Tuesday, September 17, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ៖ក្រោយក្លាយជាឧកញ៉ា បន្ធូដៃច្រៀងរាំ?

ខេមរៈ សិរីមន្ដ៖ក្រោយក្លាយជាឧកញ៉ា បន្ធូដៃច្រៀងរាំ?

ភ្នំពេញ៖ខេមរៈ សិរីមន្ដ ដែលឡើងជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ នោះធ្វើឲ្យតា​រាសិល្បៈរួម​អាជីព​និង​អ្នកធ្លាប់ជួលលោកទៅច្រៀងហាក់មានភាពស្រពិចស្រពិលថាតើលោកឧកញ៉ាខែម ប៊ុនថៃ នឹងនៅតែ​ប្រ​ឡូ​កសិ​ល្បៈ​ពេញទំហ៊ឹងដូចមុន ឬទទួលបានគោរ​ម្យងារ​មួយ​នេះ​ហើយចាប់ផ្ដើមកាត់បន្ថយការច្រៀងរាំ ឬឈាន​ទៅ​រយា​ល​ៗ​ពីអាជីពចាស់នោះតែម្ដង​។ប៉ុន្ដែ​អ្វីដែលគ្រប់គ្នាស្រឡាំងនៅពេលដែលលោកបុនថៃ បានចេញវីដេអូមួយ​ហើ​យ​ត្រូវ​បានគេ​យក​ទៅចែកចាយ(Share)ពេញបណ្ដាញសង្គមនោះដោយលោកសិរីមន្ដ ថាច្រៀង៦​បទយក​ពី​ម្ចា​ស់​​កម្មវិធីបានដល់ទៅ១ម៉ឺនដុល្លារ ដែលតម្លៃនេះមានន័យថាខេមរៈ សិរីមន្ដ ស៊ីថ្លៃ​ខ្ពស់ជាងគេ ហើយនាងតន់ ច័ន្ទ​សី​ម៉ា ដែលត្រូវផលិតកម្មកំណត់ច្រៀង​១កម្មវិធីថ្លៃ​ខ្លួន៥​ពាន់​ដុល្លារ​នោះ​បាន​ធ្លាក់មកលំដាប់ទី២វិញ។ចំពោះតម្លៃខ្លួន​លោកឧកញ៉ាខែម ប៊ុនថៃ ​​​​​​​​​​​​​ខ្ពស់បែប​នេះធ្វើអ្នកដឹក​នាំបណ្ដារប្រគុំតន្រ្ដីទាំងឡាយ​បានលើកឡើងខុសៗគ្នា​អ្នកខ្លះ​ថា​នោះជាទីផ្សារ​សេរី​អ្នក​ហ៊ាន​ជួល ឬមិនហ៊ានគ្មានអ្នកណាបង្ខំឡើយ។តែមានអ្នកដឹក​នាំប្រគុំតន្រ្ដីខ្លះ​បាន​សម្ដែ​ង​ការបារម្ភថា​ខ្លួនគ្មានលទ្ធភាពហៅលោកឧកញ៉ាប៊ុនថៃ ច្រៀងនោះទេ ព្រោះថាកញ្ចប់​ថវិការមានកំណត់ ហើយ​ការលេចឭតម្លៃនេះ​ធ្វើឲ្យពួកគេបារម្ភ​ខ្លាចតារាផ្សេងៗ​ទៀតឡើង​តាមគ្នាទៀតផង។

 ឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខាធិការក្រសួងព័តមានបានឲ្យដឹងថា​ក្រោយលោក​ឃើញ​វី​ដេអូ​ខេខេមរៈ សិរីមន្ដ និយាយរឿងច្រៀង៦បទបាន១ម៉ឺនដុល្លារនោះ​លោកថាវានឹងធ្វើ​ឲ្យ​ជះ​ឥទ្ធិពលដល់អ្នកខ្លះដែលរៀបបង្គលការកូន លែងហ៊ានហៅលោកឧកញ៉ាប៊ុនថៃ ច្រៀង​ព្រោះគ្មានលទ្ធភាព។តែចំពោះរូបលោកដែលធ្លាប់ដឹកនាំ​ការប្រគុំ​តន្ត្រី​រយៈពេល១៤ឆ្នាំមុនចូលបម្រើការងាររដ្ឋនេះលោកថាបើថ្ងៃណាមួយលោកវិលមកដឹកនាំប្រគុំតន្រ្ដីសារជាថ្មីម្ដងទៀត​នោះនោះលោកនៅតែជួលខេមរៈ សិរីមន្ដ អីចឹង ប៉ុន្ដែមិនមែនជួលឲ្យច្រៀង៦បទ​នោះទេ​គឺសុំ​ឲ្យ​តែច្រៀង​១បទនិងជូនថវិការទៅលោកឧកញ៉ា២ពាន់ដុល្លារប៉ុណ្ណោះ។

 ដោយឡែកអ្នករៀបចំកម្មវិធីតាមអាហ្វែមួយចំនួនបានឲ្យដឹងថាតម្លៃខ្លួនខេមរៈ សិរីមន្ដ ច្រៀង៦បទ១ម៉ឺនដុល្លារ​នោះស្មើនិងការជួលក្រុមតន្រ្ដី២ វង្ស(Bands)ឯណ្ណោះ ព្រោះដូចជាក្រុម​តន្រ្ដីលោកយ៉ែម សំអូន កញ្ចប់ខ្លះមាន​តា​រាចម្រៀងដល់ទៅ៥ទៅ៦នាក់ ក្រុមតន្រ្ដីនិងពិធីករជា​ដើម​មួយកម្មវិធីតម្លៃតែ៣៥០០ដុល្លារទេ។ប៉ុន្ដែសម្រាប់លោក​ឧកញ៉ាខែម ប៊ុនថៃ វិញពេលនេះ​ជួលលោកម្នាក់ស្មើជួលតារាល្បីគូសម១០នាក់ឯណ្ណោះ។

 គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ បានក្លាយជាតារាទី៣ឡើងធ្វើជាឧកញ៉ាបន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ និង​លានអាហ្វ្រីលគីនីន ហើយក្រោយទទួលបានគោរម្យ​ងារនេះ​លោ​ក​​ប៊ុនថៃ កម្ររបង្ហាញខ្លួនតាមឆាកតន្រ្ដីញឹក​ញាប់​ដូចមុន​ណាស់ព្រោះពេលនេះលោក​កំពុង​តែជាប់​រកស៊ី ក្រៅពីសិល្បៈ៕

RELATED ARTICLES