កិច្ចការជំនួញ
គន្លឹះជំនួញ៖ ការធ្វើជំនួញ ផ្សងព្រេង មួយ (បើកអាជីវកម្មខ្លួនឯង) គឺមានមកជាមួយ ទាំងគុណសម្បត្តិនិង គុណវិបត្តិ។ ហេតុ ដូច្នេះការពិនិត្យពិច័យពី ផលល្អនិង អាក្រក់មុននឹង អ្នកចាប់ផ្តើម រៀបចំអាជីវកម្មរបស់ អ្នកគឺសម្រាប់ កំណត់ពីភាព អាចធ្វើទៅ បាន។ចំពោះមនុស្សមួយ ចំនួនគុណវិបត្តិអាច មានសារសំខាន់ នៅក្នុងសក្តានុពល នៃការរីក លូតលាស់។សម្រាប់ថៅកែ អាជីវកម្មថ្មីៗ ថ្មោងដទៃទៀតការ ប្រើវិធីបែបនេះ ជួយបញ្ជាក់ឲ្យ គេបានដឹងនិង ចៀសវាងសក្តានុពល នៃការធ្លាក់ផុងខ្លួន កាន់តែជ្រៅ។ ខាងក្រោមនេះគឺជា គុណវិបត្តិនិង គុណសម្បត្តិ នៃការបើកអាជីវកម្មដោយខ្លួនឯង៖
ការគ្រប់គ្រង
គុណសម្បត្តិចំពោះ ម្ចាស់អាជីវកម្មទាំងឡាយ គឺការគ្រប់គ្រង ក្នុងការសម្រេច ចិត្តបង្កើត ក្រុមហ៊ុនមួយឡើង។ ធ្វើជា ម្ចាស់ក្រុម ហ៊ុនមួយអ្នកចាំ បាច់ត្រូវចាក់ គ្រឹះឬបង្កើត រូបរាងក្រុមហ៊ុន ដោយផ្អែកលើចក្ខុវិស័យ និងគោលដៅ ផ្ទាល់ខ្លួនរបស់ អ្នក។ដោយហេតុតែអ្នកគឺជាថៅកែ អ្នក សម្រេចចិត្តថាតើ ប្រតិបត្តិការមុខជំនួញ នោះរបៀបណា និងអម ដោយទិសដៅ ក្នុងការឆ្ពោះ ទៅមុខជា មួយនិងអាជីវកម្មនោះ។ អ្នករៀបចំ កំណត់កាល បរិមាណការងារ របស់អ្នក ដែលមានន័យថា គឺមានភាពអាច បត់បែនបាន កាន់តែច្រើន សម្រាប់ម្ចាស់ អាជីវកម្មជាច្រើន។ អ្នកត្រូវសម្រេចចិត្តថា តើខ្លួនចង់បើក អាជីវកម្មដែល លក្ខណៈធ្វើការ ពេញម៉ោង ឬក្រៅម៉ោង។ម្យ៉ាងអ្នកក៏គួរគ្រប់គ្រងថាតើអ្នកប្រឹងប្រែងក្នុងមុខជំនួញនោះបាន កម្រិតណា។មានករណី ខ្លះការខំប្រឹង ប្រែងកាន់ តែច្រើនក្នុង ការចូល ខ្លួនក្នុងអាជីវកម្មនោះ គឺនាំមកនូវលទ្ធផល កាន់តែប្រសើរ ឡើងមួយកម្រិតទៀត។
រង្វាន់តបស្នងពីការងារ
