Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោភា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៅកែមិនបណ្ដោយឲ្យធ្លាក់ចុះ

មាស សុខសោភា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៅកែមិនបណ្ដោយឲ្យធ្លាក់ចុះ

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលមាស សុខសោភា ផ្ញើរខ្លួនជាមួយរាម ដោយថ្មីៗនេះ​ទើបតែបាន​បន្ថែម​ចំនួនកុងត្រាថ្មីថែមទៀត ខណៈដែលកិច្ចសន្យារបស់នាងលើក​ទី១បានផុត​កំណត់កាលពីចុង​ខែកុម្ភៈ​ឆ្នាំ២០២១ ។ការសម្រេចចិត្តរបស់សុខសោភា លើការបន្ដច្រៀង​នៅ​រាម ជាតទៅទៀតនេះធ្វើឲ្យផលិតកម្មទាំង​ឡាយដែលពេញចិត្តនឹងរងចាំនាង​មកធ្វើជា​សមា​ជិក​របស់​ខ្លួនត្រូវខកចិត្តក្នុងនោះមានដូច​ជាផលិតកម្មហង្ស​មាស,Galaxy និងថោន ខកចិត្ត​ព្រមគ្នា។

          តើមានរឿងអ្វីបានជាមាស សុខសោភា ព្រមតកុងត្រាថ្មីជាមួយរាម?

  អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះ​ថាការកុងត្រា​តែ១ឆ្នាំ​របស់មាស សុខសោភា នៅរាម នាឆ្នាំដំបូងនោះជា​ការស្ទាប​ស្ទង់​ថា​តើនាងនៅតែល្បីដូចមុនទៀតឬធ្លាក់ ?ក្នុង​ករណីដែលសោភា មិនចុះខ្សោយនាង​នឹងថែម​កុង​ត្រាថ្មី តែបើ​ប្រឈមធ្លាក់ចប់កុងត្រា១ឆ្នាំនាងនឹង​ចាកចេញ​ដែល​អាចទៅGalaxy ច្រើនជាង​ហង្សមាសព្រោះនឹងធ្វើជាដៃគូរបស់ព្រាប សុវត្ថិ ដែលពេលនោះតារាស្រីទាំង​ឡា​យ​នឹងពិ​បាក​ទប់ទល់នាង។ប៉ុន្ដែពេលនេះសោភា ព្រមតកុងត្រាថ្មីនៅរាម ដែលបញ្ជាក់ថានាងប្រាកដ​ជា​មានការ​ធានាពីម្ចាស់ឬអ្នកគ្រប់គ្រងផលិតកម្មមួយនេះថានឹងមិនឲ្យនាងធ្លាក់ចុះជាមិនខានបានជាសោភា មិនចេញ។តែរឿងដែលសំខាន់ហើយសុខសោភា អាចនឹង​បន្ដ​ច្រៀងឲ្យរាម ជា​ច្រើនឆ្នាំតទៅទៀតនោះគឺ​ពេលនេះថៅកែមិន​អាច​ខ្វះនាង​បាននោះទេ ព្រោះ​ថាសោភា ជាតា​រាល្បីអីចឹងនាងទៅមិនមែនផ្ដោតតែលើវិស័យចម្រៀងនោះឡើយ តែជាការ​ពង្រឹងលើការ​រក​ស៊ីរបស់ថៅកែព្រោះថាពេលនេះអ្នកប្រជែងថៅកែរាម ត្រូវបានគេមើលឃើញ​ថាជាថៅ​កែ​ហាង​ពេជ្រធំមួយនោះមានពេជ្រ សោភា ធ្វើជាអ្នកតំណាងទៅហើយ អីចឹងរាម មិន​​អាចព្រ​លែងសុខសោភា ជាដាច់ខាតព្រោះប៉ៈពាល់ការរកស៊ីរបស់គេ។Composer រូប​នោះ​បន្ថែមថា​ក្នុងករណីនេះថៅកែរាម អាចនឹង​ផលិ​ត​​បទចម្រៀងគ្រប់បែបយ៉ាងទាំង​អស់ទៅតាម​ការចង់​បាន​របស់សោភា ព្រោះមិនចង់បាត់បង់នាង។

