Friday, April 26, 2024
Homeកីឡាអន្ដរជាតិXavi ៖ទ្វារ Barcelonaបើកចំហសម្រាប់ Messi

Xavi ៖ទ្វារ Barcelonaបើកចំហសម្រាប់ Messi

គ្រូបង្វឹកក្លឹប Barcelona លោក Xavi Hernandez បាននិយាយកាលពីថ្ងៃសៅរ៍ថាទ្វារបានបើកចំហរសម្រាប់កីឡាករខ្សែប្រយុទ្ធ Lionel Messi ។

នៅក្នុងសន្និសិទកាសែតមុនការប្រកួត Clasico កាលពីថ្ងៃអាទិត្យនៅពេលដែលក្លឹបBarcelona ប៉ះក្រុមកំពូលតារាងអេស្ប៉ាញព្រីមេរ៉ាលីហ្គា Real Madrid នៅ Santiago Bernabeu លោក Xavi បាននិយថា​Messi បានស៊ូទ្រាំនឹងរដូវកាលដ៏ខកចិត្តនៅជាមួយក្លឹបParis SG ។យើងចង់យកគាត់ត្រឡប់មកវិញបើទោះជាស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់របស់Barcaនឹងធ្វើឱ្យការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីនឡើងវិញមានការលំបាកក៏ដោយ។

នៅពេលសួរថាតើលោកនឹងបើកទ្វារឱ្យ Messi ត្រលប់មកវិញទេ លោក Xavi បាននិយាយថា គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រនិងក្លឹប។ គាត់ទទួលបានសិទ្ធិក្នុងការត្រឡប់មកវិញ។

ដរាបណាខ្ញុំជាគ្រូបង្វឹក ទ្វារបើកចំហសម្រាប់Messi ប្រសិនបើគាត់ចង់មកថ្ងៃណាមួយ។ គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក្នុងនាមជាក្លឹបមួយដែលយើងជំពាក់គុណគាត់ គាត់សមនឹងទទួលបាន ប៉ុន្តែគាត់មានកិច្ចសន្យាជាមួយ PSG

ការរឹតបន្តឹងលើការចំណាយចុងក្រោយរបស់ ព្រីមេរ៉ាលីហ្គាដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានកំណត់ដែនកំណត់អោយក្លឹប Barcelona ចំណាតត្រឹមតែជាង១៥៩លានដុល្លារ។នេះន័យថាក្លឹបនឹងត្រូវសន្សំលុយបន្ថែមទៀតដើម្បីចុះហត្ថលេខាលើកីឡាករណាម្នាក់នៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់៕

RELATED ARTICLES