Tuesday, September 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖លេង១ក្បាច់ផ្អើលអស់Lesbian

ឱក សុគន្ធកញ្ញា ៖លេង១ក្បាច់ផ្អើលអស់Lesbian

ភ្នំពេញ៖គេថាសិល្បៈគឺជាការកែច្នៃធ្វើអ្វីៗឲ្យថ្មី ប្លែកៗដើម្បីកុំឲ្យអ្នកទស្សនាធុញទ្រាន់ ព្រោះបើ​ដដែលគេនឹងសាំ …។យ៉ាងណាមិញឱក សុគន្ធកញ្ញា ដែលត្រូវបានគេចាត់ទុក​ថាជា​តារាមាន​អំណាចជាងគេនៅ​ហង្សមាសក្រោយ​ក្លាយទៅជាប្អូនថ្លៃថៅកែលោកឧកញ៉ាអ៊ឹង ឆៃងួន​ នោះ​ក្រោយ​មានប្ដីនិង​កូន១នោះនាងមិននៅ​សម្ងំទ្រឹងនោះ​ឡើយ​ ពោល​គឺរកវិធីគ្រប់បែបយ៉ាង​ទាំង​អស់​ដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួល រហូតដល់ហ៊ានសម្ដែងនូវ​ឈុតឆាកដែលគេ​មិន​នឹក​ស្មានដល់ តាមរយៈការបង្កាត់ភ្លើងស្នេហាជាមួយសុខ ស្រីនាង ទៀតផងក្នុងខ្សែរឿង​”ស្នេ​ហា​ខ្ញុំផ្លូវ២”។ក្រោយសុគន្ធកញ្ញា និងស្រីនាង ហ៊ានលេងឈុតខ្លះព្រឺរោមរៀងៗ​ខ្លួននោះ​ពេល​នេះ​​តារា​ទាំង២​ពេលជួបគ្នាស្រាប់តែអៀនរៀងៗខ្លួន ពិសេសគឺស្រីនាង តែម្ដងអារម្មណ៍ហាក់​ច្រ​បូក​​ច្របល់បន្ដិច បើទោះជាមិន​បានជាប់ចិត្តជាមួយសុគន្ធកញ្ញា នៅក្រៅឆាក រហូតដល់​ដក​ចិត្ត​មិនរួចក្ដី​។ដោយឡែកលទ្ធផលទាំងសុគន្ធកញ្ញា និងស្រីនាង ទទួលបានពេលនេះគឺ​ចម្រៀ​ង​​ថ្មី​របស់ពួក​គេនោះទទួលបានការគាំទ្រនិងតាមដានពីសំណាក់​មនុ​ស្សស្រីស្រលាញ់​ស្រី​(Lesbian)​កាន់តែច្រើន ដែលនេះអាចជាយុទ្ធសាស្រ្ដមួយអាចធ្វើឲ្យ​ទីផ្សារចម្រៀងរបស់តារា​ទាំង២​មានការប្រែ​ប្រូលខ្លះ បើទោះជាមិនច្រើនក្ដី។ដោយឡែកសម្រាប់ម​ហាជនវិញបានយល់​ច្បាស់ថាសុគន្ធ​កញ្ញា និងស្រីនាង មិនមែនជាLesbian នោះទេពោលគឺសុទ្ធតែជា​ស្រីពេញ​លក្ខណៈ​ដូចគ្នា​ហើយ​តារាហង្ស​មាស​ទាំង២ស្រលាញ់បុរស មិនមែនស្រី្ដភេទឡើយ។

