Wednesday, October 23, 2024
Homeតារាខ្មែរនាយពែកម៉ី៖មិនប្រាថ្នាធ្វើ”ឧកញ៉ា”

នាយពែកម៉ី៖មិនប្រាថ្នាធ្វើ”ឧកញ៉ា”

ភ្នំពេញ៖ក្រោយតារាចម្រៀងលោកខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ​២០២២ មកមាន​ព័ត​មានថាសម្រាប់តារាសិល្បករនាពេលបន្ទាប់ពីលោកខែម ប៊ុនថៃ នឹង​ឡើងជាឧកញ៉ាដែរគឺលោកចែម ចាន់​តា​រា ហៅនាយពែកម៉ី។ការសម្អាងបែបនេះ​ដោយសារតែ​នា​ពេល​បច្ចុប្បន្ននាយពែកម៉ី ត្រូវបានគេចាត់ទុកលោក​មា​ន​ទ្រព្យច្រើនមិន​ចាញ់​លោកឧកញ៉ា​ប៊ុន​ថៃ នោះទេព្រោះតារាកំប្លែងរូបនេះបានចេញរកស៊ីផ្នែក​អចលនទ្រព្យ​មុន​លោ​ក​សិរីមន្ដ ទៅ​ទៀតទើបពេលនេះនាយពែកម៉ី មានលុយទិញផ្ទះវីឡាររស់នៅ និងជិះរថយន្ដ​Lexus Lx 570 យ៉ាង​កាលីពដោយមានទាំងក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

  ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី១២ខែមីនា នាយពែកម៉ី បានឲ្យដឹង​ថារូប​នាយមិន​ដែលគិត​ឬប៉ង​ប្រាថ្នាធ្វើជាឧកញ៉ានោះទេទាំងនា​ពេលបច្ចុប្បន្ននិងទៅថ្ងៃ​អ​នា​គត។នាយពែកម៉ី បានប្រាប់ពីមូល​ហេតុ​ដែល​នា​យ​គ្មានមហិច្ឆិតាឡើងធ្វើជា​ឧកញ៉ា​នោះថា​ដោយ​សារតែរូបនាយជាតារាកំប្លែងអីចឹងបើនាយ​ក្លាយទៅ​ជាឧក​ញ៉ា​ច្បាស់ជា​លែងមាន​អ្នក​ហ៊ានជួលច្រៀង,លេងកំប្លែង និងកាត់សក់ជាដើមជាមិនខានហេតុនេះហើយ​នាងសូម​តែ​ត្រឹម​ធ្វើ​ជាអ្នក​កំប្លែងធម្មតាម្នាក់ប៉ុណ្ណោះហើយចេញរកស៊ីដូច​បច្ចុប្បន្នទាំងលក់ផ្ទះវីឡារ,ផ្ទះល្វែង និង​ដីធ្លី និងដល់​ម៉ោងលេងកំប្លែងឡើងឆាកដូចសព្វថ្ងៃ​នេះនាយពេញចិត្តទៅ​ហើយ។លោក​ចាន់​តារា បន្ថែមថាបើសព្វថ្ងៃនាយ​លេ​ងកំប្លែងត្រូវគូមុខមាត់ ,តែងខ្លួនជាតួស្រី និងខ្ទើយជា​ដើម អី​ចឹងតើធ្វើ​ឧកញ៉ាម៉េច​កើតទៅ?តារាកំប្លែងCtn  រូប​នេះក៍បានឲ្យដឹងដែរថារវាងអាជីព​នាយនិង​លោក​ខេមរៈ សិរីមន្ដ ទោះជាអ្នកសិល្បៈដូចគ្នាមែន តែតួនាទី​ខុសគ្នា​ព្រោះនាយមុន​ឡើងឆាក​គឺត្រូវលាបមុខមាត់ទៅតាមសាច់រឿង ចំណែកលោកខេមរៈ សិរីមន្ដ ជាតារា​ចម្រៀង​សម្លេង​ពិរោះមុនឡើងឆាកស្លៀកពាក់ស្អាតបាត អីចឹងទោះជាពេលនេះលោកលោក​ឡើង​ជា​ឧកញ៉ាក៍នៅ​តែបន្ដ​ច្រៀងជាធម្មតាបានដែរ។

