Wednesday, October 23, 2024
Homeតារាខ្មែរកែវ  ពេជ្រពិសី ៖អង្វរក្រុមផលិតករសូមឲ្យតម្លៃតួ តាម​សម្ថភាពផង

កែវ  ពេជ្រពិសី ៖អង្វរក្រុមផលិតករសូមឲ្យតម្លៃតួ តាម​សម្ថភាពផង

ភ្នំពេញ៖កែវ ពេជ្រពិសី ដែលសាកល្បងចេញបង្ហាញម៉ូដជា​លើកដំបូងកាលពីថ្ងៃទី៦ខែមីនា​ឆ្នាំ២០២២ ក្នុងពិធី​មួយ​របស់មិត្តភក្ដិដ៍ជិតដិតរបស់នាងគឺអ្នកនាងដាញ់ ម៉ូនីកា ក្រោយនាង​សម្រាលកូននោះបានឲ្យ​ដឹង​ថានាងមិន​ទាន់កំណត់ពីពេលវេលាជាក់លាក់ណា​មួយក្នុង​ការឈានជើងចូលប្រឡូកក្នុង​អា​ជីព​សម្ដែងសារជាថ្មីនោះទេ ព្រោះ​​ពេលនេះ​កូនប្រុស​ទើប​មានអាយុជាង៥ខែ ។យ៉ាងណា​នាង​ថាឱកាសនៃការវិលមក​រកអាជីពចាស់​នៅតែ​មានភាគ​រយខ្ពស់ដដែលបើទោះជាឥឡូវ​នាង​មានស្វាមីដែលជាអ្នកជំនួញម្នាក់ក្ដី ប៉ុន្ដែប្ដីនាងបាន​បើក​សិទ្ធិឲ្យ​នាង​លេង​សិល្បៈ​តាម​ចិត្ត​ចង់។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះពេជ្រពិសី ហាក់សម្ដែង​ការអង្វរដល់ផលិតករ​ទាំង​ឡាយ​​គឺសូមឲ្យតម្លៃតួទាំងអស់ដែលគេខំសន្សំកេរ្តិ៍ឈ្មោះ​រាប់ឆ្នាំ​មក​ផង កុំចេះតែទម្លាក់តួ​ពេលគេ​អា​យុ​៣០ឆ្នាំ​ជាងឲ្យសម្ដែងជាតួម្ដាយ និងសូមឲ្យក្រឡេក​មើល​តារាគេនៅប្រទេស​ជិតខាងយើង​ផងទៅ។នាងថាជូន​កាល​តារាដែល​ល្បីម្នាក់ផ្អាកពី​សិល្បៈ​ច្រើនឆ្នាំ ពេលត្រឡប់មកវិញលេងខុស​បន្ដិចគឺធ្លាក់យកតែម្ដង។ពេជ្រពិសី ថា​នាងមិន​មែន​ជាចឬកតួឯកឡើយ តែសូមឲ្យអ្នកដឹកនាំ​រឿង​ឲ្យ​តំណែងតួលេង​នោះឲ្យសាក​សមជាមួយ​នាង​ផង តែថ្ងៃក្រោយបើនាងមានអាយុច្រើន ឬចាស់ជាងនេះបន្ដិចទោះជា​ឲ្យធ្វើជាតួម្ដាយឬ​លោក​យាយ​ក៍នាងមិន​បដិ​សេធឡើយ។

 តាមរយៈការប្រកាន់ជំហចង់ថតសម្ដែងភាពយន្ដណាឲ្យត្រូវនិងអ្វីដែលនាងចង់បាន តែបែជាផលិតករមួយ​ចំ​នួនចង់ឲ្យធ្វើជាតួម្ដាយនោះទើបកែវ ពេជ្រពិសី បានបោះបង់ភាពយន្ដ​ចំនួន៥រឿង​មកហើយ​ដោយមិន​ទទួល​ថត។ប៉ុន្ដែពេជ្រពិសី ថាចិត្តនៅតែចង់វិលវិញនៅថ្ងៃណា​មួយព្រោះជាអ្នកសិល្បៈទៅ​ដល់ណាក៍នៅតែជាតារា​ហើយពេលនេះ១ប្រទេសគេទទួលស្គាល់ អីចឹងនៅពេលដែលកូននាងមានវ័យធំជាងនេះ​បន្ដិចនាងនឹងវិលមក​ថត​សម្ដែងភាពយន្ដសារជាថ្មីទៅតាមរឿងណាដែលនាងពេញចិត្តសម្ដែង។

  គូររំលឹកថាកែវ ពេជ្រពិសី បានលែងលះជាមួយអតីតប្ដីលោកចន្ថា ស្រី​ កាលពីឆ្នាំ២០​១០ ក្រោយរៀបការមិន​បាន១ខែនោះ ហើយអំឡុងធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំនេះពេជ្រពិសី បានប្រកែកទទួលស្នេហ៍ថ្មីជាបន្ដ​បន្ទាប់​​ទាំងបុរសនៅក្នុងនិងក្រៅស្រុក។តែដូចពាក្យគេថា​នៅពេលដែលគូព្រេងមកដល់ទោះ​ជាប្រឹង​ប្រកែកយ៉ាង​ណា​ក៍មិនរូចនោះ​ទើបកាលពីថ្ងៃទី១៧​ខែឧសភាឆ្នាំ២០២០ ពិសី បាន​បើកបេះ​ដូងទទួលយកស្នេហ៍ថ្មីតាមរយៈការភ្ជាប់​ពាក្យជាមួយ​លោក​ពៅ សម្បត្ដិ ជាបុរសពោះ​ម៉ាយវ័យជាង៥០ឆ្នាំមកពីកាណាដា ហើយកាលពីថ្ងៃទី១៤​ខែកញ្ញា​ឆ្នាំ២០២១ នាងបាន​សម្រា​ល​កូនប្រុស១ដោយដាក់ឈ្មោះថាដូរ៉ា ។ពេជ្រពិសី ថានាង​គ្មានបំណងរៀបការ​ជាលើក​ទី២​នោះ​ទេព្រោះថាទាំងរូបនាងនិង​ស្វាមីសុទ្ធតែបានឆ្លងកាត់​ជីវិតអាពាហ៍ ពិពាហ៍ ដូចគ្នាម្ដង​ហើយ ហេតុនេះ​ហើយ​រឿងដែលនាងត្រូវធ្វើនៅ​ពេលនេះគឺការ​ត្រៀម​យកកូនទី២៕

RELATED ARTICLES