 ឱក សុគន្ធកញ្ញា ហាក់លែងឡើងខ្លាំងក្រោយនាងមានស្វាមីនិងកូន១ សន្ទុះទីផ្សារ​ចម្រៀងមិន​សូវ​ផ្ទុះដូចមុន​ឡើយ ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាដាច់​ខាតថៅកែ​ហង្សមាស​នឹង​មិនបណ្ដោយ​ឲ្យនាងធ្លាក់​ចុះ​នោះទេ។តែអ្វីដែលជាឧបស័ក្កធំរបស់សុគន្ធកញ្ញា ក្នុងការ​ធ្វើឲ្យ​នាងពិបាករក្សារ​តំណែងជា​តារាស្រី​ឈាន​មុខ​គេត​ទៅទៀតនោះគឺការឡើងគីឡូ​របស់នាងជ្រុលបន្ដិចបន្ទាប់ពីមាន​ប្ដីនិងកូន១នេះដែលអ្នកខ្លះ​ថានាងបែក​សាច់​ជាងមុនទៀតផង។ប៉ុន្ដែសុគន្ធកញ្ញា ហាក់ដូចជាពេញចិត្តនូវការឡើងកាម៉ាប់បន្ដិច​នេះព្រោះថាស្វាមីរបស់​នាង​លោកអ៊ឹង សុងលី កាន់តែស្រលាញ់និងថ្នាក់ថ្នមនាងលើស​ដើមតែម្ដងនារយៈ​ពេលចុង​ក្រោយនេះ រហូត​មាន​តារាមិនតិចនាក់ទេ ដែលសរសើរនូវភ័ព្វព្រេងសំណាងរបស់នាង​ថាជា​តារា​ម្នាក់ដែល​កំ​ពុង​​តែជោគជ័យទាំង​អា​ជីព​សិល្បៈនិងរឿង​ស្នេហាព្រមគ្នាតែម្ដង។អ្វីដែល​កាន់​តែបង្ហាញ​​ថាសុ​គន្ធកញ្ញា ត្រូវស្វាមីយកចិត្តទុកដាក់ និង​មិនធ្វែសប្រហែសឲ្យនាងធ្លាក់ចុះ​នោះគឺពេលនេះ​តា​រាកូន១កំពុងតែត្រៀមខ្លួន​ចេញមុខធ្វើជា​គណៈ​កម្មា​ការ​Cambodian idol រដូវកាលទី៤និង​កម្ម​វិធី៣ទៀតThe Voice Cambodia ,The Voice Kids Cambodia  និងX Factor Cambodia ផង​ដែរដែលការលេចមុខមកវិញពីបណ្ដារកម្មវិធី​ខាងលើនេះគេស្ទើតែអាច​និយាយបានថាប្អូនថ្លៃ​ថៅកែ​ហង្សមាសរូបនេះមានសុវត្ថិភាពពីការធ្លាក់ចុះ បើទោះជានាងគ្មាន​បទផ្ទុះក្ដី។

 ចំពោះសុខ ស្រីនាង វិញក្រោយលែងប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ នោះនាងមិន​ធ្លាប់​មានដំណឹងថាត្រៀម​រៀបការប្ដីថ្មីឡើយ បើទោះជាមានព័តមានថាអ្នកមេមាយរូបស្រស់​នេះមានប្រុសទាំងក្នុងនិង​ក្រៅស្រុកតាម​ស្នេហ៍​ក្ដី តែស្រីនាង លាក់ជិតឈឹង។យ៉ាងណាគេមិន​ជឿរថា​តារាលេងសម្រស់ដូចនាងទុកបេះដូងឲ្យនៅទំនេរ​នោះទេគឺគ្រាន់តែនាងព្យាយាមលាក់​លៀមប៉ុណ្ណោះ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះស្រីនាង ក្រោយចេញពីន​សាន់​ដេចូលហង្ស​មាស​​នាងត្រូវបានថៅកែផលិតកម្មធំនេះពេញចិត្តដោយ​ប្រគល់តំណែងតួឯកភាពយន្ដខ្នាតធំ​”ខ្ញុំមានញាណលើស”និងរឿងភាគ”រាជនីយ៍ភូមិគ្រឹះ”រួមទាំងឲ្យទៅអង្គុយកៅអីជាគណៈកម្មាការCambodian Idol Junior ទៀតផង។តែស្រីនាង នៅតែពិបាកឈជើងក្នុងលំដាប់ជាតារា​ជូរ​មុខ​នៅហង្សមាសដដែល ព្រោះថាសុ​គន្ធ​កញ្ញា និងសោភា ធ្វើបានល្អជាង។ដោយឡែក​សម្រាប់​ការបង្ហាញ​ភាព​ក្លាហានមិនញញើត​ក្នុងការលេង​ឈុត​ស្នេហាជាមួយសុគន្ធកញ្ញា នោះត្រូវ​បាន​គេរំពឹងថា​ស្រីនាង នឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងបោះជំហ៊ាន​ទៅមុខ​ថែម​ទៀតជាមិនខាន បើទោះជា​ពេល​នេះFan  ភាគច្រើនរបស់នាងជាLesbian ក្ដី។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាឱក សុគន្ធកញ្ញា និងសុខ ស្រីនាង កំពុងតែជួយគ្នា​ទៅវិញទៅមកនៅ​ពេល​នេះ​ក្នុងបំណងកុំឲ្យទីផ្សារចម្រៀងនៅនិងថ្កល់ តែអ្នកដែលចំ​ណេញពី​ការ​ចាប់ដៃគូនេះគឺស្រីនាង ច្រើនជាង ព្រោះ​ថាសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែបែបនេះ​គេចង់​លើក​​​នាងពេលណាក៍បានដែរ៕

RELATED ARTICLES