Wednesday, October 23, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំប្ដីទៅអូស្រា្ដវិញ នឹងត្រៀមមក​សម្ពោធ​ហាងថ្មីនៅខ្មែរ

ដាញ់ ម៉ូនីកា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំប្ដីទៅអូស្រា្ដវិញ នឹងត្រៀមមក​សម្ពោធ​ហាងថ្មីនៅខ្មែរ

អូស្រ្ដាលី៖ដាញ់ ម៉ូនីកា បាននាំស្វាមីនាងលោកប៊ុន ថែល និងកូនប្រុសស្រីទាំង២នាក់ចេញ​ទៅប្រទេសអូស្រា្ដលី​វិញ​ហើយកាលពីថ្ងៃទី១៤ខែមីនា បន្ទាប់ពីនាងបានមកលេងស្រុកលើកនេះមានរយៈពេលជិត១ខែ និងបានដើរ​កម្សាន្ដ​នៅតំបន់រម្យនីយដ្ឋាននាជាយក្រុងមួយចំនួន។មុនឡើងយន្ដហោះទៅវិញម៉ូនីកា បានឲ្យដឹងថាការ​មក​លេងស្រុករបស់នាងលើកនេះគឺទាក់ទងការផ្សព្វផ្សាយគ្រឿងCosmetics ហើយនាងគ្រោងបើកហាងមួយ​នៅភ្នំ​ពេញឆាប់ៗខាងមុខនេះផងដែរ។នាងក៍ប្រាប់ឲ្យដឹងថាចាប់ពីពេលនេះតទៅ​នឹងចុះមកស្រុកខ្មែរឲ្យបានញឹក​ញាប់​ជាងមុនព្រោះទាក់ទងការរកស៊ី ប៉ុន្ដែទាំងការមកជើងនេះនិងលើកមុនៗម៉ូនីកា ថានាងមិនដែលបានឆ្លៀតថត​ភាព​យន្ដឬស្ពតនោះទេ ព្រោះថាពេលវេលាមកខ្លីៗនិងម្យាងទៀតគ្មានផលិតករទាក់ទង។តែនាងថាក្នុងបេះដូង​គឺនៅតែស្រលាញ់សិល្បៈដូចដើម និងមើលឃើញពីតារាថ្មីៗចេញមកស្អាតៗណាស់។ដោយឡែកទាក់ទងរឿង​យកកូនថែមនោះម៉ូនីកា ថាការមានកូន២នាក់គឺគ្រប់គ្រាន់ហើយសម្រាប់រូបនាង​ព្រោះពេលនេះកូនស្រីច្បងនាង​អាយុ​ជាង​១០ឆ្នាំ ខណៈកូនប្រុសអាយុ៦ឆ្នាំ។ដោយឡែកម្ដាយរបស់នាងវិញពេលនេះកំពុងរស់នៅ​ប្រទេស​អូស្រ្ដា​លីនិងមិនបានរួមតំណើរមកខ្មែរជាមួយនាងឡើយ។

នៅថ្ងៃដាញ់ ម៉ូនីកា ឡើងយន្ដហោះដែរគេឃើញមិត្តភក្ដិដ៍ជិតដិតបំផុតរបស់នាងគឺកែវ ពេជ្រពិសី និងពៅ លីដា ក៍បានជូនដំណើរនាងដែរ។ម៉ូនីកា ក៍ប្រាប់ដែរថាមូលហេតុដែលនាងនៅខ្មែរមិនបានយូរព្រោះ​នាងបានបើកហាង​Cosmetics នៅអូស្រា្ដលីដែរហើយពេលនាងមិននៅអតិថិជនសួររកច្រើនអីចឹង​ហើយបានជានាងមិនអាចពន្យា​ពេល​នៅខ្មែរឲ្យបានយូជាងនេះ។

  ដាញ់ ម៉ូនីកា បានរៀបការជាមួយលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១០ បន្ទាប់ពីនាងបានថតភាព​យន្ដ​បានជាង១០០រឿង។សព្វថ្ងៃម៉ូនីកា និងប្ដីរស់នៅរដ្ឋម៉ែនប៊ន ប្រ​ទេសអូស្ដា្រលីហើយនាងមាន​ជីវភាពធូធារ​ដូចជាមានផ្ទះយ៉ាងប្រណិត និងជិះរថយន្ដទំនើបៗមានLexus Lx570 និងMercedes ជាដើម។ចំណែកការការវិល​វិញនេះម៉ូនីកា មិនទាន់កំណត់ពេលវេលាមកខ្មែរជាថ្មីនោះទេ ប៉ុន្ដែគេចាប់អារម្មណ៍ថានាងបានសង់ផ្ទះវីឡារ​យ៉ាង​​​ប្រណិតនៅខ្មែរ​ដែលបញ្ជាក់ថាអតីតតារាសម្ដែងស្រអែមស្រស់កូន២ពិតជាមានទ្រព្យទាំង​ក្នុងនិងក្រៅស្រុក​មិនធម្មតាឡើយ៕

RELATED ARTICLES