Tuesday, September 17, 2024
Homeតារាខ្មែរលោកឧកញ៉ាលាន អាហ្រ្វីលគីនីន៖ បណ្ដើរនារីម្នាក់​ដូច​គូស្នេហ៍

លោកឧកញ៉ាលាន អាហ្រ្វីលគីនីន៖ បណ្ដើរនារីម្នាក់​ដូច​គូស្នេហ៍

ភ្នំពេញ៖មុននេះលោកឧកញ៉ាលាន អាហ្រ្វីលគីនីន ទើបប្រកាសជាសាធារណៈថាចំណង​ស្នេ​ហា​លោកជាមួយ​ភរិយាអ្នកនាងកែវ វរល័ក្ខ បានឈានដល់ទីបញ្ចប់ទៅហើយ ដែលការលែង​លះនោះ​មាន​ទាំង​អាជ្ញាធរដឹង​ឭ​ទៀត​ផង ព្រោះធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ការបញ្ជាក់​របស់​លោកគីនីន បែប​នេះឆ្លើយតបទៅក្មេងស្រី្ដម្នាក់​ដែល​បា​ន​​​​​ចោទសួរអតីតពិធីករនិងតារា​ចម្រៀ​ង​​រូបនេះថាម៉េចបានលោកមិនសូវឃើញបង្ហាញរូបថតជាមួយប្រពន្ធ ឃើ​ញ​តែថត​ជាមួយ​កូន​ៗ ទើបធ្វើឲ្យ​លោក​ឧកញ៉ា រូបនេះចាត់ទុកថានោះជាសំណួរល្អហើយ​អ្នកណា​ក៍​ចង់ដឹង​ដោយ​លោ​កថ្លែងថាពេលនេះលោកបានក្លាយទៅ​ជា​ពោះ​​​ម៉ាយទៅ​ហើយ។​តែ​លោក​គីនីន បញ្ជាក់​ថាទំនាក់​ទំ​នង​រវាង​កូនៗជាមួយលោកនិង​អតីត​ប្រពន្ធគឺនៅធម្មតា ដោយម្ដងកូនមកលេង​លោក ម្ដងទៅខាងម្ដាយគេ។

 អ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយពីលោកលាន អាហ្វ្រីលគីនីន សារភាពថាបានលែង​ប្រពន្ធរួចហើយមិន​បាន​ប៉ុន្មានថ្ងៃផង ស្រាប់តែនៅក្នុងពិធីរៀបមង្គលការនាងវ៉ាន់ នីឡា នៅ​សណ្ឋាគាសុខាភ្នំពេញកាលពីថ្ងៃទី១៩មីនា នោះលោកគីនីន បានបណ្ដើរនារីម្នាក់​យ៉ាងស្និត​ស្នាលចូលរួមកម្មវិធី​ជប់លៀងនោះយ៉ាងត្រសងដែលមើល​ទៅ​ដូចជាយល់ចិត្តគ្នាខ្លាំង​ណាស់​។​លោកគីនីន បាន​ហៅនារីដៃគូថ្មីនោះថា​ជា”អូនៗ”ធ្វើឲ្យមិត្តភក្ដិអ្នក​សិល្បៈ​ចាប់​អារម្មណ៍​លោក​​ឧកញ៉ារូបនេះជាខ្លាំងពេលដឹកដៃនារីចម្លែកមុខទៅចូលរួមកម្មវិធី​អ្នក​សិល្បៈ​បែប​នេះ ហើយ​តាម​រយៈ​រូបភាពស្និតស្នាលគ្នាជាខ្លាំងនោះ​ច្បាស់ណាស់​ថានារី​នោះគឺជាសង្សារ​របស់​លោក​គីនីន តែម្ដង។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកលាន អាហ្វ្រីលគីនីន កាលពីថ្ងៃទី២១​ខែ​មីនា ហើយនៅពេលសាក​សួរពីរឿងលោកកៀកកើយនារីដៃគូនោះលោកគីនីន បានច្រានចោលតែម្ដងដោយ​អះអាងយ៉ាងខ្លីថានារី​នោះ​មិនមែនជាគូស្នេហ៍របស់លោកឡើយ។លោកគីនីន បញ្ជាក់ថា”គាត់គ្រាន់តែជាភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ រួមគ្នា  គេភ្ញៀវខាងប្រុស ខ្ញុំភ្ញៀវខាងស្រី”។យ៉ាងណាទាំងក្នុងនិងក្រៅសិល្បៈ​គ្រប់គ្នាសុទ្ធតែបានដឹងថាលោក​អាហ្វ្រីល​គីនីន នេះមានមន្ដស្នេហ៍មិនធម្មតានោះទេ ព្រោះមាននារីមិនតិចនាក់ឡើយធ្លាក់​ក្នុងអន្លង់ស្នេហ៍លោក​ឧកញ៉ា​រូប​នេះ។ ប្រភពបានឲ្យដឹងថាលោកគីនីន តាំងពីផ្ដាច់ខ្លួនពីសិល្បៈដោយ​ងាក​ទៅរកស៊ីផ្នែកអចលនទ្រព្យ ហើយ​ក្លាយ​ទៅជាឧកញ៉ាមកមានស្រីៗ​ជា​ច្រើន​តោងស្នេហ៍ ពិសេសបន្ទាប់ពីលោកក្លាយ​ជាពោះម៉ាយ​ទៀតមាន​នារី​ៗ​សម្រុកចង់ចូល​ខ្លួនទៅស្អំរបួសបេះដូងលោកឧកញ៉ារូបនេះកាន់តែកើនរហូតមានការលើកឡើង​ថាលោក​គីនីន ជាឧកញ៉ាមានស្នេហ៍ជាងគេក្នុងចំណោមឧកញ៉ាៗទាំងឡាយទៀតផង៕

RELATED ARTICLES