ភ្នំពេញ៖តន់ ច័ន្ទសីម៉ា ដែលចង់ធ្វើឲ្យផ្ទុះនៅរដូវចូលឆ្នាំខ្មែរខាងមុខនេះតាមរយៈការចេញបទប្រពៃណីហើយបានយកសំលៀកបំពាក់ច្នៃជារូបទង់ជាតិរួមទាំងអ្នករាំក៍ស្លៀកពាក់ដូចនាងនោះមានការិះគន់ពេញបណ្ដាញសង្គមដោយអ្នកខ្លះថានាងអង្គុយលើទង់ជាតិ ទើបធ្វើឲ្យការថតសម្ដែងMv របស់នាងនៅប្រាសាទព្រះវិហារត្រូវស្ទះមិនអាចចេញបទចម្រៀងតាមគម្រោង ខណៈដែលមន្រ្ដីពាក់ព័ន្ធមិនបានគាំទ្រសកម្មភាពរបស់សីម៉ា ឡើយ។
ឯកឧត្តមឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានមានប្រសាសន៍កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២ ថាការយកទង់ជាតិខ្មែរដែលជានិម្មិតរូបរបស់កម្ពុជាមកច្នៃជាម៉ូដសំលៀកបំពាក់គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្ដល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀងនិងភ្លេងជាតិ។ទងជាតិគឺជានិម្មិតរូបជាតិ។ឯកឧត្តមមានប្រសាសន៍បន្ថែមថាទង់ជាតិ ត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី មាតុភូមិ។ម្យាងទៀតទង់ជាតិត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរៈជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត នៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសកម្មមនុស្សធ័មនៅក្រៅ គឺជាតិតែងតែដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្ដែងការគោរពនិងដឹងគុណ។ដូច្នេះការយករូបទង់ជាតិមកធ្វើជាសម្លៀកបំពាក់មិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃជាសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាអង្គុយលើទង់ជាតិទាំងមូល ឬក៍នៅពេលដែលសម្លៀកបំពាក់ទាំងនោះប្រឡាក់ អ្នកខ្លះមិនបានយកទៅបោសសម្អាតទេ បែជាយកទៅទុកចោលជាដើម។
នេះមិនមែនជាលើកទី១នោះទេសម្រាប់តន់ ច័ន្ទសីម៉ា ដែលMVរបស់នាងជួបបញ្ហារចេញមិនរួចតាមផែនការណ៍នោះតែពេលនាងថតបទ”Are you Ok?”ក្នុងសម្លៀកបំពាក់សិស្សសាលាកាន់កំាភ្លើងក្នុងថ្នាក់នោះក៍មានប្រិតកម្មពីមហាជនផងដែរ រហូតMVនោះត្រូវបានលុបចោលជាបន្ទាន់ និងថតសារជាថ្មីឡើងវិញទើបទទួលបានការគាំទ្រដែលពេលនេះបទនោះមានអ្នកចូលទៅទស្សនាចំនួន119M Views ហើយ។ដោយឡែកទាក់ទងការថតបទថ្មីស្លៀករូបទង់ជាតិរបស់ច័ន្ទសីម៉ា ដែលអាចចេញមិនរួចនេះមិនមែនជាកំហុសទាំងស្រុងរបស់នាងឡើយព្រោះអ្នកចម្រៀងធ្វើទៅតាមការដឹកនាំ និងគ្រប់គ្រងរបស់ផលិតកម្មហេតុនេះហើយគេជឿរថានៅពេលដឹងកំហុសនឹងមានការកែប្រែសារជាថ្មីនោះច្បាស់ជាទស្សនិកជននៅតែគាំទ្របន្ដទៀតជាមិនខាន៕