ក្រសួងការពារជាតិរបស់កោះបាននិយាយនៅក្នុងរបាយការណ៍មួយថាតៃវ៉ាន់គ្រោងនឹងបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនលើសពីពីរដងដើម្បីឈានដល់ជិត 500 គ្រាប់នៅឆ្នាំនេះដើម្បីបង្កើនថាមពលប្រយុទ្ធរបស់ខ្លួនចំពេលដែលខ្លួនមើលឃើញថាមានការគំរាមកំហែងផ្នែកយោធារបស់ចិនកំពុងកើនឡើង។

កាលពីឆ្នាំមុនតៃវ៉ាន់បានអនុម័តការចំណាយយោធាបន្ថែមទៀតចំនួនជាង៨ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល 5 ឆ្នាំខាងមុខដោយសារភាពតានតឹងជាមួយប្រទេសចិនដែលទាមទារកោះនេះជាទឹកដីរបស់ខ្លួនបានឈានដល់កម្រិតខ្ពស់ថ្មី ហើយយន្តហោះយោធាចិនបានហោះហើរម្តងហើយម្តងទៀតឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកោះតៃវ៉ាន់។

ក្រសួងការពារជាតិបាននិយាយថាការចំណាយបន្ថែមរួមមានផែនការដើម្បីបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំពី207 នាពេលបច្ចុប្បន្នដល់497។ក្រសួងក៏គ្រោងនឹងចាប់ផ្តើមផលិតយន្តហោះវាយប្រហារគ្មានមនុស្សបើកប្រចាំឆ្នាំអោយបានចំនួន 48 គ្រឿងផងដែរ។

របាយការណ៍បាននិយាយថា វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលគ្រប់គ្រងដោយយោធា មានបំណងសាងសង់កន្លែងថ្មីចំនួន 34 ដើម្បីផលិតកាំជ្រួចនៅចុងខែមិថុនា ដែលជាការផ្លាស់ប្តូរដែលនឹងជួយបំពេញកម្រិតផលិតកម្ម ដែលចាប់ផ្តើមនៅឆ្នាំ 2023 ៕