំពាវនាវឱ្យរុស្ស៊ីផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួន Lugansk (LPR) និង Donetsk (DPR)សាធារណរដ្ឋប្រជាមានិតជាអធិបតេយ្យភាព ទឹកដីអ៊ុយក្រែន។

RELATED ARTICLES