Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែនអំពាវនាវអោយម្តាយទាហាន ឈ្លើយសឹករុស្ស៊ី​មកយកកូនត្រឡប់ទៅវិញ

អ៊ុយក្រែនអំពាវនាវអោយម្តាយទាហាន ឈ្លើយសឹករុស្ស៊ី​មកយកកូនត្រឡប់ទៅវិញ

កាលពីថ្ងៃពុធប្រទេសអ៊ុយក្រែនបានអញ្ជើញ ឪពុកម្តាយទាហានរុស្ស៊ីដែលមានការព្រួយបារម្ភចំពោះកូនៗរបស់គាត់ដែលត្រូវបានចាប់ខ្លួននៅសមរភូមិឱ្យមកយកកូន របស់ពួកគេត្រឡប់ទៅវិញក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យទីក្រុងម៉ូស្គូអាម៉ាស់មុខ។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីប្រគល់កងទ័ពរុស្ស៊ីដែលត្រូវបានចាប់ខ្លួនទៅឱ្យម្តាយរបស់ពួកគេ ប្រសិនបើពួកគេមកយកកូនរបស់ពួកគេនៅអ៊ុយក្រែនក្នុងទីក្រុងគៀវ ។

ក្រសួងការពារជាតិបានផ្សព្វផ្សាយលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលដើម្បីផ្តល់ព័ត៌មានអំពីជនជាតិរុស្ស៊ីដែលត្រូវបានចាប់ខ្លួនហើយបានអញ្ជើញម្តាយទៅទីក្រុងគៀវ ដើម្បីយកកូនប្រុសរបស់ពួកគេដែលបាត់ខ្លួន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាមិនដូចពួកហ្វាស៊ីសនិយមរបស់ពូទីនទេ យើងអ៊ុយក្រែនមិនធ្វើសង្រ្គាមប្រឆាំងនឹងម្តាយ និងកូនរបស់ពួកគេដែលត្រូវបានចាប់ខ្លួននោះទេ។

RELATED ARTICLES