មន្ទីរបញ្ចកោណបានពន្យារពេលការបាញ់សាកល្បងមីស៊ីលនុយក្លេរអ៊ែរឆ្លងទ្វីប Minuteman III របស់ខ្លួនដែលពីដំបូង គ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមអ្នកនាំពាក្យលោក John Kirby បានប្រកាសកាលពីថ្ងៃពុធ។ លោកបាននិយាយថាការពន្យារពេលនេះមានគោលបំណងដើម្បីបង្ហាញថាយើងជាមហាអំណាចនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវ។

លោកបានបញ្ជាក់បន្ថែមថាយើងមិនមានចេតនាក្នុងការចូលរួមក្នុងសកម្មភាពណាមួយដែលធ្វើអោយគេយល់ខុសនោះទេ ។លេខាធិការការពារជាតិបានបញ្ជាឱ្យពន្យារពេលបាញ់សាកល្បង ស៊ីលនុយក្លេអ៊ែរឆ្លងទ្វីប Minuteman III របស់យើងដែលគ្រោងធ្វើនៅសប្តាហ៍នេះ ។

Kirbyបានទទូចថាការពន្យារពេលនៃការបាញ់សាកល្បងគឺ មិនមែនជាជំហានថយក្រោយក្នុងការត្រៀមខ្លួនរបស់យើងទេ ។ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការការពារខ្លួន សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ប៉ុន្តែថានៅពេលនេះនៃភាពតានតឹងវាសំខាន់ប៉ុណ្ណាទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ចងចាំពីហានិភ័យនៃការគណនាខុស និងចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យទាំងនោះ។

គ្មានកាំជ្រួចនុយក្លេអ៊ែរ ឬគ្រាប់បែករយៈចម្ងាយឆ្ងាយត្រូវបានគេប្រើក្នុងសម័យសង្គ្រាមទេ ចាប់តាំងពីសង្គ្រាមលោកលើកទី២៕