Wednesday, October 23, 2024
Homeតារាខ្មែរវ៉ាង ស្រីណូ ៖ពន្យាពេលវិលទៅអាមេរិក​ក្រោយបែក​ស្នេហ៍ថៅកែ

វ៉ាង ស្រីណូ ៖ពន្យាពេលវិលទៅអាមេរិក​ក្រោយបែក​ស្នេហ៍ថៅកែ

ភ្នំពេញ៖វ៉ាង ស្រីណូ បានចុះឡើងពីអាមេរិកមកខ្មែរជាញឹកញាប់ជាង​មុននៅរយៈពេលចុង​ក្រោយ​​នេះ ហើយ​បច្ចុប្បន្ននាងមិនទាន់វិលទៅរដ្ឋកាលីហ្វ័រញ៉ាវិញឡើយ បើទោះនាង​បាន​សិទ្ធិ​រស់​នៅស្របច្បាប់(Visa)ក្ដី តែអតី​តតារាស៊ិចស៊ីហាក់កាប់កបមុខជំនួញនៅ​ខ្មែរតាម​Online និងការ​ទិញ​​លក់ផ្ទះ​របស់នាងគ្រាន់បើ​ទើបពន្យាពេល​ចេញទៅក្រៅស្រុក។ស្រីណូ ហាក់មានវ័យចំណាស់ជាង​មុនបន្ដិចតែសាច់នាងនៅតែសខ្ចីរលើប​រលោងម៉ដខៃ​ដដែល​ហើយជាញឹកញាប់គេឃើញនាងជិះរថយន្ដទំនើបម៉ាកMercedes ២គ្រឿងឆ្លាស់គ្នា យ៉ាងកា​លីព​ទៀត​ផង​។ប៉ុន្ដែស្រីណូ ហាក់​គ្មាន​សកម្មភាពសិល្បៈថ្មីៗនោះទេ បន្ទាប់ពីនាងបានផ្អាក​និងដើរចេញពីអាជីពចាស់នេះរយៈ​ពេលជាង១០ឆ្នាំមកហើយ។ស្រីណូ ធ្លាប់ប្រាប់ថាការចេញ​ចូលអាមេរិករបស់នាងគ្មាន​បញ្ហារ​ចោទនោះទេ ព្រោះ​ថា​នាងទទួលបានGreen Card  ដែល​មាន​សុពលភាព២ឆ្នាំតែអាចត​បាន​១០ឆ្នាំទៀតឯ​ណ្ណោះ។យ៉ាងណានាង​ធ្លាប់​សារភាពថា​ចំ​ណងស្នេហានាងជាមួយថៅកែហាងមួយជាបុរសខ្មែរកាត់ចិន​នោះបានចែកផ្លូវគ្នាទៅហើយទាំង​ដែលមិនទាន់បានរៀបការ ខណៈដែលសព្វថ្ងៃនាងមិនទាន់មានគូសង្សារថ្មីនោះទេ។

  ទោះជាវ៉ាង ស្រីណូ មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីមែន តែសម្រស់គូឲ្យបេតីដូចនាង​ប្រាកដជា​មានបុរសមិន​តិចនាក់ទេរងចាំត្រងស្នេហ៍អតីតតារារូបនេះ ស្របពេលដែល​មុន​ផ្ដាច់ខ្លួន​​ពីអាជីពសម្ដែងស្រីណូ បានប៉ៈ​ស្នេហ៍​ថៅកែសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ផង​ដែរ។តែ​ស្រីណូ មិនដែលបណ្ដើរម្ចាស់ចិត្តជាសាធារណៈឡើយ ហើយស្រាប់តែពេលនេះ​សា្ងត់ៗ​នាង​ថា​បានចែក​ផ្លូវជាមួយសង្សារនៅអាមេរិកទៅវិញ បន្ទាប់ពីប្រុស​នោះជាអ្នក​ធានា​ឲ្យនាងទៅ​នៅ​អាមេរិកបានដូចបំណង។

 តាមព័តមានថាវ៉ាង ស្រីណូ ត្រូវបានផលិតករមួយចំនួនចង់ហៅនាងឲ្យថតសម្ដែង​ឡើង​វិញក្នុងឋានៈជាតួម្ដាយ តែអ្នកដឹកនាំសម្ដែងទាំងនោះពិបាកព្រោះការចចារថតរឿងឬMV ទាំងនោះស្រីណូ កំណត់តម្លៃខ្លួនមួយ​ដែល​នាង​ពេញចិត្ត ហើយបើមិនបានតម្លៃនោះទេ​ទោះ​ជាខុសគ្នាតិចតួចក៍នាងមិនព្រមសម្ដែងឡើយ។ស្រីណូ ធ្លាប់​ប្រាប់អ្នកយកព័តមានយើង​ថាទោះ​ជាពេលនាងនៅអាមេរិកក៍អាជីវកម្មទិញលក់ផ្ទះរបស់​នាងនៅខ្មែរ​តំណើរ​ការជាធម្មតា​ដែរ ព្រោះនាងមានក្រុមការងារធ្វើកិច្ចការនេះជំនួសនាង ហើយឲ្យតែចំណេញទោះជាផ្ទះ​ដែល​នាងរស់នៅក៍លក់ចេញដែរ។យ៉ាងណាការមកខ្មែរលើកនេះបានយូជាងលើកមុនៗនោះតាមព័តមានថាស្រីណូ រងចាំចូលរួមមង្គលការរបស់នាងទឹម រដ្ឋា នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ នេះ​ដូច​សារ៉ាយ សក្ខណា និងយ៉ាន់ លីនដា ដែរ៕

RELATED ARTICLES