Wednesday, October 23, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ផលិតកម្ម៣នៅតែចាំត្រង

អ៊ីវ៉ា ៖ផលិតកម្ម៣នៅតែចាំត្រង

ភ្នំពេញ៖អ៊ីវ៉ា ឈានជើងចូលសិល្បៈរយៈពេលជាង១០ឆ្នាំមកហើយដែល​ពេលនេះនាងនៅ​តែ​រក្សារសម្រស់​ពី​ធម្មជាតិ១០០%ដោយគ្មានការកែកុនផ្នែកណាមួយនេះទេ បើទោះជាមិត្តភក្ដិ​រួមអាជីព​ជុំវិញនាងពួកគេ​សុ​ទ្ធតែ​បានកែផ្នែកមួយចំនួនដើម្បីឲ្យមានភាពទាក់ទាញថែមទៀតក្ដី តែស្រីនាថ ខ្លាចចុងកាំបិតវះកាត់​សាច់​នាងណាស់ ហេតុនេះហើយបាន​ជាសម្រស់​របស់នាង​មិន​មាន​ការប្រែប្រួលច្រើនឡើយ។ការមិនចង់បាន​សម្រស់​សប្បនិម្មិត​មកបន្លំភ្នែករបស់អ៊ីវ៉ា នៅពេល​នេះគឺស្របគ្នាទៅនិងបំណងរបស់ឪពុកនាងលោកអ៊ូ វ៉ាវ ដែលចង់ឲ្យកូន​ស្រីសំ​ណព្វ​ចិត្ត​​របស់​លោកគេចឲ្យផុតពីការកែផ្នែកណាមួយ ព្រោះថាការបាត់បង់សម្រស់​ដើមដោយ​ជំ​នួស​វិញ​ដោយ​សម្ផស្សក្លែងក្លាយនោះលោកមិនពេញចិត្តនោះទេ។ប៉ុន្ដែលោកវ៉ាវ ធ្លាប់ប្រាប់​អ្នក​យកព័តមានយើងថា​លោកមិន​ដែលហាមកូនស្រីមិនឲ្យកែសម្រស់នោះទេ តែកូនរបស់​លោកដឹងខ្លួន​ឯងតែម្ដង​ដោយលោកមិនចាំបាច់ប្រាប់ ហើយនាងរីករាយចំពោះការទទួល​បាន​បទាំងសម្រស់និងកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃ។

  តារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានសម្រេចចិត្តបន្ដច្រៀងតឲ្យផលិតកម្ម​សាន់ដេដោយ​គ្មាន​ការ​កុងត្រាដោយមើលរំលងផលិតកម្មធំ៣​ដែលចាំត្រងនាងនោះគឺហង្ស​មាស,Galaxy និងថោន។ការមិន​ផ្លាស់​ទ្រ​នុំរបស់អ៊ីវ៉ា នៅពេលនេះ ក្រោយលោកវ៉ាវ ថាកូន​ស្រី​លោកបានចាត់ទុកសាន់ដេ ប្រៀបបានជា​ឪពុកម្ដាយទី២​ព្រោះទ្រនុំមួយនេះ​បានផ្ដល់ឱកា​ស​ឲ្យ​អ៊ីវ៉ា បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ​។ដោយមើលឃើញការមិន​ចង់ឃ្លាតពី​ទ្រ​នុំដំបូង​របស់ខ្លួនទៅជ្រកនៅផ្ទះទី២នោះទើប​សាន់ដេបានផ្ដល់សិទ្ធិ​យ៉ាង​ពិសេសឲ្យអ៊ីវ៉ា តាម​រយៈរាល់បទចម្រៀងទាំងឡាយដែលទម្លាក់​ឲ្យនាងច្រៀងហើយបើនាងមិន​ពេញ​ចិត្តបទ​នោះ​អ៊ីវ៉ា អាច​ប្រ​កែកមិនច្រៀងបាន ពោលគឺនាងថតជាAudio និងMV បានតែបទណាដែលនាង​ស្រ​លាញ់ពេញ​ចិត្ត​ប៉ុណ្ណោះ។

តែលោកវ៉ាវ ថាទោះជាយ៉ាងណាក្ដីនៅពេលខាងមុខគ្មាន​អ្នក​ណា​​ដឹងមុន​ថាមានរឿងអ្វីកើតឡើងនោះ​ទេ​ពោល​គឺអ៊ីវ៉ា អាចនឹងសម្រេចចិត្តធ្វើការទៅ​តាម​ពេល​វេលា ដែលអាចនិយាយបានថា​នាងនឹងពិចារ​ណាទៅ​ផលិត​កម្ម​ណាមួយដែរ បើសិនជា​យល់​ឃើញថាទីនោះសាកសមជាមួយនាង។ចំពោះអ៊ីវ៉ា ថានាងមិនចង់និយាយថាចង់ទៅ​ផលិត​កម្មណាមុនរឿងកើតឡើងនោះទេ ព្រោះបច្ចុប្បន្ននាងនៅតែជាតារាសាន់​ដេដដែល​។ចំណែកទាក់ទង​រឿង​គូ​​ជីវិតវិញ​ពេ​ល​នេះអ៊ីវ៉ា ឈានចូលវ័យ២៨ឆ្នាំទៅហើយដែលតាមការ​សន្យា​របស់នាងថានៅពេលគម្រប់​អាយុ៣០​ឆ្នាំ​​នឹងរៀបការប្ដីពោលគឺនៅឆ្នាំ២០២៤ ខាង​មុខ​នេះ ខណៈដែលថ្មីៗអ៊ីវ៉ា បង្ហើ​បថាអនាគតស្វាមីរបស់​នាងជាអ្នក​ធ្វើការពាក់ព័ន្ធ​ជាមួយវិស័យ​កីឡារ តែនាងមិនទាន់​បង្ហា​ញ​មុខ​បុរសនោះថាជាអ្នកណាឡើយ៕

RELATED ARTICLES