 នាយពែកម៉ី បានវិវត្តន៍ខ្លួនពីជាងសំណង់ក្លាយទៅជាតារាកំប្លែង​ល្បីឈ្មោះដោយសារ​តែមានការបណ្ដុះ​បណ្ដាល​ពីលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ទើបធ្វើឲ្យនាយចាប់អាជីព​មួយនេះយ៉ាងមានលំនឹងនិងល្បីល្បាញ​ឈ្មោះ​រយៈពេល១១ឆ្នាំមកហើយ។សម្រាប់ឆ្នាំ២០២២ នេះនាយពែកម៉ី ត្រូវបានគេចាត់ទុកលោកក្នុងចំណោមសិល្បករ​ល្បីៗដែលមានទ្រព្យច្រើន​ព្រោះ​​លោកចាន់តារា មានដីធ្លី និងផ្ទះផ្ទាល់ខ្លួននៅទីតាំងផ្សេងៗគ្នាទើប​ធ្វើឲ្យទស្សនិក​ជន​នៅ​តែ​គិតថាមិនយូទេលោកតារា នឹងត្រូវបានគេហៅថា”ឧកញ៉ាពែកម៉ី”ដែរជាមិនខានឡើយ។

  នាយពែកម៉ី សង្កត់ជាថ្មីថាសម្រាប់រូបនាយគឺសូមបញ្ជាក់ឲ្យច្បាស់ថា​នាងគ្មាន​បំណង​ឡើង​ធ្វើជា​ឧកញ៉ា​នោះទេ​ទោះជាកាលះទេសះណាក៍ដោយគឺសូមតែត្រឹម​ធ្វើជាអ្នកកំប្លែង​ធម្ម​តា​ម្នាក់​។នាយបន្ថែមទៀតថាចំពោះ​ទ្រព្យ​សម្ប​ត្តិរូប​នាយក៍គ្មានលុយរាប់លានដុល្លារដូចគេ​ក្នុង​ការចូល​រួមជួយដល់សង្គមដែរព្រោះជីវភាព​ទើបតែបាន​ល្អប្រសើរ​បន្ដិចដោយពេលនេះ​មាន​​លទ្ធ​ភាព​អាច​​ចិញ្ចឹមឪពុកម្ដាយនិងប្អូនៗ រួមទាំងបានធ្វើផ្ទះសម្បែង​ឲ្យឪពុក​ម្ដាយ​បង្កើត​និង​ឪពុកម្ដាយក្មេករួចរាល់ផងដែរ។

 ទាក់ទងអាជីពសិល្បៈវិញនាយពែកម៉ី បានឲ្យដឹងដែរថាទោះជាពេលនេះអូមីក្រុង​នៅ​មិន​ទាន់ស្ងាត់ក្ដី តែការ​ងាររបស់លោកនៅតែតំណើរការជាធម្មតាទាំងកំប្លែង និងរកស៊ីផ្នែក​អច​លន​ទ្រព្យ។ប៉ុន្ដែនាយថា បើរឿងប៉ៈ​ពាល់ដោយសារតែកូវីដនេះមិនមែន​តែរូបនាយម្នាក់នោះ​ទេ តែគឺប៉ៈតែទាំងអស់គ្នា​តែម្ដងជាង២ឆ្នាំ​មកនេះ​ដោយ​សារតែកូវីដ តែរយៈពេលចុងក្រោយ​គ្រប់​គ្នានៅតែ​អាចចេញធ្វើការរកលុយបានជាធម្មតាដោយសារតែរដ្ឋាភិ​បាល​មិន​បិត​ប្រទេស។​លោក​ចាន់តារា សង្កត់ថារូបនាយនឹងនៅតែបម្រើរអារម្មណ៍មហាជន​ជារៀងរហូតឲ្យតែ​ទស្ស​និក​ជន​នៅ​គាំទ្រ ព្រោះនាងមានសព្វថ្ងៃគឺដោយសារតែសិល្បៈកំប្លែងនេះឯង។

  ក្រៅពីនាយពែកម៉ី ដែលពេលនេះតាំងចិត្តថានាយនឹងមិនប៉ងប្រាថ្នា​ងារជាឧកញ៉ានោះ​ទស្សនិកជនកំ​ពុងតែ​រងចាំមើល​កំពូលតារាចម្រៀង​ព្រាប សុវត្ថិ ផងដែរថាតើលោកនឹងឡើង​ជា​ឧកញ៉ា​នៅពេលណា?ដោយឡែកគិត​ត្រឹមឆ្នាំ២០​២២ នេះតារាដែលក្លាយទៅជា​”ឧកញ៉ា”​មាន​៣​រូបមកហើយនោះគឺលោកទុំ សារុត ហៅនាយ​ឃ្លោគ ,លាន អា​ហ្រ្វីលគីនីន និង​លោក​ខែម ប៊ុនថៃ ៕

RELATED ARTICLES