Wednesday, October 23, 2024
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា ៖កាន់តែពិបាកប្រជែង​ទីផ្សារ​ចម្រៀង

ឈិត សុវណ្ណបញ្ញា ៖កាន់តែពិបាកប្រជែង​ទីផ្សារ​ចម្រៀង

ភ្នំពេញ៖អំឡុងពេលដែលតារាល្បីៗបានសម្រុកថតបទចូលឆ្នាំខ្មែរសឹងគ្រប់គ្នានោះគេសង្កេតឃើញថាកាលពីចុងខែកុម្ភៈឆ្នាំ២០២២ តារាថោនឈិត សុវណ្ណបញ្ញា បានចេញទៅកម្សាន្ដ​កា​យ៉ានៅប្រទេសបារាំង និងស្វីសជាដើម​ដោយសប្បាយម៉ាអស់ដៃតែ​ម្ដង។តែដំណើរជា​លក្ខ​ណៈ​​ឯកជននោះសុវណ្ណបញ្ញា មិនបង្ហាញមុខ​អ្នកដែលរួម​ដំ​ណើរ​ជាមួយ​នាងឡើយបើ​ទោះ​ជា​គេជឿថានាងអាចទៅពិសោធន៍ស្នេហ៍​នៅក្រៅស្រុកជាមួយមនុស្ស​ពិសេស​ក្ដី។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍អំឡុងពេលដែលសុវណ្ណបញ្ញា ស្ងប់ស្ងាត់ពីអាជីពចម្រៀងនេះនាងកាន់តែ​ឡូយ​ឆាយនិងប្រើប្រាស់អ៊ឺវ៉ាន់សុទ្ធតែប្រេន ប្រេនតែម្ដងដែលធ្វើឲ្យតារាផ្សេងៗពិបាក​ប្រៀបធៀប​ជា​មួយនាង។

  សូមបញ្ជាក់ថាឈិត សុវណ្ណបញ្ញា តាំងពីប្រឡូកសិល្បៈរយៈពេលជាង១៧ឆ្នាំមកនាង​មិនដែលហ៊ាន​បណ្ដើរ​គូស្នេហ៍ជាសាធារណៈម្ដងណាឡើយ គឺព្យាយាមបិទជិតឈឹងតែម្ដង​បើទោះ​ជានាងធ្លាប់ជំពប់រឿង​ស្នេហ៍​អ្នក​លក់ឡាន និងថៅកែហាងមួយក្ដី តែក្រោយមកបញ្ញា ថាបុរសជាអ្នកគក់ជេឡាននោះ​បានក្លាយទៅ​ជាប្អូនថ្លៃ​នាងទៅហើយ ខណៈរឿងរ៉ាវដែល​គេ​ច្រឡំ​ថា​នាងនិងប្រុសនោះជាសង្សារគ្នាដោយសារតែ ប្អូនស្រីនាងមានមុខ​មាត់ច្រឡំនាង​។ចំ​ណែក​ការបង្ហាញ​ខ្លួនតាមរយៈកម្មវិធីមិត្តភក្ដិអ្នកសិល្បៈចុងក្រោយនោះសុវណ្ណបញ្ញា មិនដែល​ផ្ដល់បទសម្ភាសន៍នោះទេដោយនាងអះអាងថាមេមិនឲ្យនិយាយការងារខ្លះប្រាប់មុន។

 ឈិត សុវណ្ណបញ្ញា លេចធ្លោគូសមអំឡុងពេលដេលនាងច្រៀងនៅហង្សមាស តែ​ក្រោយពីនាងបានដើរ​ចេញ​ពីទ្រនុំធំនេះដោយសារការអាកអន់ចិត្តរឿងផលិតកម្មមិនព្រមចេញSolo Album តាមការសន្យានោះ​ទើបសុវណ្ណ​បញ្ញា ទៅផ្ញើរខ្លួននៅថោន។ប៉ុន្ដែរយៈពេល​ជិត​៥ឆ្នាំនៅទ្រនុំទី២នេះសុវណ្ណបញ្ញា កាន់តែពិបាកប្រជែងទីផ្សារ​ចម្រៀ​ងហើយនាងបាន​បាត់​បង់​ឱកាសច្រៀងConcerts ធំៗដែលរៀបចំដោយហង្សមាសទៀតផង។តែអ្វីដែល​គូរឲ្យកត់​សម្គាល់​សុវណ្ណបញ្ញា ពេលនេះមានជីវភាពធូធាររស់នៅផ្ទះវីឡារ និងជិះរថយន្ដទំនើបៗផ្លាស់​ប្ដូរជា​ញឹក​ញាប់។ដោយឡែកមិត្តភក្ដិរបស់បញ្ញា ​ដែលបច្ចុប្បន្នពួកគេនៅច្រៀងហង្សមាស​នៅ​ឡើយ ចង់ឲ្យនាង​ត្រឡប់​ទៅ​ទ្រុំចាស់វិញដូចសុគន្ធ និសា  ប៉ុន្ដែរឿងនេះពិបាកទៅរួច​ព្រោះ​ថា​សុវណ្ណបញ្ញា ធ្លាប់ប៉ៈសំដីជាមួយលោកអ៊ឹង សុង​លាភ ដែលជាអ្នកគ្រប់គ្រង​ហង្សមាសទើប​ឱកាសដែលហង្សមាសបើកផ្លូវសុវណ្ណបញ្ញា វិលវិញគឺមាន​តិចតួច​បំ​ផុត។យ៉ាងពេលនេះ​សុវណ្ណ​បញ្ញា នៅតែជាតារាថោន នៅឡើយហើយនាងមិនផ្ដោតលើអាជីព​សិល្បៈទាំង​ស្រុង​ដូចមុននោះទេ ព្រោះមានហាងសាឡន និងដីធ្លីមួយចំនួនទៀត៕

RELATED ARTICLES