Tuesday, September 17, 2024
Homeតារាខ្មែរវ៉ាន់ នីឡា៖ត្រៀមពពោះ

វ៉ាន់ នីឡា៖ត្រៀមពពោះ

ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា ​បានលាភាពនៅលីវតាមរយៈការដឹកដៃគូស្នេហ៍លោកស៊ុត សក្ការៈ រៀបការ​តាម​ប្រពៃណីខ្មែរនិងធ្វើពិធីជប់លៀងធំនៅសណ្ឋាគារសុខា ភ្នំពេញ​ដែល​មានតារាសិល្បៈរួមអាជីព និងអ្នក​កំប្លែង​ជាច្រើនបានចូលរួម។​ជាមួយរូបរាងតូចច្រឡឹងគូរឲ្យ​ក្នក់​ក្នាញ់នីឡា គ្រងឈុតប្រពៃណីពិត​ជាគូរឲ្យទាក់​ទាញ​ហើយនាងបញ្ចេញស្នាម​ញញឹម​យ៉ាង​ជឿរជាក់ថា ព្រោះបំណងដែលនាងប៉ងបានសម្រេចដូចក្ដីប្រាថ្នា។តារាកំប្លែងCtn នាងរ៉ាន់ នីឡា បានឲ្យដឹងថាពិតជារំភើបខ្លាំងណាស់ព្រោះ​ថាភ្ញៀវមក​ចូល​រួមច្រើន ខ្លះហៅ​តែ១​ទេ តែមក៣នាក់ឯណ្ណោះ។នាងថាបានស្រលាញ់គ្នា​ជាមួយ​លោក​សក្ការៈ ៥ឆ្នាំមកហើយដែលឃើញថា​ទំនាក់​ទំ​នងរវាងនាង​និងប្ដីមានភាពចុះសម្រុងគ្នាល្អ​ទើបឈានមករៀបអាពាហ៍ ពិពាហ៍ នេះ។ប៉ុន្ដែនាងថា​ដោយសារ​តែ​កូវីដ ទើបនាងត្រូវ​លើក​ពេលរៀបការ​អស់​ចំនួន៥លើកមកហើយ ទើបតែពេលនេះអ្វីៗបានតំណើរ​ការទៅ​តាម​ការ​កំណត់។

 ឆ្លើយតបចំណួរថាតើវ៉ាន់ នីឡា គ្រោងយកកូននៅពេលណានោះស្រីស្រស់តូច​តន់រូប​នេះថានាងនឹងគិត​គូរឿង​យកកូនក្នុងពេលឆាប់ៗខាងមុខនេះហើយ ព្រោះគិតថាយកកូនទាន់​នៅ​ក្មេងល្អ កុំឲ្យចាស់ទៅទើបចង់​យក​កូន​ហួសពេល នាំឲ្យស្ដាយក្រោយ។តែនាងថាក្រោយ​រៀប​ការហើយនាងនៅតែបន្ដរស់នៅជាមួយឪពុកម្ដាយសិន ព្រោះថាបងប្រុសនាងទៅរស់​នៅ​ជា​មួយប្រពន្ធទៅហើយ អីចឹងនាងមិនទាន់ចង់បែកពីគ្រួសារភ្លាមៗ បើទោះ​ជា​គម្រោង​ទិញ​ផ្ទះ និងត្រៀមបង្កើតមុខរបរក្រៅសិល្បៈបានគិតគូអស់ហើយក្ដី។កូនស្រីលោកតាវ៉ិចទ័រ រូបនេះ​បាន​ឲ្យ​ដឹងដែរថាស្វាមីរបស់នាងយល់ពីអាជីពសិល្បៈរបស់នាងច្បាស់ ហេតុនេះហើយ​នាងនៅ​តែបន្ដលេង​កំប្លែង​ជាធម្មតាដូចមុនដដែល ខណៈដែលគម្រោងដើរកម្សាន្ដ(honey moon)​នៅ​ទីណានោះមិនទាន់គិតដល់ឡើយ ព្រោះថាការរួចសម្រាកតែ២ថ្ងៃនឹង​ចេញថត​កំប្លែងវិញ​ហើយ​​។

សូមបញ្ជាក់ថារ៉ាន់ នីឡា ធ្លាប់ភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅ​កែវង្ស​ល្ខោនភី សុគន្ធី តែបាន​ចែក​ផ្លូវគ្នាវិញនៅឆ្នាំ២០១៨ ខណៈដែលលោករង្សី បានងាកទៅរៀប​ការប្រពន្ធថ្មីខេត្តតាកែវ ទើបនីឡា ភ្ជាប់ពាក្យ​ជា​មួយលោកសក្ការៈ និងសម្រេចរៀបការ​នៅ​ពេលនេះ។អ្វីដែលគូរឲ្យកត់សម្គាល់នីឡា បន្ទាប់ពីក្លាយ​ទៅជាភរិយា​លោកសក្ការៈ នោះ​នាង​ក៍ត្រូវហៅអតីតតារាសម្ដែងលោកព្រីង សំរួច(ព្រីង ច័ន្ទបុត្រ)ហៅនាយចេក ថាជាប៉ា​ក្មេក​ៗ​​ដែរ​ព្រោះលោកច័ន្ទបុត្រ ជាប្ដីថ្មីរបស់អ្នកស្រីសរ មុន្នីរស្មី ដែលជាម្ដាយក្មេករបស់នីឡា៕

RELATED ARTICLES