  តាមព័តមានថាដើម្បីឲ្យមាស សុខសោភា មានការប្រែប្រួលទីផ្សារចម្រៀងនោះរាម ក៍​គ្រោងទិញតារា​ប្រុស​ល្បីបន្ថែមម្នាក់ទៀតឲ្យទៅចាប់ដៃគូជាមួយមាស សុខសោភា ដែរ ខណៈ​ដែលកន្លងមកសោភា មានភាពស្និត​ស្នាលខ្លាំងជាមួយឆន សុវណ្ណារាជ ហេតុនេះហើយ​ទើប​ធ្លាប់លេចឭថាតារារោម​ទ្រួងច្រើនរូបនេះ​ក៍ជាមុខ​សញ្ញា​នៃការចង់​បានរបស់ផលិតកម្មជើង​ថ្មី​នេះដែរ បន្ទាប់ពីរាម ទាញដួង វីរៈសិទ្ធ ពីហង្សមាសបានដោយជោគ​ជ័យ​នោះ។ដោយ​ឡែក​សម្រាប់សុខសោភា វិញត្រូវបានមហាជនលើកឡើងថាតាំងពីនាងចេញពីថោន ទៅរាមនោះ​ទីផ្សារ​ចម្រៀង​របស់នាងមិនទាន់អាចធ្វើព្យុះភ្លៀងបានឡើយ​គឺនៅទ្រឹង។ប៉ុន្ដែនៅដើមឆ្នាំ​២០​២២ សោភាបាន ចេញមកប្រកាសប្រាប់Fan ទាំងឡាយរបស់នាងថានាងនឹងចេញស្ទីលថ្មីបំ​ផុតមិនធ្លាប់មាន​តាំងពីប្រឡូក​អាជីព​ចម្រៀងនេះ ដែលការតាំងចិត្តបែបនេះត្រូវបានគេសន្និ​ដ្ឋាន​ថាសោភា ដឹងខ្លួនថាមួយរយៈចុង​ក្រោយនេះបទ​ចម្រៀងរបស់នាងមិនសូវផ្ទុះ ហេតុនេះ​ហើយការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មីនេះ​អាចធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់​ផ្អើលឡើងវិញ។តែនៅមុនចូលឆ្នាំខ្មែរនេះសុខសោភា នៅតែមិនទាន់បញ្ចេញក្បាច់ពិសេសមកឡើយ។

 មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាFan របស់នាងមានការជឿរ​ជាក់​ថានាងទៅដល់​ផលិត​កម្មណាក៍នៅតែល្បី អីចឹងការប្ដូរផលិតកម្មថ្មីមិនធ្វើឲ្យនាងបារម្ភ​ច្រើន​នោះទេ ព្រោះថានាងនៅថោន ៩ឆ្នាំគឺ​ល្មមពេលត្រូវប្ដូរផលិតកម្ម។តែនាងថាGalaxy មិនដែល​ទាក់ទង​នាងម្ដងណាឡើយ ខណៈដែលហង្ស​មាស​ពិតជាធ្លាប់ទាក់ទងមកនាងមែន ប៉ុន្ដែការ​ចចារ​មិនត្រូវគ្នា។

  មាស សុខសោភា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការបំបែកទីផ្សារចម្រៀងនៅរាម រហូត​នាងផ្អឹមផលិត​កម្ម​ផ្ទាល់ខ្លួនCamtrax ដែលគ្រប់គ្រងដោយស្វាមីនាង​នោះមិនចេញ​បទ​ថ្មីៗ​ដូចមុនទៀតទេ។ដោយឡែកទាក់ទង​រឿងរៀបការជាលើកទី៣ជាចំហរបស់សុខសោភា និងលោករ៉ាដា ពេលនេះបែជាស្ងប់ស្ងាត់ទៅវិញ​ក្រោយពី​នាងបានធ្វើឲ្យគ្រប់គ្នា​ស្រឡាំង​ដោយ​សារ​តែសោភា បានប្រារពខួបអាពាហ៍ ពិពាហ៍គម្រប់១២ឆ្នាំយ៉ាង​គូឲ្យភ្ញាក់​ផ្អើល​កាល​ពីថ្ងៃទី២៨ខែ​ធ្នូ​ឆ្នាំ​២០០៩ ដោយលោកឆន សុវណ្ណារាជ បានទម្លាយរូបថតសោភា រៀបការ ស្រដៀង​ពិធីសែន​ព្រេនដែរ៕

RELATED ARTICLES