Friday, October 18, 2024
Homeតារាខ្មែរនាយចឺម ៖សង្សារតាមស្អិតដូចតុកកែ

នាយចឺម ៖សង្សារតាមស្អិតដូចតុកកែ

ភ្នំពេញ៖ចំណងស្នេហាថ្មីលោកសុខ មេសា ហៅនាយចឺម ជាមួយអ្នកមេម៉ាយកូន១​សាច់​សខ្ចី​ដូចបណ្ដូលចេក​នាងសេង សុខគីម បានបង្ហាញសកម្មភាពស្អិតល្មូតជាចំហ​ដែលមើលទៅ​សកម្ម​​ភាព​​របស់ពួកគេដូច​ប្ដីប្រពន្ធ​ទើបរៀបការហើយថ្មោងថ្មី​អីចឹងហើយមិនមែនស្រលាញ់តែ​ម្ខាងៗ​នោះទេតែទាំងសងខាងពេញ​ចិត្តគ្នាខ្លាំង​ណា​ស់​។អ្វី​ដែលគូរឲ្យកត់សម្គាល់នោះ​សង្សា​រ​​ថ្មី​របស់នាយចឺម អ្នកនាងសុខគីម តែងតែទៅតាមនាយចឺម គ្រប់​កម្មវិធី​ទាំងអស់តែម្ដង​ដូច​ជាពេលនាយចឺម ទៅច្រៀងសម្ដែងតាមខេត្ត,ថតMV  និងច្រៀងតាមកម្មវិធីអាហ្វែ​មង្គល​ការ​ទាំង​ឡាយ​ជា​ដើម​ដែលប្រាកដជាធ្វើឲ្យនាយចឺម ពិបាកងាករេចិត្តរកអ្នកថ្មី ព្រោះគូស្នេហ៍មិន​បណ្ដោយឲ្យនាយ​ទៅ​ណាម្នាក់ឯងៗនោះទេ។ អ្វីដែលគូឲ្យតក់សម្គាល់នោះនៅ​ក្នុងពិធី​មង្គ​ល​ការរបស់នាងវ៉ាន់ នីឡា កាលពី​ពេល​ថ្មីៗនេះនាយចឺម បណ្ដើរអនាគតភរិយានាងសុខគីម ទៅ​កៀកកើយ​គ្នា​ស្ទើតែប្រឡេះមិនចេញ ដែលធ្វើឲ្យអ្នក​សិ​ល្បៈរួមអាជីពចាប់​អារម្មណ៍​និងខ្លះ​លា​ន់​មាត់សរសើរ​លោកមេសា ថាពិតជាធម្មតាមែន ព្រោះមើលទៅនាង​សុខ​គីម ហាក់បង្ហាញ​កាយវិការ​ស្រ​លាញ់​​នាយខ្លាំងណាស់។ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទ​កន្លងមកនៅពេលសាកសួរ​រឿង​រៀបការ​នោះនាយចឺម ថាមិនទាន់គិតគូដល់តំណាក់កាលនេះជាមួយអ្នកនាងសុខគីម ឡើយ​។

 សូមបញ្ជាក់ថានាយចឺម ពិតជាធម្មតានោះទេព្រោះធ្លាប់ប្រេះឆាស្នេហ៍ជាមួយតារា​ស្រី​ស្អាតៗ៣នាក់មក​ហើយ​ក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និង​នាងហ្វា ហ្វា ហៅស្រីយី តែអ្វី​ដែលគេចាប់​អា​រម្មណ៍នោះរាល់ការបែកសង្សារចាស់នាយចឺម មិនដែលទុកភាពឯកាឲ្យនៅយូនោះទេ ហើយនាយតែងតែង​រក​បានគូស្នេហ៍ថ្មីស្អាត​មិនចាញ់​អ្នកចាស់ឡើយ។នាយចឺម ធ្លាប់ធ្វើការតាំងចិត្តយ៉ាងមុតមាំថានឹងបញ្ចប់ការ​ស្វែង​រកសង្សារថ្មី​ត្រឹម​នាងសុខគីម នេះហើយ ព្រោះថាម្ចាស់ចិត្តថ្មីនេះមិនមែនដូចសង្សារចាស់របស់នាយ ដែ​ល​ចូល​មកក្នុងជីវិតនាយ ដើម្បីតែសម្លឹងឃើញផលប្រយោជន៍ពីនាយឡើយ។ប៉ុន្ដែនាយចឺម នៅតែនិយាយដូចមុនៗ​ថាពេលនេះត្រឹមជាសង្សារគ្នា អីចឹងមិនដឹងថាថ្ងៃ​ខាងមុខនឹង​មានរឿង​អ្វីកើតឡើងនោះទេ ព្រោះថាប្ដីប្រ​ពន្ធខ្លះ​គង់​មាន​បែក​គ្នា ចុះទម្រាំនាយនិងគូស្នេហ៍​ត្រឹម​ជា​សង្សារ?

មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះនាយចឺម ជាតារាមានមន្ដស្នេហ៍​ម្នាក់ក្នុង​ពិភព​សិល្បៈ​ទើបអ្នកខ្លះ​ថា​នាយឆ្វាក់ខ្លាំងណាស់ ព្រោះញ៉ែបានៗគឺដូចគ្នាទៅនិងលោកអ៊ីណូ ,នាយ​ពែកម៉ី ,នាយក្រូច រួមទាំង​លោក​ឧក​ញ៉ាលាន អាហ្រ្វីលគីនីន ជាដើមដែល​ឲ្យតែញ៉ែ​ស្រីណាហើយ នារីៗទាំងនោះជឿរស្លុងតែម្ដង៕

RELATED ARTICLES