Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិMan City ក្លាយជាក្លឹបបាល់ទាត់មានជាងគេលើកដំបូង

Man City ក្លាយជាក្លឹបបាល់ទាត់មានជាងគេលើកដំបូង

ទីបំផុតក្លឹប Man Cityបានឈានទៅដល់កំពូលតារាងជាក្លឹប

បាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈក្លឹបBarcelona បាន​ធ្លាក់​ចុះបីលេខមកលេខបួនដោយសារវិបត្តិហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ។។នេះបើយោងតាមរបាយការណ៍របស់Deloitte ចេញផ្សាយកាលពីថ្ងៃចន្ទទី ២១ មីនា ២០២២។

របាយការណ៍របស់ Deloitte បានបង្ហាញថា Man City បានឈរនៅលើកំពូលតារាង Money League សម្រាប់រដូវកាល 2020-21 ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំសរុបចំនួន  ៧៥១លានដុល្លារនាំមុខក្លឹប Real Madrid ដែលមាន ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៧០៦លានដុល្លារ។

Real Madrid, Barcelona និង Man Utd គឺជាក្លឹបដែលធ្លាប់ជាប់ឈ្មោះជាក្រុមដែលមានជាងគេបំផុតនៅលើពិភពលោកដែលកត់ត្រាដោយ Deloitte Liverpool, Chelsea និង Tottenham ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំង 10 ដោយឈរនៅលេខរៀងទី 7 ទី 8 និងទី 10

RELATED ARTICLES