Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖អត់ក្វល់សង្សារចាស់ស្និតស្នេហ៍​ថៅ​កែពេជ្រ

ពេជ្រ សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖អត់ក្វល់សង្សារចាស់ស្និតស្នេហ៍​ថៅ​កែពេជ្រ

ភ្នំពេញ៖អំឡុងពេលដែលពេជ្រ សោភា កំពុងមានក្ដីសុខជាមួយសង្សារថ្មីនៅថ្ងៃ​ឆ្លងឆ្នាំ​សកល​២០២១ ឈានចូល​២០២២ នោះលោកឆឹម សក្កដា ដែលពេលនោះស្រងូតស្រងាត់តែម្នាក់ឯង​ទាំងតូចចិត្តព្រោះតែសោភា ថាគូ​ស្នេ​ហ៍​ថ្មីរបស់នាងព្រះយេស៊ូគ្រឹស្ដប្រទានឲ្យនាងនោះ ស្រាប់​តែ​​ពេល​​នេះ​លោកតាំងចិត្តឈប់កើតទុក្ខរឿង​ស្នេហា​មួយនេះ​ទៀតហើយក្រោយលោក​បាន​ងាក​ទៅស្និតស្នេហ៍ជាមួយថៅកែពេជ្រម្នាក់។ប៉ុន្ដែគ្រប់​សកម្មភាព​ទាំង​អស់​​​របស់លោកសក្កដា ត្រូវបានគេកត់សម្គាល់ថាចាប់ពីឈានចូលឆ្នាំ២០២២ នេះលែងត្រូវបានសោភា ចាប់​អារម្មណ៍​និង​យកចិត្តទុកដាក់ទៀតហើយពោលគឺអ្វីៗ​នៅសល់តែស្រមោលប៉ុ​ណ្ណោះ។ការប្រែប្រួល​រប​ស់​សោភា នៅពេលនេះត្រូវបានគេ​សន្និដ្ឋានថានាងមិនចង់ឲ្យមាន​ការប៉ៈពាល់ឬរំខានដល់ចំ​ណងស្នេហាថ្មី បើទោះជាគូ​ស្នេហ៍​ក្រោយរបស់នាងមិនដែល​បង្ហាញរូបភាពប្រចណ្ឌឬហួង​ហែង​នាងក្ដី។

គូរកត់សម្គាល់ថាពេជ្រ សោភា ធ្លាប់ប៉ៈរឿងស្នេហាមិនសមប្រកបជាច្រើនលើក​ច្រើន​សារ​ តែនាងមិនដែល​ចាត់​ទុករឿងស្នេហាធំបំផុតសម្រាប់ជីវិតនាងឡើយ តែអ្វី​ដែល​នាង​ត្រូវ​ធ្វើ​និង​ផ្ដោតគឺក្រុមគ្រួ​សារនិងការ​ងារ​សិល្បៈ។ការតាំងចិត្តបែបនេះទើបធ្វើឲ្យសោភា នៅតែ​អាច​ឈ​ជើងយ៉ាងរឹងមាំក្នុងពិភពសិល្បៈ ខណៈដែល​ស្ថានភាព​ជីវ​ភាព​របស់នាងនារយៈ​ពេល​ចុង​ក្រោយ​​​នេះកាន់តែមានភាពល្អប្រសើរដោយសោភា រស់នៅផ្ទះវីឡារ និងជិះ​រថ​យ​ន្ដ​ទំ​នើប​ៗ​​ស្ទើ​​​គ្រប់ម៉ាក​ដែលគ្មានតារាណាអាចធ្វើបានដូចរូបនាងឡើយ។ប៉ុន្ដែអ្វី​ដែលគេមើលឃើញ​នោះគឺ​តាំង​ពីសោភា ភ្ជាប់ស្នេហ៍ថ្មីជាង២ខែមកនេះអ្នកមេម៉ាយរូប​ស្រស់មិនដែលហ៊ានបង្ហាញ​មុខ​គូស្នេហ៍ជា​ចំ​ហ​ម្ដងណា​ឡើយ ទើបធ្វើឲ្យចំណងស្នេហាថ្មីបាត់បង់ស្ទើតែ​ទាំងស្រុងនូវភាព​ផ្អែម​ល្ហែម រហូតពិបាក​ក្នុងការសន្និដ្ឋាន​បាន​ថាតើសោភា នឹងរក្សាររឿងស្នេហានេះបានយូ​អង្វែង​​​ប៉ុណ្ណានោះ?

 អ្នកយកព័តមានយើងធ្លាប់ស្នើសុំឲ្យពេជ្រ សោភា បង្ហាញរូបមុខសង្សារថ្មី តែនាង​បាន​ប្រកែកដោយពេល​នោះ​អះអាងថាកំពុងច្រៀងនៅខេត្តអ៊ីនធើណេតដើរយឺតពិបាកទាក់ទងគ្នា។យ៉ាងណាសោភា ធ្លាប់បង្ហាញសញ្ញា​ចង់​រៀបការជាលើកទី២ ជាមួយសង្សាររូបសង្ហារ​ម្នាក់​នេះ ដែលនេះជា​ការផ្លាស់ប្ដូរចិត្ត១៨០ដឺក្រេ ព្រោះអំឡុងសោភា ស្អិតល្មូតជាមួយ​លោក​សក្កដា នោះ​នាងវាចា​ថាមិនដែលមានកូនចិត្តចង់ក្រាបផ្ទឹមម្ដងទៀតនោះទេ ព្រោះថានាង​បានឆ្លងកាត់​ជីវិតអាពាហ៍​ពិពាហ៍​ម្ដងមកហើយ៕

RELATED ARTICLES