Wednesday, October 23, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ការប្អូនថ្លៃលេចមុខតែតារាស្និត​ស្នាល​ចូលរួម

ព្រាប សុវត្ថិ ៖ការប្អូនថ្លៃលេចមុខតែតារាស្និត​ស្នាល​ចូលរួម

ភ្នំពេញ៖បើទោះជាព្រាប សុវត្ថិ ពេលនេះមានអាយុ៤៧ឆ្នាំហើយកូនៗរបស់​លោកទាំង​៣​ឡើង​កំ​លោះ​ស្រាង​អស់ទៅហើយក្ដី តែអតីតតារាចម្រៀងហង្សមាសរូបនេះតែង​តែបង្ហាញភាពផ្អែម​ល្ហែម​ស្នេហ៍​ជាមួយភរិយា​លោកអ្នកស្រីឡុង ស្រីមុំ មិនចាញ់គូស្នេហ៍យុវវ័យនោះទេ​តាមរយៈ​បណ្ដាញសង្គមហ្វេសបុក និង​Tik Tok ។មានពេលខ្លះព្រាប សុវត្ថិ ថែមទាំងលេងសើចជាមួយ​ប្រពន្ធ​ដូចជាបញ្ចេញរូបអាពាហ៍ ពិពាហ៍ និងថាពីមុន​ភរិយាលោកជាកូនពពែស្លូត​គូឲ្យស្រលា​ញ់ តែពេលនេះប្រប្រួល…។ចំណែកអ្នកនាងស្រីមុំ វិញនៅថ្ងៃរៀបការ​ប្អូនរបស់នាងកាលពីថ្ងៃ​ទី​១២ខែ​មីនាឆ្នាំ២០២២ នោះនាងឃើញលោកសុវត្ថិ ហាក់ធ្លាក់ភ្នែក​បន្ដិច​ដោយសារ​តែដាក់​ជ្រុលនោះ​ក៍ថា​សុំ​ស្រវឹងជាមួយអាដលសិន ព្រោះ​កម្រមានពេលបែបនេះណាស់…។

នៅថ្ងៃរៀបការប្អូន​ថ្លៃ​របស់ព្រាប សុវត្ថិ នោះដែរគេ​ឃើញមានតារាល្បីៗរួមអាជីពដែលជិតដិតជាច្រើន​បានចូល​រួម​ក្នុងនោះ​មានដូច​ជាលោកខាន់ ជេមស៍,ខេម,នាយក្រឹម,នាងព្រលិត,តន់ ច័ន្ទសីម៉ា,រ៉េត ស៊ូ​ហហ្សាណា,សារ៉ាយ សក្ខិណា និង​នាង​ជីមមី ជាដើម។ព្រាប សុវត្ថិ ក៍បានចេញសារអរគុណ​ភ្ញៀវ​ដែល​បានទៅ​ចូលរួម​មង្គលការ​ប្អូន​ថ្លៃរបស់​លោក​ដែរ តែគេ​សង្កេត​ឃើញថាកម្មវិធី​នោះ​ព្រាប សុវត្ថិ ហៅតែភ្ញៀវដែលជិតដិត​បំផុត​ប៉ុ​ណ្ណោះ​។

 គូរបញ្ជាក់ថាព្រាប សុវត្ថិ ក្រោយចាកចេញពីហង្សមាសជាង១ឆ្នាំមកនេះ លោកនៅតែ​ជា​តួឯករបស់Galaxy ទោះជាអ្នកគាំទ្ររបស់លោកខ្លះថាបទចម្រៀងរបស់​កំពូលតារាចម្រៀង​រូបនេះ​នៅផលិតកម្មថ្មីមិនទាន់​មាន​គុណភាពដូច​នៅទ្រនុំចាស់ក្ដី។ប៉ុន្ដែគេរងចាំមើល​ថារយៈ​ពេលជិត៤ឆ្នាំទៀតដែលព្រាប សុវត្ថិ មានកុង​ត្រាជា​មួយផលិតកម្មជើងថ្មីតែចាយលុយធំនេះ​លោក​នឹង​អាចសាងស្នាដៃអ្វីខ្លះបន្ថែមទៀត?​ដោយឡែកអ្នក​ជំនាញ​សិល្បៈលោកនូ ស៊ឹប ធ្លាប់​អះ​អាង​ថា​តាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy មកពេលនេះ​លោកមិន​ធ្លាក់​ចុះ​នោះ​ទេ ។តែការដែលព្រាប សុវត្ថិ​ចាប់ដៃគូជាមួយច័ន្ទសីម៉ា នោះអ្នកដែលចំណេញ​ច្រើនគឺច័ន្ទ​សី​ម៉ា ៕

                  

RELATED ARTICLES