Wednesday, October 23, 2024
Homeតារាខ្មែរលាន អាហ្វ្រីលគីនីន ៖ថាលែងប្រពន្ធហើយ!

លាន អាហ្វ្រីលគីនីន ៖ថាលែងប្រពន្ធហើយ!

ភ្នំពេញ៖លាន អាហ្រ្វីលគីនីន ដែលគេហៅថាជាលោកឧកញ៉ាៗគីនីន បន្ទាប់ពី​លោកបាន​គោ​រម្យ​ងារនេះ​កាល​ពីចុងឆ្នាំ២០១៩ នោះស្រាប់តែពេលនេះអតីតពិធីករ​និងតារា​ចម្រៀងរូបនេះ​សារភាពថា​លោកបានលែងលះ​ប្រ​ពន្ធអ្នកនាងកែវ វរល័ក្ខ ដែលជាប្អូន​របស់​កែវ ពិសី នោះ​ដាច់ស្រេចហើយ។ការទម្លាយថា​ខ្លួនពេលនេះមិនមែន​ជាស្វាមី​របស់អ្នកនាង​វរល័ក្ខ នោះ​ក្រោយ​ពីមានសំណួររបស់ក្មេងស្រីម្នាក់នៅលើTik Tok បានចោទសួរលោក​គីនីន ថា​ម៉េច​បានឃើញតែលោកថតជាមួយកូនៗ មិនដែលឃើញរូបជាមួយប្រពន្ធ ទើបធ្វើឲ្យឧកញ៉ា​ដែល​កំ​ពុងតែកាក់កបរកស៊ីដីធ្លីនិងដឹកថ្មលក់នោះឆ្លើយតបថាលោកនិងភរិយាបានលែងលះគ្នាទៅហើយ។លោក​អា​ហ្វ្រីលគីនីន បានចាត់ទុកថាសំណួររបស់ក្មេងស្រីនោះល្អ​ដែលគ្រប់គ្នាចង់​ដឹង តែមិនហ៊ានសួរ ប៉ុន្ដែការចេញមុខ​បំភ្លឺរឿងនេះមិនមែនមកពីមូលហេតុ​ដែលលោកចង់ឡង់​សេខ្លួនថាជាពោះម៉ាយនោះទេ តែនេះជារឿង​ពិតដែល​មានអាជ្ញាធរនិង​ច្បាប់ដឹងឭ។យ៉ាងណា​លោកគីនីន ថាចំពោះកូនៗរបស់លោកវិញគឺនៅតែទៅមកៗ​ជាធម្មតា​ម្ដងមកលេង​លោកម្ដង​ទៅខាងអតីតភរិយា។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកលាន អាហ្រ្វីលគីនីន កាលពីរសៀល​ថ្ងៃទី១៦ខែមីនា ដើម្បីសួរនាំ​បន្ថែម​ពី​រឿង​លោកលែងលះប្រពន្ធនេះតែលោកគីនីន បែជា​និ​យាយ​លាយ​ឡំសំណើចថាអត់អីទេ ហើយក៍ចុច​ផ្ដាច់​ទូរ​ស័ព្ទតែម្ដង។យ៉ាងណាការក្លាយ​ទៅជាពោះម៉ាយ​របស់លោកឧកញ៉ាអាហ្រ្វីលគីនីន នេះកើតមានក្រោយ​ពីមានដំណឹងដ៍ចម្រូង​ចម្រាសអំឡុង​ពាក់​កណ្ដាលខែធ្នូឆ្នាំ២០២០ ដែលលោកគីនីន ត្រូវបានតារាចម្រៀង​នាង​ប៉ាត សុធារ៉ា បក​អាក្រាតលោកថា​បានបោកប្រាសទាំងចិត្ត​និងកាយ៉ានាងដោយអះអាងថា​លោក​បានលែង​ភរិយាដាច់ស្រេចហើយ ដែលធ្វើឲ្យពេលនោះអ្នកនាងវរល័ក្ខ តាមរក​រឿង​នាង។

ប៉ុន្ដែ​ពេល​នេះ​ឧកញ៉ាមាឌតូចល្អិតតែមានមន្ដស្នេហ៍មិនធម្មតានេះ បញ្ជាក់ច្បាស់ៗ​ថាលោក​ពិតជា​បានលែង​លះ​ជាមួយអ្នកនាងវរល័ក្ខ ដាច់ស្រេចមែនដែលការចែកផ្លូវគ្នា​នេះគឺធ្វើទៅតាម​ផ្លូវច្បាប់​​ទាំង​អស់។គេជឿរថា​ក្រោយ​លោកឧកញ៉ាលាន អាហ្រ្វីលគីនីន ចេញមុខថាលោក​ជាពោះម៉ាយ​បែបនេះប្រាកដ​ជាមានស្រីៗមួយចំនួន​ចង់​ចូល​ខ្លួនទៅស្អំរបួសបេះ​ដូងលោក​ឧកញ៉ាកុំឲ្យរងារ​កាយ៉ាជា​មិន​ខាន៕

RELATED ARTICLES