នៅពេលអ្នកធ្វើ ជាម្ចាស់អាជីវកម្មមួយ អ្នកនឹងប្រមូល យកនូវរង្វាន់ នៃការងារដែល អ្នកបាន ដាក់ចិត្តកាយ ចូលបំពេញ ការងារ ក្នុងក្រុមហ៊ុននោះ។ ប្រសិនជាអ្នកបង្កើត នូវពាណិជ្ជកម្មឬ អាជីវកម្មដែល ទទួលបាន ជោគជ័យនិង អាចចំណេញ បានយ៉ាងច្រើន អ្នកនឹងទទួល បានគុណ ប្រយោជន៍ក្នុង ប្រាក់ចំណូល របស់អ្នកនិងមាន ឈ្មោះបោះ សំឡេងក្នុងពាណិជ្ជកម្មពិ ភពលោក ថែមទៀតផង។ការសម្លឹងមើលពី ចក្ខុវិស័យរបស់អ្នក ប្រែក្លាយជាការពិត ផ្តល់នូវការដឹងពី មោទនភាពនិង ស្នាដៃមួយ។
អ្វីៗអាស្រ័យលើអ្នក
គុណវិបត្តិដ៏មាន សក្តានុពល មួយនៃការបើក អាជីវកម្មផ្ទាល់ខ្លួនគឺអ្នក ជាអ្នកទទួល ខុសត្រូវចំពោះភាព ជោគជ័យឬ បរាជ័យនៃមុខ ជំនួញនោះ។ជំហានចាប់ផ្តើមគឺជានិច្ច កាលជាការ ប្រកួតប្រជែងច្រើនបំផុត ដោយសារតែ អាជីវកម្មរបស់អ្នក មិនទាន់ត្រូវបាន បង្កើត រួចរាល់នៅឡើយ។ ម្ចាស់សហគ្រាស ចាប់ផ្តើម មុខជំនួញមួយ តែងតែចំណាយ ពេល ប្រឹងប្រែងយ៉ាង លំបាកជា ច្រើនម៉ោង ដើម្បី លៃលកឲ្យ ក្រុមហ៊ុន មួយនោះ ដំណើរការ ទៅមុខ។ការខកខាន មួយថ្ងៃដោយ សារ តែជំងឺឬស្ថាន ភាពបុគ្គល ក្រៅពីនេះ គឺមានន័យថាអ្នក បានបាត់បង់ ប្រាក់ចំណូលនិង កម្លាំងជំរុញវឌ្ឍន ភាពនៃអាជីវកម្មរបស់ អ្នកហើយ។ដូច្នេះតុល្យភាពការងារនិង ជីវិតបុគ្គល ប្រែក្លាយ ជាបញ្ហាមួយ ចំពោះម្ចាស់ សហគ្រាសជាច្រើន។
ដំណើរប្រែប្រួលនៃប្រាក់ចំណូល
នៅគ្រាដែលធ្វើជា និយោជិតនៃក្រុមហ៊ុន អាជីវកម្មមួយ អ្នកត្រូវប្រមូល ឬក្តាប់ឲ្យបាន នូវប្រាក់ត្រូវ បង់ឬទូទាត់ថ្លៃកម្មករលើ មូលដ្ឋានទាត់មួយ ជាទូទៅ គឺនៅក្នុង បរិមាណដែលជាក់លាក់។ នៅពេលអ្នកធ្វើ ជាម្ចាស់អាជីវកម្មដោយ ខ្លួនឯង ប្រាក់ចំណូលគឺទំនងជា នឹងមានការ ប្រែប្រួលចុះឡើង មានពេលខ្លះវា ឡើង-ចុះខ្លាំងហួស ប្រមាណទៀតផង។អ្នកគួរតែមាន បញ្ជីចំណូលប្រចាំខែ ដើម្បីយល់ដឹងពី ខែណាដែល លំបាកនិងរកចំណូល។ ការរៀបចំផែនការ សម្រាប់ពេលខាង មុខដែលចំណូល អាចនឹងប្រែ ប្រួលនោះវា នឹងធ្វើឲ្យអ្នក កាន់តែងាយ ស្រួលជាងមុន ក្នុងការបង់ ថ្លៃវិកយបត្រ ផ្សេងៗចំពោះ ខែណាដែល ក្រុមហ៊ុន អ្នករកចំណូល បានតិចជាងមុន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា