Tuesday, September 17, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖ខកចិត្តថ្ងៃទី២៣មីនា 

យុគ ចិន្ដា ៖ខកចិត្តថ្ងៃទី២៣មីនា 

ភ្នំពេញ៖ពិធីការិនីយុគ ចិន្ដា ប៊ិសតែគ្រងឈុតកូនក្រមុំមែនទែនបានសម្រេច​ទៅហើយ​តាម​រយៈ​ការដឹក​ដៃ​ម្ចាស់ចិត្ត​រៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ដែលកម្មវិធីពិសេសរបស់​អ្នក​នាង​ធ្វើ​ផ្គួប​ជាមួយខូប​កំ​ណើ​តរបស់នាងតែម្ដង។យ៉ាងណាកម្មវិធីអាពាហ៍ ពិពាហ៍ របស់អ្នកនាង​ចិន្ដា ត្រូវ​បានលុបចោលភ្លាមៗ​តែម្ដង​ដោយគ្មានការរារែកចិត្តនោះទេ បន្ទាប់ពីកូវីដកូមីក្រុង​បាន​​ផ្ទុះ​មិន​ទាន់ស្ងប់ស្ងាត់នេះធ្វើឲ្យការកក់ចុងភៅ ,សម្អាងការ និងផ្កាភ្ញីទាំងឡាយត្រូវ​បាន​រំសាយ​ទៅ​វិញ​អស់។នេះមានន័យថាថ្ងៃពិសេសរបស់អ្នកនាងចិន្ដា ត្រូវបាន​លើក​ពេល​ ដែល​ច្បាស់​​​ណាស់ថានឹងធ្វើឲ្យអ្នកនាងខកចិត្តមិនស្ទើនោះទេ។

លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់ថាដំណឹងខាងលើគឺជាការពិត​ព្រោះ​​បើកុំតែអូមី​ក្រុង​ផ្ទុះ​នោះម្លេះអ្នកនាងចិន្ដា នឹងត្រូវរៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ នេះយ៉ាងពិតប្រាកដមែន។លោក​បន្ថែម​ថាក្នុងនាមជាជំនួយការអ្នកនាងចិន្ដា បានប្រគល់​កិច្ច​ការ​ទាំងឡាយ​ឲ្យលោកធ្វើនិងរៀប​ចំក្នុងនោះ​លោក​បាន​កក់ចុងភៅ,សម្អាងការ និងការ​រៀប​ចំផ្សេងៗទៀត ខណៈ​ដែលទីតាំងវិញមិនទាន់បានកក់ទេព្រោះ​ចាំជ្រើស​រើសជាកៀក​ថ្ងៃ។តែ​ពេល​អូមីក្រុងមកដល់លោកថា​អ្នក​នាងចិន្ដា បានប្រាប់ទៅលោកថាមិនអាចធ្វើកម្មវិធី​នោះ​បាន​​ទេលុបចោលទៅព្រោះ​មិនចង់​ឲ្យភ្ញៀវដែលចូលរួម ខ្លះមិនសប្បាយចិត្តហើយ​គេទៅទាំង​បារម្ភខ្លាចកូវីដ ហើយនាងចង់ធ្វើ​កម្មវិធីមួយ​ដើម្បី​ឲ្យគ្រប់គ្នាបាន​សប្បាយក៍​សមេ្រចចិត្ត​មិន​ធ្វើពេលហ្នឹងវិញតែម្ដង។លោកជីមមី ថ្លែងទៀត​ថាតាមពិតពិធីអាពាហ៍ ពិពាហ៍របស់​មេលោក​(អ្នកនាងចិន្ដា)គឺពិត​ជាត្រូវធ្វើផ្គួបជាមួយ​ខួបកំណើត​របស់នាងមែន តែឥឡូវអ្វីៗបានប្រែប្រួល​អស់ទៅហើយ និងអត់ទាន់កំណត់ពេល​វេលាច្បាស់​លាស់ទៀតទេ តែតាមលោកគិតគឺអាច​ធ្វើនៅឆ្នាំ២០២៣ ខាងមុខវិញដែលពេលនោះ​រំពឹង​ថា​អូមីក្រុងនិងស្ញប់ស្ងាត់ជាមិនខាន។

 សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់​ជាអ្នក​ជំនួញដែល​ចំណង​ស្នេហ៍នេះបានបើកចំហកាលពីចុងឆ្នាំ២០១៩ ហើយពេលនោះពិធីការិនីដ៍​មានឥទ្ធិពលរបស់Ctn រូបនេះ​បាន​ប្រាប់អ្នកយកព័តមានយើងថាដោយសារ​តែរងចាំ​ឲ្យកូន​ស្រី​សំណព្វចិត្តរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅ​ស្រីអម ពេញវ័យ១៨ឆ្នាំទើបអ្នកនាងចង់​រៀប​ការ​នៅឆ្នាំ​២០​២២ ដែលពេលនោះកូនស្រីនឹងកំដនាងតែម្ដង។ការអះអាងរបស់អ្នកនាងចិន្ដា បែបនេះបញ្ជាក់​ថានាងមានភាពច្បាស់លាស់ជាមួយគូស្នេហ៍ថ្មី១០០% ព្រោះ​តាមអ្នក​ជិត​ស្និត​បង្ហើបថា​បុរស​នោះជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់,​ស្លូតបូតនិងស្រលាញ់កូនស្រីអ្នកនាងចិន្ដា ដូចជាកូនរបស់លោក​បង្កើត​ដែរទើបធ្វើឲ្យ​ពិ​ធី​ការិនី​រូបនេះកាន់តែកក់ក្ដៅ។

  គូររំលឹកថាអ្នកនាងយុគ ចិន្ដា ធ្លាប់ប៉ៈស្នេហាមិនសមប្រកបច្រើនលើកច្រើន​សារដូចជា​កន្លងមក​ធ្លាប់​មានព័ត​មានថានាងមានស្នេហាជាមួយDJ ឃ្លាំង និងអាណិកជនខ្មែរមកពី​អាមេ​រិក​ដែលជាពោះម៉ាយលោកវុទ្ធី បណ្ឌិត ហៅសម័យ ផងដែរតែបានប្រេះឆា។យ៉ាង​ណាអ្នកនាង​ចិន្ដា មិនដែលយកស្នេហាជាធំជាងការងារនោះទេ​ហើយ​មិនខ្វះឡើយមន្រ្ដីធំៗធ្លាប់តាមចែ​ចង់នាង។តែពេលនេះអ្នកនាងចិន្ដា រកបានដៃគូជីវិតពិត​ប្រាកដ​ហើយ​ដែលមិន​យូទេ ក្រោយ​រៀប​ការ​រួចនាពេលខាងមុខនេះពាក្យដែលគេនិយាយថាយុគ ចិន្ដា ជោគជ័យតែការងារសិល្បៈ តែ​រឿងស្នេហាសូន្យ នឹងត្រូវបញ្ចប់ជាមិនខាន។ប៉ុន្ដែរឿងដែលមហាជននៅ​តែមានចម្ងល់មិន​បាត់​​នោះ​​ថា​ម៉េចបាន​អ្នកនាងចិន្ដា មិនធ្លាប់រៀបការពីមុនម្ដងណាសោះ​នោះពេលនេះនាង​មាន​​​កូន​ស្រីពេញក្រុំស្ដូក​ទៅហើយ?​តើឪ​ពុក របស់ស្រីអម ជាអ្នកណាទៅ?

RELATED ARTICLES