យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាកងទ័ពរុស្ស៊ីបានវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaបណ្តាលអោយឆាបឆេះ ។

នៅលើបណ្តាញ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានបញ្ជាក់ថាកងទ័ពរុស្ស៊ី កំពុងវាយប្រហារ លើរោងចក្រថាមពលនុយក្លេអ៊ែZaporizhzhiaដែលជារោងចក្រ ធំបំផុតនៅក្នុងតំបន់អឺរ៉ុប។

បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